Wednesday, April 24, 2024
Homeតារាខ្មែរស្រីស្អាតអូ ដាវី ៖ត្រូវប៉ាន់ទាំងភាពយន្ដ និងស្ពត

ស្រីស្អាតអូ ដាវី ៖ត្រូវប៉ាន់ទាំងភាពយន្ដ និងស្ពត

ភ្នំពេញ៖តារាសម្ដែង,ម៉ូឌែល និងស្ពតពាណិជ្ជកម្មកញ្ញាអូ ដាវី បានបង្ហើបឲ្យដឹងថា​នាងមាន​បុរសគ្រប់ទម្រង់តាមស្រលាញ់ តែ​បើឲ្យរកអ្នកពិសេសវិញគឺមិនទាន់ឃើញនោះទេ ពោលគឺ​ស្ថិតក្នុងវ័យ២២ឆ្នាំនេះនាងថាបេះដូងនៅ​ទំនេរ។នាងថាអ្នកស្រ​លាញ់​ចេះតែមាន​ជា​ហូហែ ហើយយើងមិនអាចហាមឃាត់គេបានឡើយ តែអត់ទាន់មិនច្បាស់លាស់ទេ ព្រោះនាង​មិន​ទាន់​បានជួប​បុរសត្រូវចិត្តឡើយ ។ ដោយឡែកទាក់ទងរូបសម្រស់វិញក្រមុំមកពី​ខេត្ត​កណ្ដា​ល​អះអាងថាសម្ផស្ស របស់​នាងនៅ​ហ្សីន​១០០%​ព្រោះគ្មា្មន​បានកែកុនត្រង់ផ្នែក​ត្រង់​ណាមួយនោះទេ ។ដាវី និយាយដោយមិនស្ទាក់ស្ទើក្នុងចិត្តថាបច្ចុប្បន្ន​នាង​ផ្ដោត​លើការងារ​សិល្បៈនិងការកស៊ីច្រើនជាងគិតទៅលើរឿងស្នេហា ហើយបុរសដែលនាង​នឹងជ្រើសរើស​គឺដាច់​ខាតត្រូវតែចូល​ស្ដីដណ្ដឹង​និង​រៀបការតាប្រពៃណីខ្មែរទើបអាចទៅរួច។

  អូ ដាវី ថានៅថ្ងៃអនាគតនាងគ្មានគម្រោងកែសម្រស់ផ្នែកណាមួយនោះទេគឺចង់រក្សារ​របស់​ធម្មជាតិជារៀង​រហូត។នាងថាក្រៅ​ពីអាជីពសិល្បៈនាង​ជាអ្នកលក់សម្លៀក​បំពាក់​និង​បាយក្ដាំងផងដែរ  ខណៈដែលគេឃើញស្រី​ស្អាតរូបនេះលេចធ្លោ​ខ្លាំងរបស់​ផលិតផលNK7 ដោយដាវី វាចារថាទោះជាសម្រស់របស់នាងមានអំណោយផលពីធម្មជាតិ យ៉ាងណា​ក៍មិន​ភ្លេចជាមួយ​ការប្រើ​ប្រាស់ផលិតផលខាងលើដែរ។តារាដែលថាតស៊ូពីបាតដៃទទេ ក្នុងសិល្បៈ​រហូត​លេច​មុខតាមភាពយន្ដនិងស្ពតជាច្រើនរូបនេះ​ថានាងមិនធ្លាប់មានការឧបត្ថម្ភលុយកាក់​ពីអ្នកណាផ្សេងក្រៅពីលោកស្រីលោកស្រីលី ឡាយ ជាម្ចាស់ហាងSalita’s Design & Tailoring  នេះឡើយ។

អូ ដាវី បានបញ្ចប់ការសិក្សារត្រឹមថ្នាក់ទី១១ដើម្បី​ហក់ចូលចាប់អាជីពសម្ដែងដោយ​ដំ​បូង​នាង​បានចូលប្រលងក្នុងកម្មវិធីMiss Planet និងបន្ទាប់មកឈានមកថតសម្អាងការរួមទាំង​ស្ពត​ធំ​ៗជាបន្ដបន្ទាប់ដូចជាមីជាតិ,ស្រាបៀរកម្ពុជា ,ក្រុមហ៊ុនជីព​ម៉ុង​ហ្គោលដិនផាក និងហ្វត​ជាដើម​។ទាក់​ទងការថត​ភាពយន្ដវិញដាវី ថានាងបានថត៤រឿងមកហើយដូចជា​នៅ​ទូរ​ទស្ស​ន៍Pnn ,Ctn  និងTv5 ជាដើម។ចំពោះរឿងដែលត្រូវបានទស្សនិកជនស្គាល់​និងចាប់​អារម្មណ៍​មានដូចជារឿង”មន្ដស្នេហ៍ចៅស្រី”,”បាបស្នេហ៍អតីត”និងរឿង២ផ្សេងទៀត។

មហាជនរងចាំមើលថាតើការតាំងចិត្តរបស់ស្រីស្អាតអូ ដាវី ថានឹងមិនជ្រើសវិធីប្រើកាំ​បិតវះ​កាត់​កែសម្ផស្ស ជាដាច់ខាត​នោះ​អាចរក្សារបានដូចការតាំងចិត្ត​របស់នាងជារៀងរហូត​បាន​ដែរ ឬទេ ព្រោះក្នុងពិភពសិល្បៈតារាល្បីៗ​ក្រៅពីត្រូវ​ប្រកួត​ប្រជែង​ផ្នែកសម្ភារៈ​និយម​នោះ​ពួកគេ​ក៍លេងសម្រស់ដើម្បីដណ្ដើមភាពលេចធ្លោរផងដែរ។ដោយឡែកដាវី វិញថា​ក្នុង​អា​ជីពសិល្បៈ​នេះ​នាង​ខ្លាចបំផុតគឺរឿងអាស្រូវស្នេហា ហេតុនេះហើយ នឹងព្យាយាមគេចមិន​ឲ្យជួបនាំ​ឲ្យ​ប៉ៈពាល់ដល់​អាជីព​ដែលនាង​កំពុងស្រ​លាញ់​នេះឡើយ ៕

RELATED ARTICLES