Thursday, April 25, 2024
Homeសន្ដិសុខសង្គមបង្អកស្រាស្រវឹង ដឹកចូលផ្ទះសំណាក់ រំលោភ

បង្អកស្រាស្រវឹង ដឹកចូលផ្ទះសំណាក់ រំលោភ

ភ្នំពេញ ៖ ក្មេងស្រីជាអ្នករត់តុក្នុងភោជនីយដ្ឋានម្នាក់ ត្រូវបានបុរសកំហូចជាចុងភៅដែលរួមការងារជាមួយគ្នាព្យាយាមបង្អក ស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏បបួលនាំទៅដើរលេង តែបែរជាដឹកចូលផ្ទះសំណាក់ ចាប់រំលោភសេពសន្ថវៈរហូតបាន សម្រេចលុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្ត រាគមន៍ ចាប់វាយខ្នោះប្រុសល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ទើបបែករឿងដឹងដល់ម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។ជនសង្ស័យដែលបង្អកស្រាក្មេងស្រី រួចដឹក ចូលផ្ទះសំណាក់ ចាប់រំលោភរហូតបានសម្រេច និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសុខ ណាក់ ភេទប្រុសអា យុ៣៥ឆ្នាំ មុខរបរចុងភៅនៅភោជនីយដ្ឋាន ដាយមិនស្តារ មានទីតាំងស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ មុខរបររត់តុ នៅហាងដាយមិនស្តារ ជាមួយជន សង្ស័យដែរ ដោយទើបនឹងចូលធ្វើការបាន ១២ថ្ងៃ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅយប់កើតហេតុ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខណៈពេល ស្បើយភ្ញៀវចូល ផឹកស៊ីនៅក្នុងហាង រូបនាងនិងមិត្តភក្តិធ្វើការជាមួយគ្នា បានបបួលគ្នាផឹកស៊ីនៅក្នុងហាង រួមទាំងចុងភៅម្នាក់ (ជនសង្ស័យ) ផងដែរ។លុះពេលដែល ផឹកស៊ីស្រវឹង ជនសង្ស័យជាចុងភៅ ក៏បបួលនាងនាំទៅដើរលេង ពេលនោះនាងក៏ព្រមទៅជាមួយគេ ទាំងកំពុងស្រវឹងខ្លាំង។ក្មេងស្រីរងគ្រោះ បានបន្តថា លុះព្រឹកឡើង ភ្ញាក់ដឹងខ្លួនវិញ ស្រាប់តែឃើញនាងដេកនៅ ក្នុងផ្ទះសំ ណាក់ដោយត្រូវបុរសជាចុងភៅរំលោភបានសម្រេចបាត់ទៅហើយ ប៉ុន្តែភ្លាមៗនោះ នាងមិនហ៊ានទម្លាយរឿងប្រាប់ក្រុមគ្រួ សារ ពិសេសម្តាយនោះទេ រហូតដល់ក្រោយមក ម្តាយ របស់នាងសង្កេតឃើញនាងមានអាការប្លែក ទើបឈ្លេចសួររហូតដល់ បែកធ្លាយរឿងរ៉ាវតែម្តង។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មួយរយៈក្រោយនេះ គាត់សង្កេតឃើញកូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ហាក់មានអាការប្លែកៗ មិនមាត់មិនក និងមានស្នាមជាប់ខ្លួនទៀតផង ទើបគាត់នឹកឆ្ងល់ ក៏ជជីកសួរ រហូត ដល់កូនស្រីគាត់ដាច់ចិត្ត រៀបរាប់ដំណើររឿងប្រាប់ថា នាងត្រូវបានបុរសជាចុងភៅរួមការងារជាមួយគ្នា បង្អកស្រាឱ្យស្រវឹង រួចល្បួងនាំទៅដើរលេង តែបែរជាដឹកចូលផ្ទះសំណាក់ ចាប់រំលោភនាងរហូតដល់បានសម្រេច។ក្រោយពីស្តាប់ សម្តីកូនស្រី រៀបរាប់ប្រាប់ចប់ ស្ត្រីជាម្តាយ ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ខ្លួនជនសង្ស័យនាំយកទៅសាកសួរតែម្តង។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ផូនទៅកាន់សា លាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES