Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិក្រុមហ៊ុនថាមពលបារាំង ដកខ្លួនចេញពីប្រ ទេសមីយ៉ាន់ម៉ា

ក្រុមហ៊ុនថាមពលបារាំង ដកខ្លួនចេញពីប្រ ទេសមីយ៉ាន់ម៉ា

ក្រុមហ៊ុនថាមពលយក្សបារាំង TotalEnergies បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីប្រទេស មីយ៉ាន់ម៉ា ដោយសារតែស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់នៅទីនោះ ។TotalEnergies ក្លាយជាក្រុមហ៊ុនលោកខាងលិច ចុងក្រោយគេដែលដកខ្លួនចេញក្រោយរដ្ឋប្រហារនៅទីនោះកាលពីឆ្នាំមុន។នេះបើយោងតាមការចេញផ្សាយរបស់កាសែត បាងកកប៉ុស្តកាលពីថ្ងៃសុក្រទី២១ មករា ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថាខណៈដែលក្រុមហ៊ុនរបស់យើងចាត់ទុកថាវត្តមានរបស់ខ្លួននៅក្នុងប្រទេសមួយនេះវាគឺជាការលើកកម្ពស់តម្លៃ រួមទាំងផ្នែកប្រតិបត្តិការផ្ទាល់របស់ខ្លួន ក្នុងលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងនីតិរដ្ឋ បាន បន្តកាន់តែអាក្រក់ទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការរដ្ឋប្រហារខែកុម្ភៈឆ្នាំ2021បាននាំឱ្យយើងវាយតម្លៃស្ថានភាពឡើងវិញ ហើយលែងអនុញ្ញាតឱ្យក្រុមហ៊ុន TotalEnergiesធ្វើការរួមចំណែកជាវិជ្ជមានគ្រប់គ្រាន់នៅក្នុងប្រទេសនេះតទៅទៀត។

ជាលទ្ធផល ក្រុមហ៊ុន TotalEnergies បានសម្រេចចិត្ត ដកខ្លួនចេញពីដៃគូ Yadana និងពី MGTC ក្នុងប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងនាមជាប្រតិបត្តិករ និងជាម្ចាស់ភាគហ៊ុនដោយគ្មានសំណងហិរញ្ញវត្ថុណាមួយសម្រាប់ក្រុមហ៊ុន TotalEnergie។

Total Energiesមិនបានកំណត់បរិមាណផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការដកចេញនេះទេ ប៉ុន្តែបាននិយាយថាប្រទេសនេះ តំណាងឱ្យផ្នែកតូចមួយនៃប្រាក់ចំណូលរបស់ខ្លួន។អ្នកនាំពាក្យក្រុមហ៊ុន TotalEnergies បាននិយាយថា ការពិចារណាផ្នែក ហិរញ្ញវត្ថុមិនដែលមានសារៈសំខាន់ក្នុងរឿងនេះទេ។ប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួន 105 លាន ដុល្លារក្នុងឆ្នាំ 2021 ដែលស្មើនឹងតិចជាង 1% នៃប្រាក់ ចំណូលរបស់ក្រុមហ៊ុន”៕

RELATED ARTICLES