Friday, April 26, 2024
Homeកីឡាអន្ដរជាតិខ្សែការពារ Eric Garcia អវត្តមានពីក្លឹប​Barcelona​ ៥សប្តាហ៍

ខ្សែការពារ Eric Garcia អវត្តមានពីក្លឹប​Barcelona​ ៥សប្តាហ៍

ក្លឹប Barcelona បាននិយាយកាលពីថ្ងៃអាទិត្យថាខ្សែការពារ Eric Garcia នឹងអវត្តមានយ៉ាងហោចណាស់រយៈពេល5សប្តាហ៍​ដោយសាររបួសសរសៃពួរក្នុងអំឡុងពេលប្រកួតក្នុងលីកស្មើ 1-1 ជាមួយក្លឹប Granada កាលពីថ្ងៃសៅរ៍។ នេះបើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃចន្ទទី១០ មករា ២០២២ ។

កីឡាករវ័យ21ឆ្នាំដែលបានចុះហត្ថលេខាជាមួយក្លឹប Barcelona ពីក្លឹបម្ចាស់ជើងឯកប្រឺមីញេលីក Man City មានបញ្ហា​នៅ​ដើមតង់ទីពីរ ហើយត្រូវបានដាក់ជំនួសដោយកីឡាករ Clement Lenglet ។នៅក្នុង​សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបBarcelona បានបញ្ជាក់ថា Garcia ទំនងជាអវត្តមានប្រហែល 5 សប្តាហ៍ ។

នេះគឺជាបន្ទុកថ្មីមួយទៀតសម្រាប់ក្លឹប Barcelona បន្ទាប់ពីខ្សែការពារ Ronald Araujo ត្រូវការការវះកាត់របួសដៃរ ហើយ​ខ្សែ​បម្រើ Frenkie de Jong បានរងរបួសកំភួនជើង។Barca ដែលឈរនៅលេខរៀងទីប្រាំមួយក្នុងលីគដោយមាន 32ពិន្ទុពី​ការ​ប្រ​កួតចំនួន 20 នឹងធ្វើដំណើរទៅកាន់ទីក្រុង Riyadh សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ពានរង្វាន់អេស្ប៉ាញ​ខាប់ប៉ះ​ជាមួយនឹងក្រុម Real Madrid នៅថ្ងៃពុធ៕

RELATED ARTICLES