Friday, March 29, 2024
Homeគួរយល់ដឹងមហាសេដ្ឋីជប៉ុនត្រឡប់ពីស្ថានីយ៍ISS ក្រោយ ចាយលុយអស់៨៨លានដុល្លារ

មហាសេដ្ឋីជប៉ុនត្រឡប់ពីស្ថានីយ៍ISS ក្រោយ ចាយលុយអស់៨៨លានដុល្លារ

មហាសេដ្ឋីជប៉ុនលោក Yusaku Maezawa បានត្រលប់មកផែនដីវិញដោយសុវត្ថិភាពកាលពីថ្ងៃចន្ទ បន្ទាប់ពីការធ្វើដំណើរ រយៈពេល 12 ថ្ងៃទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិISS។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។លោកMaezawaវ័យ46ឆ្នាំជាស្ថាបនិកហាងលក់សំលៀកបំពាក់អនឡាញដ៏ធំZozoInc.បានចុះចតនៅប្រទេសកា ហ្សាក់ស្ថាន កាលពីវេលាម៉ោងប្រហែល 12និង១៣នាទី(ម៉ោងនៅប្រទេសជប៉ុន)លើយានអវកាស Soyuz របស់រុស្ស៊ីជាមួយអ្នកគ្រប់គ្រង របស់គាត់ និងអវកាសយានិករុស្ស៊ី។អ្នកទាំងបីដែលត្រឡប់មកពី ISS វិញ មិនបានបង្ហាញពីសញ្ញានៃបញ្ហាសុខភាពនោះទេ ។ នេះបើយោងតាមអ្នកធ្វើការឱ្យក្រុមហ៊ុន Maezawa ដែលបាននិយាយថាក្រុមហ៊ុនរបស់ គាត់បានទទួលការហៅទូរស័ព្ទថា ពួកគេមានអារម្មណ៍ល្អ។

នៅក្នុងរូបភាពចេញផ្សាយដោយ Roscosmos ដែលជាសាជីវកម្មរដ្ឋរបស់រុស្ស៊ីសម្រាប់សកម្មភាពអវកាស លោក Maezawa ក៏មើលទៅមានសុខភាពល្អ និងបក់ដៃដោយរីករាយបន្ទាប់ពីចុះចតដោយជោគជ័យ។ក្នុងអំឡុងពេលធ្វើដំណើររលោក Maezawa ដែលជាជនស៊ីវិលទី 10 ដែលបានទៅទស្សនា ISS បានបង្ហោះវីដេអូពី សកម្មភាពរបស់គាត់ នៅលើ YouTube ធ្វើអោយចំនួនអ្នកចូលមើលគណនីរបស់គាត់មានលើសពី 1 លាននាក់។លោកMaezawa ដែលទទួលបានការបណ្តុះបណ្តា លប្រហែល 100 ថ្ងៃ និងឆ្លងកាត់លក្ខខណ្ឌតម្រូវក្នុងការធ្វើដំណើរទៅកាន់ ISS កាលពីខែវិច្ឆិកា គឺជាជនជាតិជប៉ុនដំបូងគេ ដែលធ្វើ ដំណើរលើជើងហោះហើរអវកាសពាណិជ្ជកម្មក្នុងរយៈពេល 31 ឆ្នាំ បន្ទាប់ពីអ្នកយកព័ត៌មាន Tokyo Broadcasting System Television Inc លោក Toyohiro Akiyama កាលពីឆ្នាំ 1990។

ការធ្វើដំណើររបស់ Maezawa ទៅកាន់ ISS ត្រូវបានគេជឿថាបានចំណាយអស់ប្រហែល 10 ពាន់លានយ៉េន ស្មើនឹង 88 លានដុល្លារខណៈពេលដែលមនុស្សមួយចំនួនបានរិះគន់ថាវាជា ខ្ជះខ្ជាយលុយរបស់អ្នកមានទ្រព្យសម្បត្តិប៉ុន្តែ ការធ្វើដំណើរនេះទំនងជាពង្រីកចំណាប់អារម្មណ៍របស់សាធារណជនលើលំហ។ទោះជាយ៉ាងណាគេមិនបានប្រាប់លម្អិតថាតើគាត់បានចំណាយទៅលើអ្វីខ្លះនោះទេ។

អ្នកទាំងបីនាក់បានមកដល់ស្ថានីយ៍អវកាសអន្តរជាតិកាលពីនៅថ្ងៃទី 8 ខែធ្នូ ពួកគេបានចូលរួមជាមួយក្រុមនាវិកចំនួន 7 នាក់ ដែលបានចូលរួមក្នុងការស្រាវជ្រាវជីវវិទ្យា និងរូបវិទ្យាអវកាស។ Maezawa គ្រោងនឹងនាំមនុស្សប្រាំបីនាក់ទៅជាមួយគាត់ក្នុង បេសកកម្មឆ្នាំ 2023 ជុំវិញឋានព្រះច័ន្ទ ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់ Elon Musk៕

RELATED ARTICLES