Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់ ផ្អាកហ្វឹកហាត់យន្តហោះចម្បាំង F-16 បន្ទាប់ពីធ្លាក់ចូលសមុទ្រ

តៃវ៉ាន់ ផ្អាកហ្វឹកហាត់យន្តហោះចម្បាំង F-16 បន្ទាប់ពីធ្លាក់ចូលសមុទ្រ

កាលពីថ្ងៃអង្គារទី១១មករា២០២២កងទ័ពអាកាសកោះតៃវ៉ាន់បានផ្អាកការហ្វឹកហ្វឺនប្រយុទ្ធសម្រាប់យន្តហោះចម្បាំងប្រភេទ F-16របស់ខ្លួនជាបណ្តោះ អាសន្នបន្ទាប់ពីយន្តហោះចម្បាំងម៉ូដែលដែលបានកែ លម្អថ្មីទិញពីសអាមេរិកនេះបានធ្លាក់ចូល ទៅក្នុងសមុទ្រ។នេះបើយោងតាមការចេញផ្សាយរបស់ បណ្តាញសារព័ត៌មាន ស៊ីអិនអិន។ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា F-16V ដែលជាប្រភេទយន្តហោះចម្បាំងទំនើបបំផុតនៅក្នុងកងនាវាបាន បាត់ពីអេក្រង់រ៉ាដាបន្ទាប់ពីបានហោះចេញពីមូលដ្ឋានទ័ពអាកាសChiayiនៅភាគខាងត្បូងតៃវ៉ាន់ សម្រាប់បេសកកម្មហ្វឹកហ្វឺន តាមឆ្នេរសមុទ្រ។

អ្នកនាំពាក្យរបស់លោកស្រី Tsai Ing-wen ប្រធានកោះតៃវ៉ាន់ បាននិយាយថា លោកស្រីបានចេញ បញ្ជាឱ្យធ្វើប្រតិបត្តិការតាម ស្វែងរក យន្ដហោះចម្បាំងនេះ និងអ្នកបើកបរ ព្រមទាំងបើកការស៊ើបអង្កេតមួយ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៅពី ក្រោយហេតុការណ៍នេះផងដែរ។មជ្ឈមណ្ឌលបញ្ជាការសង្គ្រោះរបស់រដ្ឋាភិបាលបាននិយាយថាសាក្សីបានឃើញយន្តហោះធ្លាក់ចូលទៅក្នុងសមុទ្រហើយ ឧទ្ធម្ភាគចក្រ និងកប៉ាល់កំពុងស្វែងរកអ្នកបើកបរ។

លោក Liu Hui-chienអគ្គអធិការនៃកងទ័ពអាកាសបាន

និយាយថាយន្តហោះទើបតែត្រូវបានដំឡើងកំណែទម្រង់ថ្មីទៅជា “V” ជាមួយនឹងប្រព័ន្ធសព្វាវុធថ្មីៗ និងប្រព័ន្ធអាកាសចរណ៍។លោកបានបន្ថែមថា ការហ្វឹកហាត់ប្រយុទ្ធសម្រាប់កងនាវា F-16 ឥឡូវនេះត្រូវបានផ្អាក។គួររំឭកថាកាលពីចុងឆ្នាំ 2020 យន្ត ហោះ F-16 បានបាត់ខ្លួនភ្លាមៗបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស Hualien នៅលើឆ្នេរសមុទ្រ ភាគខាងកើតរបស់ តៃវ៉ាន់ ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។កាលពីឆ្នាំមុន យន្តហោះចម្បាំង F-5E ពីរគ្រឿងដែលចូល បម្រើការដំបូងនៅ តៃវ៉ាន់ ក្នុងទសវត្សរ៍ឆ្នាំ1970បានធ្លាក់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគអាគ្នេយ៍បន្ទាប់ ពីពួកគេបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលបេសកកម្មហ្វឹកហាត់៕

RELATED ARTICLES