Saturday, April 20, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធសំបូររឿងអាស្រូវ បានកៅអីក្រុម​ជម្រើស​​ជាតិអ៊ីតាលី វិញហើយ

ខ្សែប្រយុទ្ធសំបូររឿងអាស្រូវ បានកៅអីក្រុម​ជម្រើស​​ជាតិអ៊ីតាលី វិញហើយ

កីឡាករខ្សែប្រយុទ្ធដែលសំបូររឿងអាស្រូវ Mario Balotelli ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអ៊ីតា​លីជាលើកដំបូងចាប់​តាំងពីឆ្នាំ 2018  ខណៈដែលខ្សែប្រយុទ្ធ Adana Demirspor បានចូលរួមជាមួយកីឡាករមិនធ្លាប់ជាប់ឈ្មោះ​ក្នុងបញ្ជីសម្រាំង​ក្រុមជម្រើសជាតិចំនួន7នាក់ផ្សេងទៀតនៅជំរុំហ្វឹកហាត់ក្នុងចំណោមចំនួន 35 នាក់របស់គ្រូបង្វឹកលោក Roberto Mancini ។

Balotelli ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Mancini កាលពីលោកចាប់ផ្តើមអាជីពបាល់ទាត់នៅជាមួយក្លឹប InterនិងMan Cityមិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីខែកញ្ញា ឆ្នាំ 2018 មកប៉ុន្តែកីឡាករវ័យ 31ឆ្នាំ រូប នេះបាន ទទួលការកោះហៅមកវិញសម្រាប់​ការបោះ​ជំរុំហ្វឹកហាត់រយៈពេល 3 ថ្ងៃក្នុងសប្តាហ៍នេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុង 18 ប្រកួតក្នុងលីក ដើម្បីជួយអោយក្លឹប​Demirspor ទៅកាន់ចំណាត់ថ្នាក់ទី 4 ក្នុងក្របខ័ណ្ឌតួកគីស៊ុបពើរលីក។វានឹងក្លាយជាឱកាសចុងក្រោយមួយរបស់លោក Mancini ក្នុងការធ្វើឱ្យកីឡាកររបស់គាត់បានរួមគ្នាមុនការប្រកួត FIFA World Cupវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ​ជាមួយនឹងក្រុម Macedonia នៅថ្ងៃទី 24 ខែមីនា។ អ្នកឈ្នះនៃការប្រកួតនោះ នឹង ត្រូវជួបជាមួយព័រទុយហ្គាល់ ឬតួកគី​សម្រាប់​យកកៅអីមួយទៅប្រកួតបាលទាត់ពិភពលោកនៅប្រទេសកាតា។

Balotelli បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអ៊ីតាលីទៅវគ្គផ្ដាច់ព្រ័ត្រ យូរ៉ូ២០១២ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ហើយ​បានហែកអាវពេលទទួលជ័យជម្នះ 2-1 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើអាល្លឺម៉ង់។គាត់មានកំណត់ត្រាស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុង 36 ប្រកួតសម្រាប់ប្រទេសរបស់គាត់ប៉ុន្តែគាត់​បានស៊ុតបញ្ចូលទីបាន​ត្រឹម​តែ 3 ដង​ប៉ុណ្ណោះ​ចាប់តាំងពីការប្រកួត បាល់ទាត់ពិភពលោក 2014 ៕

RELATED ARTICLES