Wednesday, April 24, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ប្រុសសង្ហារថាទំនាក់ទំនង​គ្នាកាន់​តែរលូន

ហ៊ិន ច័ន្ទនីរ័ត្ន ៖ប្រុសសង្ហារថាទំនាក់ទំនង​គ្នាកាន់​តែរលូន

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ដែលត្រូវគេសង្ស័យថាមានគូសង្សារថ្មី​ជាតារាចម្រៀង​លោក​ចេនី ម្ចាស់បទ”អាក្របី”នោះម៉ា​រយៈចុងក្រោយនេះគេឃើញ​នាងបែជាបង្ហាញភាពស្និតស្នាល​គ្នា​យ៉ាងចម្លែកជាមួយតារាសម្ដែងលោកសេង មង្គល (ហូ ប៉ូ​សេង)ទៅវិញទើបធ្វើឲ្យគេ​សង្ស័​យ​​ថា​នីរ័ត្ន និងមង្គល កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាង​ពិសេស​។ការលើក​ឡើង​​បែប​នេះដោយសារតែស្រីស្រស់ប្រុសសង្ហារ១គូនេះស្អិតល្មូតគ្នាខុសធម្មតា ហើយច័ន្ទនីរ័ត្ន ក៍ផ្អាកកៀកកើយជាមួយលោកចេនី ដូចមុនទៀតដែរ។

ក្នុងជំនួបផ្ទាល់លោកសេង មង្គល មិនប្រកែកនោះទេ ដោយអះអាងថាទំនាក់ទំនង​រវាង​រូបលោកនិងច័ន្ទនីរ័ត្ន ពិតជា​យល់​ចិត្តគ្នាល្អែន គឺតាំងពីក្រោយថតភាពយន្ដរឿង​”ទាសីបេះដូង”​របស់ទូរ​ទស្ស​ន៍​បាយ័នមកម្លេះ។លោកសេង ហៅមង្គល បាន​ឲ្យដឹងទៀតថានៅពេលដែល​លោក​​ធ្វើ​កិច្ច​ការ​អ្វីមួយជាមួយនីរ័ត្ន គឺតែងតែជោគជ័យនិងសម្រេចតាមអ្វីដែលចង់បាន ព្រោះ​ពិតជាយល់ចិត្តគ្នា​មែន​។ប៉ុន្ដែទាក់ទងរឿងថាតើលោកនិងនីរ័ត្ន មានទំនាក់ទំនងស្នេហា​ជាមួយ​គ្នាឬអត់នោះលោក​ថាស្រេច​តែលើទស្សនិកជនមើលឃើញ​ថាម៉េចគឺអីចឹងទៅចុះ​ចំពោះ​លោក​មិនដឹងថានិយាយយ៉ាងម៉េចឡើយ ព្រោះថ្មីៗនេះ​លោក​និងនីរ័ត្ន ហាក់​រយាលពីគ្នា​បន្ដិចដោយ​សារ​តែនាង​ជាប់ថតភាពយន្ដខ្នាតធំមួយជាប្រវត្តិរបស់សម្ដេចតេជោ ខណៈដែល​លោក​ក៍ត្រៀម​ថតរឿងថ្មីឲ្យទូរទស្សន៍មួយទៀតផងដែរ។

 ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាតួឯកស្រីក្នុងភាពយន្ដប្រវត្តិរបស់សម្ដេចតេជោហ៊ុន សែន រឿង”កូនប្រុសក្រោម ពន្លឺព្រះចន្ទ​ពេញ​បូណ័មី” ស្របពេលដែលលោកសេង មង្គល ចាប់​អាជីពពិធីករ,តារាបង្ហាញម៉ូដនិងតារាសម្ដែង ហេតុនេះហើយបើ​ពួក​គេក្លាយ​ទៅជា​គូ​ស្នេហ៍​និងគ្នានោះច្បាស់ជាសាកសមហើយចល់ចិត្តគ្នារឹតតែច្បាស់ថែមទៀតជាមិនខានឡើយ។លោកមង្គល ជាអតីតម្ចាស់ជ័យលាភីលេខ១កម្មវិធីKhmer Super Model 2009 នោះបន្ថែម​ថាឆ្នាំ​នេះលោកមានអាយុ៣១ឆ្នាំហើយ ហេតុនេះ​ហើយ​ការរកគូស្រកមិនយូឆ្នាំទៀតនោះទេ គឺដល់វ័យមានប្រពន្ធហើយ។ប៉ុន្ដែលោកថាមិនអាចកំណត់​បានថាគូតែ​យកប្រពន្ធ​ជា​តារាដូចគ្នា ឬអ្នកនៅក្រៅរង្វង់សិល្បៈនោះទេ ព្រោះមិនចង់និយាយទុក​មុន។លោកថាអាជីព​សិល្បៈ​មិនថិតថេនោះទេ ហើយ​លោកក៍មិនអាចថតសម្ដែងអស់១ជីវិតបាន​ឡើយ។លោកថា​បាន​ត្រៀម​បង្កើត​មុខរបរមួយក្រៅសិល្បៈនាពេលខាងមុខ តែមិន​ទាន់បាននិយាយ​ពីការរកស៊ីនេះ​ជាមួយ​នីរ័ត្ន ឡើយ​៕

RELATED ARTICLES