Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ព្រមានធ្វើតេស្តនុយក្លេ អ៊ែរ-មីស៊ីល ឆ្លងទ្វីប និងត្រៀមប្រឈមមុខជាមួយអាមេរិក

កូរ៉េខាងជើង ព្រមានធ្វើតេស្តនុយក្លេ អ៊ែរ-មីស៊ីល ឆ្លងទ្វីប និងត្រៀមប្រឈមមុខជាមួយអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានរាយការណ៍ អោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឯកោមួយនេះអាច បន្តការ សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ខ្លួនបន្ថែមទៀតខណៈមន្ត្រីកំពូលដែលដឹកនាំដោយលោក គីម ជុងអ៊ុន បាននិយាយថាប្រទេសនេះកំពុងរៀបចំខ្លួនសម្រាប់ការប្រឈមមុខគ្នារយៈពេលវែងជាមួយសហរដ្ឋអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃព្រហស្បតិ៍ទី ២០ មករា ឆ្នាំ ២០២២។ទីភ្នាក់ងារព័ត៌មានដដែលនោះបានអោយដឹងទៀត ថា គោលនយោបាយអរិយភាពនិងការគំរាមកំហែងផ្នែកយោធាដោយ សហរដ្ឋអាមេរិកបានឈានដល់បន្ទាត់គ្រោះថ្នាក់ដែលមិនអាចមើលរំលងបានទៀតទេ។

លោកគីម ជុងអ៊ុនដែលបានចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីខែមុន ត្រូវបានមន្ត្រីត្រូវបានមន្ត្រី កំពូលរបស់ខ្លួនបង្ហាញរបាយការណ៍វិភាគ លក្ខខណ្ឌនៅលើឧបទ្វីបកូរ៉េ និងបានលើកឡើងពី ការតំរង់ទិសសម្រាប់ វិធានការ ប្រឆាំងសហរដ្ឋអាមេរិកនា ពេលអនាគត” ។ថ្វីដ្បិតតែប្រទេសកូរ៉េខាងជើងកំពុងរងទណ្ឌកម្មអន្តរជាតិថ្មីក៏ដោយទីក្រុងព្យុងយ៉ាងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរចំនួន៤ដងក្នុងខែមករា ដើមឆ្នាំ ២០២២នេះ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈដែលមេដឹកនាំគីម ជុងអ៊ុន បន្តគោលដៅដែលបានអនុម័តដើម្បីពង្រឹងនិងធ្វើទំនើបកម្មយោធាបន្ថែមទៀត៕

RELATED ARTICLES