Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនប្រឈមមុខដាក់គ្នា ខណៈណាតូត្រៀមសំពងរុស្ស៊ី

កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនប្រឈមមុខដាក់គ្នា ខណៈណាតូត្រៀមសំពងរុស្ស៊ី

កាលពីថ្ងៃព្រហស្បតិ៍ទី ២ វិច្ឆិកា ២០២១ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសអ៊ុយក្រែន​ពីបទបង្កសង្គ្រាមជាមួយ​នឹង​ការបញ្ជូនកងទ័ពជាង100000 នាក់ស្មើនឹងពាក់កណ្តាលនៃចំនួនទាហានសរុបទៅកាន់ក្នុងតំបន់Donbassដែលហែក​ហួរ​ដោយសង្រ្គាមជាមួយប្រទេសរុស្ស៊ី។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ អ្នកនាំពាក្យការទូតរុស៊្សីលោកស្រី Maria Zakharova បានអះអាងថាប្រទេសអ៊ុយក្រែនកំពុងបង្កើនកម្លាំងយោធា និងសម្ភារៈសឹកធុនធ្ងន់ត្រៀមធ្វើសង្គ្រាម ។ អ្នកស្រីបានបន្តទៀតថាយោងតាមរបាយការណ៍មួយចំនួនបានអោយដឹងថាចំនួនកងទ័ពនៅក្នុងតំបន់ជម្លោះមានដល់ទៅ 125000 នាក់ហើយ ហើយប្រសិនបើនរណាម្នាក់មិនដឹងនោះ គឺពាក់កណ្តាលនៃសមាសភាព​កងកម្លាំងប្រដាប់​អាវុធអ៊ុយក្រែន​ទាំងមូល។

ជម្លោះព្រំដែនតំបន់គ្រីមេរបស់បប្រទេសទាំងពីរបានកម្រើកឡើងវិញនៅប៉ុន្មាសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ីមួយ​ផ្នែកធំស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនពីអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ 2014។ កងទ័ព​ក៏កំពុងប្រមូលផ្តុំនៅជិតតំបន់ Donbasភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនដែលជាឈ្មោះសម្រាប់តំបន់LuhanskនិងDonetskក្រោមការគ្រប់គ្រងរបស់ពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyrZelenskiyបាននិ​យាយ​កាលពីសប្តាហ៍មុនថា មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន។

ស្របពេលដែលមានសភាពការណ៍ព្រំដែនកំពុងឡើងកម្តៅនៅថ្ងៃនេះដែររុស្ស៊ីបានចាប់ជនជាតិអ៊ុយក្រែន៣នាក់ក្រោមបទចោទប្រកាន់ចារកម្ម។ សកម្មភាពរបស់រុស្ស៊ីបែបនេះបានធ្វើអោយអង្គការណាតូគម្រាមដាក់ទណ្ឌកម្ម។អ្នកការទូត​កំពូលរបស់​សេត​វិមានបានប្រកាសថា បណ្តាប្រទេសជាសមាជិកអង្គការណាតូ ត្រៀមខ្លួនដើម្បីចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ប្រសិន​បើប្រទេសនេះបង្ហាញការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងអ៊ុយក្រែនអ្នកការទូតកំពូលរបស់សេតវិមានបានប្រកាសថា ភាពតានតឹងរវាងទីក្រុងមូស្គូ និងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកកើនឡើង។នៅក្នុងសេចក្តី​ថ្លែងការណ៍មួយរបស់រុស្ស៊ី​ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាខ្លួនបានរារាំង សកម្មភាពស៊ើបការណ៍សម្ងាត់​និងការបំផ្លិចបំផ្លាញនៅ​លើ​ទឹកដីនៃតំបន់ចំនួនបីរបស់រុស្ស៊ី ៕

RELATED ARTICLES