Thursday, April 25, 2024
Homeសន្ដិសុខសង្គមបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ សង្គ្រោះនារី ១០នាក់

បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ សង្គ្រោះនារី ១០នាក់

ខេត្តកំពង់ធំ ៖ ទីតាំងបម្រើសេវាផ្លូវភេទខុសច្បាប់មួយកន្លែង ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ដោយមានការសម្រួលនីតិវិធីពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់និង សង្គ្រោះក្រុមនារីរកស៊ីផ្លូវភេទ បានចំនួន ១០នាក់ ក្នុងនោះមានអនីតិជនចំនួន ៧នាក់។ប្រតិបត្តិការខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកស្រីឧត្តម សេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស បានដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំង អធិការដ្ឋាននគរបាលស្រុកតាំងគោក ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះអ៊ូ សុខហៀង ហៅប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ទីកន្លែងកើតហេតុខាងលើ និងសង្គ្រោះជនរងគ្រោះ ចំនួន១០នាក់ ក្នុងនោះអនីតិជនចំនួន ៧នាក់ផងដែរ។ជនសង្ស័យ រួមនិង ក្រុមនារីរកស៊ីផ្លូវភេទទាំង ១០នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើ ម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES