Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថៅកែលែងមើលរំលង

ពេជ្រ សោភា ៖ថៅកែលែងមើលរំលង

ភ្នំពេញ៖ពេជ្រ សោភា ឆក់បានតំណែងគណៈកម្មាការកម្មវិធីប្រលងចម្រៀងBeat The Best របស់ហង្សមាសដែល​តួនា​ទី​នេះ​សាកសមជាមួយសម្ថភាពរបស់នាងចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំនៅផលិតកម្មធំនេះមានបទពិសោធន៍យ៉ាងជោគជាំនោះ។យ៉ាងណាការរក្សារតំណែងជាCoach កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលថ្មីបានឬអត់នោះ​ត្រូវ​បាន​សោភា ធ្លាប់ប្រាប់ថានាងមិនអាចនិយាយទុកមុន​បានឡើយ។ប៉ុន្ដែក្រោយ​ស្ងប់ស្ងាត់​កូវីដបន្ដិចសោភា អង្គុយកៅអីធ្វើ​ជាគណៈ​កម្មាការBeat The Best បញ្ជាក់ថា​នាង​មិនត្រូវ​បានថៅកែមើលរំលងនោះទេ បើទោះជាកន្លងមកគេមើលឃើញថាតំណែងធំៗ​ជាគ​ណៈ​កម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសស្ថិតក្នុងកណ្ដាប់ដៃឱក សុគន្ធកញ្ញា ព្រោះប្ដីនាង​លោក​អ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទាំងអស់ក្ដី ប៉ុន្ដែពេលនេះសោភា ចាប់ផ្ដើមចេញមុខមាត់ច្រើនជាងមុនហើយ។យ៉ាងណា​សំណួរ​ដែលមហាជនចង់ដឹងនោះថាតើតំណែងទាំង៣របស់អតីតតារាចម្រៀងហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែល​កំពុង​នៅ​ទំនេរក្នុងនោះមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះត្រូវបាន​ធ្លាក់មក​លើពេជ្រ សោភា ជាអ្នករ៉ាប់រងខ្លះឬថៅ​កែនឹងប្រគល់ទៅឲ្យលោកខេមរៈ សិរីមន្ដ ទាំងអស់ឬយ៉ាងណានោះនៅមិនទាន់ត្រូវបាន​អ្នកដឹកនាំកម្មវិធីទាំងនោះទម្លាយចេញ​ឡើយដោយលោកវណ្ណា ធ្លាប់ប្រាប់ថា​ថ្នាក់ដឹកនាំ​មិនទាន់គិតដល់ចំណុចទាំងនោះទេ ទោះជាបណ្ដារកម្មវិធីទាំងនោះ​បាន​ផ្សព្វ​ផ្សាយពី​ការ​ត្រៀមដំណើរការនៅរដូវកាលថ្មីឆាប់ៗនេះក្ដី។

