Tuesday, March 19, 2024
Homeតារាខ្មែរលោកកុរណា ពេជ្រ៖បានVisa ទៅបារាំងរហូត​ដល់១ឆ្នាំ

លោកកុរណា ពេជ្រ៖បានVisa ទៅបារាំងរហូត​ដល់១ឆ្នាំ

  ភ្នំពេញ៖កន្លងមកគេធ្លាប់ឭតែតារាមួយចំនួនទៅលេងសាច់ញាត្តិរបស់ខ្លួននៅបរទេសដោយទទួលបានVisa ត្រឹមតែ​រយៈ​ពេល១ទៅ២សប្ដាហ៍ប៉ុណ្ណោះ និងខ្លះទៀតមិនត្រូវបានស្ថានទូតផ្ដល់​ឲ្យក៍មានដែរ។ប៉ុន្ដែសម្រាប់លោកករុណា ពេជ្រ ដែល​បានដាក់Visa ទៅស្ថានទូតបារាំងដើម្បី​បាន​ជួបនិងមើលថែរ​ម្ដាយនៅបារាំងដែល​ទើបធូស្រាលពីជំងឺត្បៀតសសៃនោះ​ពេល​នេះ​លោក​​​ត្រូវបានខាងស្ថានទូត​បា​រាំង​​ផ្ដល់ឲ្យនូវ​Visa ដែលមានសុពលភាពដល់ទៅយៈ​ពេល១​ឆ្នាំឯណ្ណោះ ទើបធ្វើឲ្យតារា​ថោនរូបនេះ​រីករាយ​ចិត្ត​ជាខ្លាំងព្រោះថាចិត្តលោកមាន​ការនឹករលឹក​ម្ដាយ​ខ្លាំងហើយចង់ទៅជួបអ្នកមានគុណ​ឲ្យបាន​យូថ្ងៃ​ឥឡូវបំណងនេះបានសម្រេចហើយ។

លោកករុណ ពេជ្រ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី៣ខែធ្នូ ថាលោកមាន​ចិត្តរំភើប​​យ៉ាងខ្លាំងព្រោះ​ជិត​បានទៅ​ជួបម្ដាយដូចបំណងហើយ។លោកបន្ថែមថានឹង​ចេញដំ​ណើរឡើងយន្ដហោះ​នៅថ្ងៃ​ទី២០ខែធ្នូឆ្នាំ២០២១ ខាងមុខនេះ។តារាចម្រៀងរបស់ថោន រូបនេះ​បន្ថែមទៀតថាទោះជាលោកត្រូវទៅជួបម្ដាយនៅពេលនេះមែន ប៉ុន្ដែក៍មិនភ្លេចក្នុង​ការ​វិល​ត្រ​ឡប់​មកធ្វើបុណ្យខួបគម្រប់១០០ថ្ងៃរបស់ឪពុកលោកនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ខាង​មុន​នេះដែលរៀបចំនៅស្រុកកំណើត​ពុកលោកនិងជាទីកន្លែង​បញ្ចុះសពគាត់នៅ​ម៉ុង​ដែលបានធ្វើតាំងពីគាត់នៅមានជីវិត ស្ថិតនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុក​បាភ្នំនៅខេត្ត​ព្រៃវែងនោះ​ដែរ​បើទោះជា​លោកបានធ្វើបុណ្យឲ្យឪពុក​គម្រប់៧ថ្ងៃនិង​ផ្គួប១០០ថ្ងៃរួច​ហើយ​កាលពីថ្ងៃ​ទី១៩-២០​ខែតុលាឆ្នាំ២០២១​ម្ដងរួចទៅ​ហើយក្ដី។លោក​ថានឹងចេញតំណើរ​ទៅជួប​ម្ដាយតាមការ​កំណត់ហើយវិលត្រឡប់មក​ធ្វើបុណ្យ​ជូនឪពុកវិញតាមគម្រោង​ពេលរួចរាល់​លោកនឹងវិលទៅបារាំងវិញ។

  ទាក់ទងការបានVisa ពីស្ថានទូតបារាំងរហូតទៅដល់១ឆ្នាំរបស់លោកករុណា ពេជ្រ នោះលោកមិនច្បាស់ថាដោយសារអ្វីដែរ។ប៉ុន្ដែតាមតារាដែលចេញចូលបរទេសជាញឹកញាប់បានឲ្យដឹងថានោះមកពីលោកករុណា ពេជ្រ មានក្រេឌីតល្អនិងធ្លាប់ចេញ​ចូលទៅបរទេស​តាមកំណត់ត្រឹមត្រូវទើបខាងទូតផ្ដល់ឲ្យរយៈពេលវែងរហូតដល់ទៅ១ឆ្នាំបែបនេះ។ដោយឡែកទាក់​ទងអាជីព​សិល្បៈវិញលោកករុណា ពេជ្រ ថាក្រោយឪពុករបស់លោកទទួលមរណភាព​កាលពីថ្ងៃទី​១៤ខែតុលាឆ្នាំ២០២១ នោះលោកទើប​បានចេញបទថ្មីតែ​១បទសិនទេគឺ”មន្ដ​ស្នេហ៍​កំពង់​ស្ពឺ”​ហើយមានខាងស្ថានីយ៍​ទូរទស្សន៍មួយចំនួនបានទាក់ទងហៅ​លោកឡើង​ប៉ុស្ដិ៍ដែរ ប៉ុន្ដែលោកបានសុំការអធ្យាស្រ័យ​ព្រោះនៅកាន់ទុក្ខជូនឪពុកនៅឡើយមិនទាន់​អាចឡើងច្រៀងសម្ដែង​នៅពេលនេះ​បាន​។យ៉ាង​ណាលោកថាក៍ត្រៀមចេញបទចម្រៀងថ្មីៗមួយចំនួនទៀតនាពេលខាងមុខនេះ បើទោះជាលោកត្រូវទៅបារាំង​យូ​ខែ​ជាងលើកមុនៗក្ដី៕

RELATED ARTICLES