Thursday, April 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ជាតារាមានទ្រព្យច្រើនជាង​គេនៅ​ឆ្នាំ២០២១

ព្រាប សុវត្ថិ ៖ជាតារាមានទ្រព្យច្រើនជាង​គេនៅ​ឆ្នាំ២០២១

  ភ្នំពេញ៖នៅឆ្នាំ២០២១នេះតារាខ្មែរដែលមានទ្រព្យច្រើនជាងគេមានដូចជាលោកព្រាប សុវត្ថិ,ចា រិទ្ធី,ខេមរៈ សិរីមន្ដ ,យុគ ចិន្ដា ,គង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជា​ដើម​ដែលតារា​ខាងលើមានទ្រព្យរាប់លានដុល្លារ ខណៈដែលអ្នកនាងខាត់ សុ​ឃីម វិញទោះជាមុន​នេះ​នាង​ចាញ់​បោកលោកឧកញ៉ាម្នាក់អស់លុយ៩០ម៉ឺនដុល្លារធ្វើឲ្យអ្នកខ្លះថាសុឃីម ធ្លាក់ខ្លួន​ក្ដី ប៉ុន្ដែ​ពេល​នេះសុឃីម នៅមានដីធ្លីមួយចំនួនទៀតដែលមិនបានធ្វើឲ្យ​នាងដុនដានដូចអ្នក​នាង​ខ្ញុង ដែលរកស៊ីខាត៥៧២០០០ដុល្លារ​សុំ​ជំ​នួយពីមហាជន​នោះទេ។យ៉ាងណាគេកត់​សម្គាល់​ថាក្នុង​ចំណោមតារាខាងលើគឺមានតែកំពូលតារាចម្រៀងព្រាប សុវត្ថិ ម្នាក់​ប៉ុណ្ណោះ​ដែលត្រូវ​មនុស្ស​ជំនិតឬជាទីប្រឹក្សាររបស់លោកទម្លាយកាលពីថ្ងៃទី២៩ខែកញ្ញា​ឆ្នាំ២០២០ថាអតីតតារាហង្សមាស​ខាង​លើមាន​ទ្រព្យសរុបខ្ទង់ប្រមាណ៣០លានដុល្លារធ្វើឲ្យមហាជនជាច្រើនភ្ញាក់​ផ្អើលព្រោះទឹកលុយនេះសម្រាប់តារាខ្មែរ​គឺមាន​ទំហ៊ុំធំ​ធេងនិងច្រើនខ្លាំងណាស់។តែលោកព្រាប សុវត្ថិ មិនដែលចេញមុខអះអាងរឿងលុយ៣០លានដុល្លារ​នោះដោយផ្ទាល់​ឡើយ ប៉ុន្ដែបើផ្អែក​ទៅលើទ្រព្យរបស់លោកនាពេលបច្ចុប្បន្ននោះគឺអាចនឹងលើសពីចំនួនខាងលើផង។ព្រាប សុវត្ថិ មានដីធ្លី​ជាច្រើនកន្លែងរួមទាំងបង្កើត​មុខរបរក្រៅសិល្បៈជាបន្ដបន្ទាប់ក្នុង​នោះមាន​ដូច​ជាភោជនីយដ្ឋាន”ផ្ទះព្រាប សុវត្ថិ”នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និង​កំ​ពុង​សាងសង់Resort នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ខណៈ​ដែលោក​មានហាង​កាត់សម្លៀកបំពាក់ រួមទាំងហាងកាត់សក់តំណើរការជាច្រើនឆ្នាំមកហើយ។

 តារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត សម្ដែងការសាទចំពោះលោកព្រាប សុវត្ថិ ហើយលោកស្រីក៍បានភ្ញាក់ផ្អើលចំពោះ​លោក​ស្នាយ ដែល​មាន​លុយច្រើនដល់ថ្នាក់នេះ ផងដែរ។អ្នកស្រីសាវ៉េត ថាព្រាប សុវត្ថិ នឹងកាន់តែចម្រុងចម្រើនថែមទៀត​ព្រោះ​លោក​ចេះ​គោរឪពុកម្ដាយនិងចាស់ទុំណាស់។