 ពេជ្រ សោភា ដែលធ្លាប់ធ្វើជាគណៈកម្មាការThe Voice Cambodia ២រដូវកាលកន្លង​មកនាង​មិន​ទាន់​អាចនាំកូនក្រុមលើកពាន​ឡើយ ប៉ុន្ដែបើនិយាយពីបទពិសោធន៍និង ភាព ជោគជ័យរបស់នាង ក្នុងវិស័យចម្រៀងវិញសោភា សាកសមក្នុងការ​កាន់តំ​ណែង​​ជាCoach ឬគណៈកម្មាទាំងនោះខណៈ​ដែលតារាខ្លះមិនទាន់មានបទពិសោធន៍ក្នុង​សិល្បៈច្រើនហើយអត់ទាន់​បាន​ឈាន​​​​ដល់ចំណុចស្មើពេជ្រ សោភា ផងក៍ត្រូវបានហង្សមាសរុញទៅឲ្យ​ទៅអង្គុយ​កៅអីនោះដែរក្នុងនោះមានដូចជាសុខ ស្រី​នាង,ផន ស្រីខួច និងនីកូ ជាដើម។ចំពោះពេជ្រ សោភា វិញក្រៅពីចាប់ផ្ដើមកាន់តំណែងធំៗជាបណ្ដើរៗ​នោះពេលនេះ​នាងក៍​ត្រៀមបញ្ចេញ​បទថ្មីៗដើម្បីវាយលុកទីផ្សារចម្រៀងសារជាថ្មីផងដែរព្រោះមុននេះអំឡុងពេលកូវីដផ្ទុះខ្លាំងពេកសោភា ថាបាន​ផ្អឹបបទចម្រៀងចំនួន៣០បទមិនហ៊ាន​ព្រលែងចេញព្រោះតែខ្លាចខុស​ពេល​វេលា។អ្វីដែលជាសញ្ញាល្អមួយទៀតសម្រាប់សោភា នោះគឺការរៀបគម្រោងចូលរោង​ការជា​លើក​ទី៤​​របស់នាងជាមួយប្រុសក្មេងឆឹម សក្កដា អាចចាប់ផ្ដើមឡើងវិញបានហើយ​ក្រោយ​​ពីនាងបាន​សាងស្នេហ៍ជាចំហអស់ជាង៤ឆ្នាំលើកពេលរៀបការ៣លើកព្រោះតែកូវីដ។ពេជ្រ សោភា ថាទោះជានាង​មិនឆ្លើយតបសំណើរសុំរៀបការពីលោកសក្កដា ដែលចង់ធ្វើប្ដីនាង​ស្របច្បាប់​នៅ​ឆ្នាំ២០២២ ខាងមុខនេះមែន តែគ្មានអ្វី​ប្រែ​ប្រួល​នោះទេព្រោះនាងនិងសក្កដា បានយល់ចិត្ត​ថ្លើមគ្នា​អស់ទៅហើយ ខណៈដែលក្រុមគ្រួសារទាំងសងខាងក៍បាន​គាំទ្រ​ដូច​គ្នា។ប៉ុន្ដែ​សម្រាប់​លោកសក្កដា ដែលអន្ទះសារចង់តែរៀបការឲ្យបានឆាប់កាន់តែល្អ​ជាមួយ​អ្នកមេម៉ាយពេជ្រ សោភា នោះ​គឺប្រុសក្មេងរូបនេះចង់បញ្ចប់រឿងគេចោទថាលោកនិងសោភា លេងស្នេហាក្លែង​ក្លាយ និងរឿងធំមួយទៀតដែល​គេសង្ស័យ​ថាលោក​ស្រលាញ់ភេទដូចគ្នាមិន​មាន​អារម្មណ៍​​ស្រលាញ់ស្រ្ដីភេទនោះ។

  គូររំលឹកថាពេជ្រ សោភា បានលែងលះជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជា​អាណិក​​ជន​ខ្មែរ​មកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងមានបុរសក្រៅស្រុក​តាមស្នេ​ហា​តែសោភា ថានាងសុំបឹទបេះដូងប្រុសនៅឯនាយសមុទ្រ​ហើយព្រោះចង់សាង​ស្នេហ៍”ជួញជិត ប្រសើរ​ជាង​ជួញឆ្ងាយ”។សោភា ថាតាំងពីធ្លាក់ខ្លួនមេម៉ាយមកជីវិតនាង​ពោពេញទៅដោយ​សេរីភាព​ពេញ​ទំហ៊ឹងតែម្ដងតែពេលខ្លះនាងបែជាផ្ដល់ចម្លើយ​រឿងរៀបការនេះខុសៗគ្នាទៅវិញ​ដូចជាថាចង់រៀបការពេលស្ងាត់កូវីដទាំងស្រុង និងជូនកាលថានាងធ្លាប់រៀបការម្ដងទៅ​ហើយអីចឹងមិនចង់រៀបការ​ជា​លើកទី២នោះទេ។មហាជនរងចាំមើលថាអនាគតស្វាមីថ្មីរបស់ពេជ្រ សោភា ជាលោកឆឹម សក្កដា មែន​ឬមួយនាងមានជម្រើសស្នេហ៍​ប្រុសផ្សេង​តែលាក់មុខ?

                                                                 

RELATED ARTICLES