Saturday, April 20, 2024
Homeតារាខ្មែរឆឹម សក្កដា ៖កាន់តែសកម្មជាមួយហាងពេជ្រ ខណៈអះអាងថារឿងបែកពេជ្រ សោភា គ្មាន ជនទី៣ ជ្រៀតជ្រែក តែមកពីពេលវេលាមិន សាកសម

ឆឹម សក្កដា ៖កាន់តែសកម្មជាមួយហាងពេជ្រ ខណៈអះអាងថារឿងបែកពេជ្រ សោភា គ្មាន ជនទី៣ ជ្រៀតជ្រែក តែមកពីពេលវេលាមិន សាកសម

ភ្នំពេញ៖ផ្ទុយពីតារាសិល្បៈមួយចំនួន ដែលស្រលាញ់គ្នាស្ទើរលេបហើយក្រោយបែកគ្នាមិនហ៊ានប្រឈមមុខដាក់គ្នាតែ​សម្រាប់​តារាសម្ដែងលោក ឆឹម សក្កដា គឺបង្ហាញពីសកម្មភាពយ៉ាងរំភើយតែម្ដង បន្ទាប់ពីមានដំណឹងល្បីរន្ទឺថា រវាងលោកនិងតារា​ចម្រៀ​​ងអ្នកនាង ពេជ្រ សោភា គឺបែកគ្នាមែន ហើយនិងគ្មានផ្លូវផ្សះផ្សារ។ បុរសសង្ហារសក្កដា ត្រូវគេឃើញនៅតែសកម្ម​ក្នុង​ការងារផ្សេងៗ ដោយនៅលើផេកផ្ទាល់ខ្លួន និង ផេកហាងពេជ្រ CT Diamond គឺលោក Live ផង បង្ហោះវីដេអូដែលថតទុកផង បង្ហាញពីស្នាមញញឹម និង ភារីករាយ ប្រៀបដូចជាគ្មានរឿងបែកបាក់ប៉ះពាល់ដល់អារម្មណ៍ទាល់តែសោះ។ លោកបានដឹកនាំតារាក្មេងៗ ស្អាតៗ ថតបង្អួតគ្រឿងពេជ្រ និង បង្ហាញពីភាពស្និទ្ធស្នាល ដែលហាក់ដូចជា​បានរួចផុត​ពីសម្ពាធ​នោះផង ខណៈដែលមានការទម្លាយអោយដឹងថា ហេតុផលដែលលោក ឆឹម សក្កដា សប្បាយចិត្តរីកថ្លើម ហើយសកម្មនឹង​ហាង​​ពេជ្រ CT Diamond ដល់ម្លឹង គឺដោយសារតែមានថៅកែហាងពេជ្រដែលមានទីតាំងស្ថិតនៅ អាគារ The Point ទល់មុខ​ស្ថានភាពទូតចិនមួយនេះជាខ្នងបង្អែក និង ជួយលើកទឹកចិត្តខ្លាំង ទើបធ្វើអោយលោកគ្មានអារម្មណ៍សោកស្ដាយ ក្រោយពេជ្រ សោភា ប្រកាសរកបានសង្សារថ្មីពីព្រះយេស៊ូគ្រិស្ដប្រទានឲ្យ។

លោកសក្កដា ត្រូវបានម្ចាស់ហាងពេជ្រនេះ លើកទឹកចិត្ត​អោយ​ពង្រឹងការងារសិល្បៈ ដើម្បីកុំអោយស្មុគស្មាញចិត្តទើប​គ្រាន់​តែបើកប្រទេសភ្លាម និងផ្ទុះបែកស្នេហ៍នោះ លោកក៏ទទួលសម្ដែង​វិញតែម្ដង បន្ទាប់ពីលោករយាល និង ផ្អាកពីសិល្បៈ​មួយរយៈ​មកហើយ ព្រោះតែរងចាំឲ្យកូវីដថមថយ។ លោកត្រូវគេ​ឃើញ​ទទួ​ល​សម្ដែងក្នុងបទ”ជីវិតក្មេងវត្ត” ដែលជាស្នាដៃផលិតរបស់​អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោមការដឹកនាំរបស់ លោក ហ្វៃ សំអាង យ៉ាងគួរអោយចាប់អារម្មណ៍ ដែលឱកាសបាន​សម្ដែង​ក្នុង​បទដែលអ្នកសិល្បៈសុទ្ធតែចង់ចូលសម្ដែងនេះ គឺដោយសារតែ​លោក​​​​សប្បាយចិត្ត គ្មានអារម្មណ៍តុកស៊ិក និង មិនយករឿង​រ៉ាវ​ស្នេហាបែកបាក់មកធ្វើអោយប៉ះពាល់ការងារនេះឯង។ បើក្រឡេកទៅមើលការងារនៅក្នុងហាងពេជ្រ ដែលលោកបម្រើការវិញ ក៏ថៅកែដែលជាម្ចាស់ហាងធំបានលើកមុខលោក និង ផ្ដល់ឥទ្ធិពលអោយលោកមិនធម្មតាដែរ ពោលគឺអ្នកមិនដឹង​ស្ទើរតែ​យល់​ថាលោកគឺជាថៅកែមួយរូប និង មានហ៊ុនធំ ដែល​អ្វីដែលលោកកំពុងតែទទួលបាននេះ ត្រូវបានគេសង្ស័យថា គឺជាការរួម​ចំ​ណែ​​ក​ដែលធ្វើអោយលោក មិនស្ដាយនឹងការ​បែក​បាក់ពី ពេជ្រ សោភា ។ ជាក់ស្ដែង លោក ឆឹម សក្កដា ទើបតែបង្ហាញ​ឥទ្ធិពល​នៅក្នុងហាងពេជ្រ តាមរយៈការដឹកនាំ​ក្រុម​ការងារ​រហូតដល់ជិត១០០នាក់ ទៅកម្សាន្តនៅខេត្តកោះកុង ដោយក្នុងឱកាសបង្ហាញ​ខ្លួននៅខេត្តកោះកុងនោះ គឺបង្ហាញកាន់តែច្បាស់​ពីមូលហេតុនៃការបែកបាក់ពេជ្រ សោភា ដែលអ្នកគាំទ្រភាគច្រើន​ចង់ដឹងពី​មូល​ហេតុ។

