Thursday, April 25, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ធ្វើបុណ្យខួប៣ឆ្នាំឲ្យខេមរៈ ស្រីពៅ នៅកំពង់ចាម

ខេមរៈ សិរីមន្ដ ៖ធ្វើបុណ្យខួប៣ឆ្នាំឲ្យខេមរៈ ស្រីពៅ នៅកំពង់ចាម

ភ្នំពេញ៖តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើបុណ្យជូនសពប្អូន​ស្រី​របស់​លោក​គឺកញ្ញាខេមរៈ ស្រីពៅ គម្រប់​ខួប៣ឆ្នាំនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២ នេះនៅភូមិតាម៉ូត ឃុំគរ ស្រុក​ព្រៃឈ ខេត្តកំពង់ចាម ដែលគេឃើញពិធីនោះមានការ​រៀបចំមានទាំងរបាំរាំបាចផ្កា​ទៀត​ផង​។ក្នុងទឹកមុខស្រងូតស្រងាត់លោកខេម ប៊ុនថៃ បង្ហាញឲ្យដឹងថា​លោកនៅតែ​ស្រណោះ​នឹង​នឹកអា​លោះ​អាល័យ​ដល់ប្អូនស្រីពៅ​របស់ខ្លួនដែលបានទទួល​មរណភាពកាល​ពីថ្ងៃទី​២៥ខែ​មក​រាឆ្នាំ២០២២ ក្នុង​អា​យុ​២៨ឆ្នាំ​ដែលសពត្រូវបានដឹកមកពីប្រទេសឥណ្ឌាមកធ្វើ​បុណ្យនៅ​ខ្មែរ។មុនដល់ថ្ងៃបុណ្យ​ខួប​៣ឆ្នាំនេះដែរគេឃើញលោកប៊ុនថៃ និង​បង​ប្រុសលោកខេមរៈ ភារុណ ជាញឹកញាប់បាន​បង្ហោះ​បទចម្រៀងរបស់ខេមរៈ ស្រីពៅ ហើយ​ក៍បានចែកចាយ (Share)ចំ​ពោះ​តារាចម្រៀង​ណាដែលបានលើកយកបទចម្រៀងរបស់ស្រីពៅ មកច្រៀង ឡើងវិញផងដែរពិសេសគឺ​ប្អូនជី​ទួតមួយQjm:អ៊ឹត ជូលីណា នោះ។លោកខេម ប៊ុនថៃ ធ្លាប់ ប្រាប់ថាលោកធ្លាប់​យល់សុបិន​ឃើ​ញ​ស្រីពៅ ទៅដល់ឋានសួគ័ហើយ ​។លោកប៊ុនថៃ ​ថែម​ទាំង​បានធ្វើរូបសំណាករបស់នាង​នៅ​តាំង​ពីមុខផ្ទះរបស់លោកឯស្រុកកំណើតទៀតផង។

  គូររំលឹកថាតារាចម្រៀងកូន៣ខេម ប៊ុនថៃ បានចូលច្រៀងឲ្យផលិតកម្មU2  ហើយបាន​យកប្អូនស្រីរបស់ខ្លួនខេមរៈ ស្រីពៅ មកច្រៀងសម្ដែងធ្វើជាដៃគូទាំងនៅផលិត​កម្មនេះនឹង​ទៅ​ដល់សាន់ដេ។អំឡុងពេលដែលខេមរៈ សិរីមន្ដ ស្ពាយបង្វេចចេញ​ពីសាន់ដេ​ចូលហង្សមាស​កាលពីឆ្នាំ២០១៧ នោះ​មានព័តមានថាលោកក៍ត្រៀមយកប្អូនស្រីទៅជាមួយដែរ   ប៉ុន្ដែ​បំណង​នេះ​ត្រូវខក​ចិត្ត​ទៅ​វិញព្រោះតែស្រីពៅ ទទួលមរណភាពទាំងវ័យក្មេង ហើយអំឡុង​ពេលដែល​មានជីវ​ភាពធូធារ​នេះលោកប៊ុនថៃ ដើម្បីជាការបង្ហាញការចងចាំនិងនឹក​រលឹកដល់​ប្អូនស្រី​រប​ស់ខ្លួនគឺមានតែ​ការ​ធ្វើ​បុណ្យឧទ្ទិសកុសលផលបុណ្យ​ជូននាងគម្រប់​ខួប៣ឆ្នាំនេះឯង។

យ៉ាងណា​រហូត​មកដល់ពេលនេះខេម ប៊ុនថៃ មិន​ដែល​បញ្ជាក់ច្បាស់លាស់ពីជំងឺ​ដែល​បណ្ដា​ល​ឲ្យខេមរៈ ស្រីពៅ ដែលតម្រូវ​ឲ្យទៅព្យាបាលនៅ​ពេទ្យថៃ ជាច្រើន​ឆ្នាំរហូតបញ្ជូនទៅពេទ្យឥណ្ឌា ហើយនៅតែមិនអាចរក្សារ​ជីវិតបាននេះ​ទេ។ប៉ុន្ដែបងប្រុស​ម្នាក់​ទៀតរបស់ខេមរៈ សិរីមន្ដ ធ្លាប់​ប្រាប់ថានាងពិតជាស្លាប់ដោយសារ​តែជំងឺក្រលៀនដូចការ​លេច​ឮមែន។ ក្រោយខេមរៈ ស្រី​ពៅ លាចាកលោក៣ឆ្នាំនេះគេឃើញលោកប៊ុនថៃ តែងតែ​លើកទឹកចិត្តដល់ប្អូន​ជីទួតមួយ​រប​ស់​លោកគឺកញ្ញាអ៊ឹត ជូលីណា ឲ្យ​ស្នង​តំណែងស្រីពៅ ព្រោះទឹកដមសម្លេង​របស់នាង​ស្រ​ដៀ​ងស្រីពៅ ៕ 

RELATED ARTICLES