ខេម ៖នៅតែគ្មានហានិភ័យ

0
75

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម មិនសូវលេចធ្លោដូចមុនទេតាំងពី​ឈាន​ចូល​Galaxy ជាង១ឆ្នាំ​នេះបើ​ទោះជាអ្នកចម្រៀង​សំនៀងស្អករូបនេះស្ថិតក្នុងចំណោម​តារា​ស្នូល​ទាំង៣របស់ផលិតកម្មថ្មីមួយ​នេះដែល​ថៅកែ​ត្រូវឡង់​សេរួមមានលោកព្រាប សុវត្ថិ ,តន់ ច័ន្ទសីម៉ា និងរូបលោក ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ខេម ក្រោយចេញពីថោន ចូល​Ga​la​xy​ លោក​​ក៍ទទួលបានប្រាក់ខែខ្ពស់ដូចតារាផ្សេងៗទៀតដែលជាប់កុងត្រារបស់​ផលិតកម្មមួយ​នេះដែរពោលគឺ​បើ​គ្មាន​បទ​ចម្រៀង​ចេញ ឬមិនឡើងច្រៀងConcerts ក៍ខេម មានប្រាក់ខែ​បើក​ជាប្រចាំដែរ។មិនមាន​តួលេខថាខេម បានប្រាក់​ខែប៉ុ​ន្មាននោះទេ ព្រោះ​តារារូបនេះមិន​ដែល​និយាយពីតម្លៃខ្លួន ខ​ណៈ​​ដែលកន្លងមកលេចឭថាកំពូលតារាចម្រៀងព្រាប សុវត្ថិ បា្រក់ខែ​នៅGalaxy ជិត១ម៉ឺន​ដុល្លារ។អ្វីដែលគូរឲ្យកត់សម្គាល់នោះខេម ក៍មានដីធ្លី​ដែលត្រូវ​ប៉ាន់​មួយ​ចំនួនផងដែរ តែរូបគេ​ចូលចិត្តស្ងៀម​ស្ងាត់​មិនអួតអាងដូចគេឡើយ។

 សូមបញ្ជាក់ថាខេម ដើរចេញពីថោន គឺខុសពីមាស សុខសោភា ដែលត្រូវ​បានថ្នាក់​ដឹក​នាំប្រកាសស្វាគមន៍​២៤ម៉ោងប្រ​សិន​បើថ្ងៃណានាងចង់វិលវិញ។ប៉ុន្ដែខេម វិញបានផ្ទុះជម្លោះ​ដ៍​ចម្រូងចម្រាសជាមួយថៅកែថោន ធ្វើឲ្យតារាស្ទើទាំងអស់នៅថោន មិនពេញចិត្តអ្នក​ចម្រៀង​រូបនេះឡើយ។តែខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទំនាក់ទំនង​រវាងលោកនិងថៅកែ​Galaxy  ប្រៀប​បានដូចជាបងប្អូនហេតុនេះហើយលោក​មានក្ដីសុខនៅជាមួយផលិតកម្ម​នេះ​យូឆ្នាំតទៅទៀត។ចំណែក​ទស្សនិក​ជន​ចាប់អារម្មណ៍ថានៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ខេម កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយា​ដែលជា​អាណិ​កជនខ្មែរនៅបារាំង​អ្នក​នាងស្រីកា នោះដូចជាកៀកកើយគ្នាជាចំហ ហើយពេលចូលរួមមង្គលការមិត្តភក្ដិគឺខេម រាំ​អោបប្រ​ពន្ធតែម្ដង។សកម្មភាពបែបនេះបញ្ជាក់ថាមិនយូនោះទេគឺខេម និងដឹកដៃភរិយា​ចូល​រោងការនៅពេលខាងមុខនេះជាមិនខាន ។

តែខេម ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងតាមទូរ​ស័ព្ទថាលោកមិនទាន់អាចកំណត់ថ្ងៃរៀបការបានទេ គ្រាន់តែអាច​និយាយ​ថា​មិនយូនោះ​ទេ​នឹង​មានកម្មវិធីពិសេសនោះកើតឡើងហើយ។ខេម ទទួលស្គាល់ដែរថាលោកពិត​ជាបញ្ចេញ​រូប​ភាព​ជាមួយ​ប្រ​ពន្ធច្រើននៅរយៈពេលចុងក្រោយនេះ នោះគឺដោយសារតែដល់ពេល​វេលា​ដែលត្រូវបង្ហាញ។ដោយឡែកទាក់ទង​អាជីព​ចម្រៀង​របស់ខេម វិញអ្នកជំនាញសិល្បៈបាន​លើក​ឡើងថាទោះជាលោកសុណារិន  នៅក្រោមព្រាប សុវត្ថិ មែនតែការច្រៀង​ស្អកហើយ​ពិរោះ​របស់ខេម នោះគ្មាន​តារាណានៅGalaxy អាចយកតំណែងលោកបានឡើយ ខណៈខេម ធ្លាប់​ប្រាប់​ថាលោក​មិនដែលចាត់​ទុក​លោក​ព្រាប សុវត្ថិ ជាឆ្អឹងទទឹងកនោះទេ៕