  ថ្វីត្បិតតែមតិមហាជនចាត់ទុកថាលោកព្រាប សុវត្ថិ វ៉ាដាច់គេរឿងមានទ្រព្យច្រើននៅ​ឆ្នាំ​​២០២១នេះក្ដី ប៉ុន្ដែសម្រាប់តារាផ្សេងៗ​ទៀត​ដូចជាលោក​ខេមរៈ សិរីមន្ដ ,ចា រិទ្ធី និងយុគ ចិន្ដា ជាដើមនោះមិនទាន់ប្រកាសពីទ្រព្យរបស់ពួកគេជាសាធាណៈឡើយ។ចំណែកព្រាប សុវត្ថិ ដែលគេចាត់ទុកប្រៀបបានជាឧកញ៉ាឬសេដ្ឋីក្នុងសិល្បៈ​នាពេលបច្ចុប្បន្ន​នេះវិញ​អាជីព​ចម្រៀង​របស់​លោក​​ហាក់ពិបាកសន្និដ្ឋានបានថាលោកនៅតែឈាន​មុខគេនៅឆ្នាំ២០២១នេះ​ព្រោះតែ​តាំងពីព្រាប សុវត្ថិ ចេញពីហង្សមាស​ចូលGalaxyជាង១ឆ្នាំមក​នេះទស្សនិកជនដែល​ស្រ​លាញ់​គាំទ្រលោក​ជាង២០ឆ្នាំទៅហើយនោះភាគច្រើនបំផុតគឺពួកគេនៅតែ​និយមស្ដាប់បទ​ចម្រៀង​របស់លោកនៅ​ហង្សមាសគ្រប់ច្រកល្ហកដដែល។តែចំនួនទ្រព្យដែលព្រាប សុវត្ថិ មាននាពេល​បច្ចុប្បន្ន​នេះទោះជាលោកលែងច្រៀងសម្ដែងទៀតក៍មិនជួបវិបត្តិសេដ្ឋកិច្ចដែរព្រោះថាពេលនេះអតីតតារាហង្សមាសបានងាកទៅបុករកស៊ីផ្នែកអចលនទ្រព្យវិញម្ដង ដោយ​មិនសូវសម្រុកក្នុងការចេញចម្រៀងដូចមុនទៀតទេ។អ្វីដែលព្រាប សុវត្ថិ កាន់តែគ្មានក្ដី​បារម្ភ​នោះ​ទោះ​ជាលោកខកខានឡើងឆាកតន្រ្ដីជាច្រើនខែក្ដី ប៉ុន្ដែតាមព័តមានថាលោកទទួល​បាន​ប្រាក់​ខែចំនួន៨០០០ដុល្លារ​ជារៀងរាល់ខែពីGalaxyពីកុងត្រាចំនួន៥ឆ្នាំ។តែរឿងរ៉ាវនេះ ត្រូវ​បាន​​លោក​ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មមួយ​នេះ​ធ្លាប់​ប្រកែក​ដោយអះអាងថា​លោក​ព្រាប សុវត្ថិ ចូលផលិតកម្មលោកដោយបេះដូងមិនមែនយកលុយជាធំឡើយ។

 ក្រៅពីមិនសូវមានបទចម្រៀងខ្លាំងៗដូចមុនលោកព្រាប សុវត្ថិ ដែលមានវ័យ៤៦ឈាន​ចូល៤៧ឆ្នាំ​នោះក៍មិនទាន់បានធ្វើឲ្យ​ទី​ផ្សារ​ចម្រៀងកូនៗ​ទាំង៣របស់លោកផ្ទុះខ្លាំងដូចមុនដែរ​តាំង​ពីលោកប្ដូរផលិតកម្មច្រៀងនេះ ខណៈដែលកនប្រុសទី៣ឈ្មោះ​សុវត្ថិ សិរីវិឌ្ឍ ក្រោយ​ចេញ​ពីហង្សមាសជិត១ឆ្នាំនោះរូបគេនៅធ្វើជាតារាចម្រៀង​ឯករាជ្យមិនទាន់ចូលផលិតកម្ម​ណា​ទេ ព្រម​ទាំងបើកStudio ដោយខ្លួនឯងទៀតផង។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានយល់ឃើញថាភាពស្ងប់ស្ងាត់បន្ដិចរបស់​លោក​ព្រាប សុវត្ថិ នៅពេលនេះអាចជាការ​រៀប​ក្បួនណាមួយរបស់អតីតតារាហង្សមាសរូបនេះដើម្បីចេញ​មកផ្ទុះជាមួយកូនទាំង៣​របស់​លោកឡើងវិញនាពេលខាងមុខជាមិនខាន៕

                                           

RELATED ARTICLES