Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិអ្នកជំនាញវេជ្ជសាស្ត្រធំៗបី អះអាងថា អូមីក្រុន មិនអាក្រក់ពេកទេ

អ្នកជំនាញវេជ្ជសាស្ត្រធំៗបី អះអាងថា អូមីក្រុន មិនអាក្រក់ពេកទេ

អ្នកវិទ្យាសាស្ត្រកំពូលមកពីអង្គការសុខភាពពិភពលោក (WHO) សហរដ្ឋអាមេរិក និងអាហ្វ្រិកបានប្រាប់ AFP ថា មេរោគបំប្លែង ថ្មី អូមីក្រុនហាក់ដូចជាមិនអាក្រក់ជាងប្រភេទមេរោគ​ឆ្លងផ្សេងទៀតទេប៉ុន្តែបានព្រមានថាត្រូវការការស្រាវ​ជ្រាវបន្ថែមទៀត​ដើ​ម្បីវិនិច្ឆ័យ​ភាពធ្ងន់ធ្ងររបស់វា។មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា វ៉ាក់សាំងដែលមានស្រាប់​បច្ចុ​ប្បន្ន​ជា​ពិ​សេ​ស​ Pfizer គួរតែការពារអ្នកដែលឆ្លងមេរោគបំប្លែងថ្មីអូមីក្រុន(Omicron)កុំអោយធ្លាក់ចូលទៅករណីកូវីដ១៩ធ្ងន់ធ្ងរ។នេះបើ​យោង​តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន ប៊ីប៊ីស៊ីកាលពីថ្ងៃ ពុធទី៨ ធ្នូ ២០២១។ លោកវេជ្ជបណ្ឌិត Mike Ryan មកពីអង្គ​ការ​​សុខភាពពិភពលោកបាននិយាយថា មិនមានសញ្ញាណាមួយអះអាងថាអូមីក្រុន ល្អប្រសើរក្នុងការគេចវេស​ពីវ៉ាក់សាំង​មាន​ស្រាប់បច្ចុប្បន្ននេះជាងមេរោគបំប្លែងថ្មីមុនៗនោះទេ។លោកបានបន្តទៀតថាយើងមានវ៉ាក់សាំងដែល​មានប្រសិទ្ធភាពខ្ពស់​អាច​ប្រឆាំង ប្រឆាំងនឹងគ្រប់មេរោគបំប្លែងថ្មីទាំងអស់។

មកទល់ពេលនេះទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ គ្មានហេតុផលអ្វីដែលត្រូវរំពឹងថាវានឹងមិនមានប្រសិទ្ធ​ភាពសម្រាប់ Omicron។ ទិន្នន័យដំបូងបានបង្ហាញថា Omicron មិនធ្វើឱ្យមនុស្សឆ្លងជាងDelta និងប្រភេទផ្សេងទៀតទេ។ អ្នកវិទ្យាសាស្ត្រកំពូលរបស់អាមេរិកលោក Anthony Fauci បានបន្ទរទស្សនៈរបស់ WHO ដោយនិយាយថា អូមីក្រុន​មិន​មើលទៅមិនអាក្រក់ជាងប្រភេទមុនទេ។លោក Fauciបានប្រាប់AFPថាមេរោគបំប្លែងថ្មីនេះគឺអាចឆ្លងបានយ៉ាងច្បាស់លាស់” ទំនងជាច្រើនជាងDeltaបន្តិច ប៉ុន្តែវាមិនខ្លាំងពេកទេ។

ការលើកឡើតរបស់WHO និងអាមេរិក នៅពេលនេះស្របគ្នាជាមួយអ្នកជំនាញវេជ្ជសាស្ត្រអាហ្វ្រិក​ដែលបាន​រកឃើញថាមេ​រោ​គ​បំប្លែងថ្មី Omicron មួយផ្នែកគេចផុតពីការការពារដែលផ្តល់ដោយវ៉ាក់សាំង Pfizer ប៉ុន្តែអ្នកដែលបានឆ្លងពីមុន​ហើយ​បន្ទាប់​មកចាក់វ៉ាក់សាំងទំនងជាត្រូវបានការពារយ៉ាងល្អ។នេះបើតាមអ្នកស្រាវជ្រាវដែលធ្វើការនៅ​អាហ្វ្រិកខាងត្បូងបាន​រាយការណ៍​កាលពីថ្ងៃអង្គារ។

ទិន្នន័យបន្ថែមទៀតអំពីរបៀបដែល Pfizer  ដំណើរការបានល្អប្រឆាំងនឹង Omicron  យ៉ាងណានោះ ត្រូវបានគេ​រំពឹងថា​នឹង​ចេញផ្សាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។មិនមានទិន្នន័យសំខាន់នៅឡើយទេអំពីរបៀបដែល Moderna, Johnson & Johnson​ និង វ៉ាក់សាំង ផ្សេងទៀតនោះទេ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដោយប្រើសំណាកមនុស្ស 12នាក់ដែល បានចាក់វ៉ាក់សាំងPfizerពេញលេញ បង្ហាញថាមេ​រោគបំប្លែងថ្មី Omicron អាចគេចផុតពីការការពារ ប្រព័ន្ធភាពស៊ាំដែល បង្កើតឡើងដោយវ៉ាក់សាំង ប៉ុន្តែមិនមែន​ទាំងស្រុង​នោះ​ទេ។

Sigal បាននិយាយនៅលើ Twitter ថា ការគេចចេញពីវ៉ាក់សាំងរបស់Omicron គឺមិនពេញលេញ។ ការឆ្លងពីមុនបូក​ជាមួយ​ការចាក់​វ៉ាក់សាំងនៅតែបន្សាបវាបាន ។Sigalជឿជាក់ថាអ្នកដែលត្រូវបានចាក់វ៉ាក់​សាំងពេញលេញហើយបន្ទាប់មក​ចាក់​ដូសជំរុញនឹងត្រូវបានការពារយ៉ាងល្អពីជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីបំប្លែងថ្មី Omicron ៕

RELATED ARTICLES