Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិក្លឹបParis SG គ្រោងចំណាយជាង១០០លាន​ដុល្លារ​ទិញLukaku

ក្លឹបParis SG គ្រោងចំណាយជាង១០០លាន​ដុល្លារ​ទិញLukaku

យោងតាមប្រភពព័ត៌មានThe sun ចេញផ្សាយកាលពីថ្ងៃចន្ទទី ១០ មករា ២០២២ បានអោយដឹងថា Paris SG ក្លឹបកំពូល​តារាង​បារាំង​D1គ្រោងចំណាយលុយ៧៥,៥លានផោនស្មើនឹង ជាង១០២ លានដុល្លារ នាំយកកីឡាករខ្សែប្រយុទ្ធ Romelu Lukakuដែលកំពុងមានរឿងចម្រូងចម្រាស់គ្រូបង្វឹកលោក Thomas Tuchel បើទោះជាបានបញ្ចប់ជម្លោះ​តាមរយៈការ​សុំ​ទោស​ទៅ​ហើយ​ក្តី។ក្លឹបយក្សនៅបារាំង D1 ចាប់អារម្មណ៍ចង់បាន Romelu Lukaku ស្របពេលដែល Kylian Mbappe អាចនឹង​ចាកចេញពី ParcdesPrinces នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែមិថុនា ហើយទៅរួមរស់ជាមួយក្លឹបReal Madrid ។

ប្រធានក្លឹប Paris SG លោក Nasser Al-Khelaifi ត្រូវាបានគេដឹងថាជាអ្នកគាំទ្រ Lukaku ហើយចង់នាំយកកីឡាកររូប​នេះមក​ជំនួសកីឡាករសញ្ជាតិបារាំង Kylian Mbappe ។Les Parisiens ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានCristiano Ronaldo របស់ក្រុម Man Utd ផងដែរ ប៉ុន្តែ Lukaku ត្រូវបានគេមើលឃើញថាជាការវិនិយោគ​ដ៏សមហេតុផលជាង​ដោយសារអាយុ​រប​ស់គាត់។

កីឡាករវ័យ២៨ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Inter ទៅកាន់កីឡដ្ឋាន Stamford Bridge កាលពីរដូវក្តៅមុនក្នុងការ​ផ្លាស់ប្តូរ​តម្លៃជាង១៣២លានដុល្លារ កំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ​នេះបន្ទាប់ពីផ្តល់បទសម្ភាសន៍​មួយនៅប្រទេសអ៊ីតាលី។

នៅក្នុងបទសម្ភាសន៍នោះខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកត្រូវបានពិន័យមិនអោយចូលរួមប្រកួតបន្ទាប់ពីបានបង្ហាញថាគាត់មិនសប្បាយចិត្តនៅជាមួយក្លឹប Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយគាត់ក៏បានប្រកាសពីការសោក​ស្តាយ​របស់គាត់ដែលបានចាកចេញពីក្លឹប Inter Milan ខណៈដែលគាត់បានសច្ចាថានឹងត្រលប់ទៅទីនោះវិញ។

យោងតាមប្រភពពី El Nacional បានអះអាងថាម្ចាស់ក្លឹបតោខៀវលោក Roman Abramovich ដែលកំពុងផ្តល់ការគាំទ្រ​ពេញ​ទំហឹងដល់ Tuchelកំពុងពិចារណាការលក់ខ្សែប្រយុទ្ធដ៏មានសក្តានុពល។ពួកគេក៏បញ្ជាក់ផងដែរថាសុខចិត្តលក់ ប្រសិនបើ​ក្លឹបអាចយកបានមកវិញនូវប្រាក់​ភាគច្រើនដែលពួកគេបានលះបង់​សម្រាប់​គាត់៕

RELATED ARTICLES