លោកមិនធ្លាប់បង្ហាញអោយឃើញ​ពី​ភាព​ជិត​ស្និទ្ធិរវាង​ម្ចាស់ហាងអោយគេឃើញនោះទេ ប៉ុន្តែមនុស្សច្រើនណាស់បានដឹងថា ឆឹម សក្កដា គឺមានឥទ្ធិពលពិសេស​ពិសេសក្នុងហាង CT Diamond ទាំងដែលលោកគ្មានហ៊ុន និង គ្មានជំនាញផ្នែកពេជ្រ ប៉ុន្តែ​ក្លាយជាអ្នក​គ្រប់គ្រងដែល​ទទួល​បាន​ផលលាភយ៉ាងច្រើន។ ប្រភពផ្លូវការបានលើកឡើងថា តាំងពីលោកក្លាយខ្លួន​ជាមនុ​ស្ស​សំខាន់នៅក្នុងហាងពេជ្រនោះ ម្ចាស់ហាងពេជ្រ បានជ្រោមជ្រែងអោយលោកចេះជំនាញផ្នែកគ្រប់គ្រងពេជ្រ ចេះជំនាញ​មើល​ពេជ្រ និង ស្ទាត់ជំនួញផ្នែកពេជ្រ ស្ទើរតែដូចអ្នកឯកទេសតែម្ដង ទើបលោកអាចដឹកនាំហាង​ពេជ្រនេះបានដោយ​រលូនតាំង​ពី​គ្រប់​គ្រង បើទោះជាគ្មាន​បទពិសោធន៍ពីមុនក្ដី។ ស្របពេលដែលម្ចាស់ហាងអោយសិទ្ធិលោកក្នុងការធ្វើឃ្លីបផ្សព្វផ្សាយសិទ្ធិ​លក់បញ្ចុះតម្លៃ និង សិទ្ធិជ្រើសតារាតាមតែចិត្តដែលលោកចង់ធ្វើនោះផង ទើបសុទ្ធតែជាចលករជួយអោយឆឹម សក្កដា អាច​គ្រប់គ្រងហាងពេជ្រធំមួយអោយខ្លាំងបាន ដោយមិនខ្វល់ពីផលប៉ះពាល់កូវីត១៩។

ភាពជោគជ៏យក្រោមការគ្រប់គ្រងរបស់លោក បានជួយអោយក្រុមហ៊ុននេះជះលុយខ្ទង់ម៉ឺន អោយលោកដឹកនាំក្រុម​ការងារ​រហូត​ដល់ជាង៨០រូប អោយទៅទស្សនកិច្ចនៅកោះកុងផង ដែលកាន់តែធ្វើអោយក្រុមការងារ និង បុគ្គលិកនៅហាង CT Diamond មើលឃើញពីឥទ្ធិពលរបស់លោក។ តាមព័តមានថា ក្រៅពីថៅកែធំលោក ឆឹម សក្កដា មានសិទ្ធិ និង មាន​ឥទ្ធិពល​មិនធម្មតាឡើយ។ ឆ្លើយតបនឹងការលើកឡើងថា ការទទួលឱកាសនៅហាងពេជ្រ CT Diamond គឺមូលហេតុធ្វើ​អោយ​លោក​បែកបាក់ ពេជ្រ សោភា នោះលោកបានទទួលស្គាល់។ លោក ឆឹម សក្កដា បញ្ជាក់ប្រាប់ថា រវាងលោក និង ថៅកែហាង​ពេជ្រ​ធំនេះ គឺជាមេ និងកូនចៅ១០០ភាគរយ ហើយមូលហេតុដែលលោក និង ពេជ្រ សោភា បែកគ្នា អត់មានអ្នក​ទី៣ចូល​ជ្រែក​នោះ​ទេ ប៉ុន្តែអាចមកពីពេលវេលា និង បញ្ហាខ្លះៗដែលលោកមិនអាចបញ្ជាក់ប្រាប់បានឡើយ។ តែមកពីលោក​ពេញចិត្តនឹង​ឱកាស​ដែលម្ចាស់ហាងពេជ្រនេះផ្ដល់អោយ ទើបលោកស្ទុះស្ទារ និង ចាត់ទុកដូចជាជំនួញផ្ទាល់ខ្លួនតែម្ដង ដើម្បីធ្វើការឲ្យដល់​គោល​ដៅ​ដែលថៅកែចង់បាន៕

RELATED ARTICLES