Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិថៃនិងអារ៉ាប់ប៊ី សាអ៊ូឌីត ភ្ជាប់ការទូតឡើងវិញ ក្រោយជម្លោះលួចត្បូងតម្លៃជាង២០លានដុល្លារ

ថៃនិងអារ៉ាប់ប៊ី សាអ៊ូឌីត ភ្ជាប់ការទូតឡើងវិញ ក្រោយជម្លោះលួចត្បូងតម្លៃជាង២០លានដុល្លារ

នៅក្នុងជំនួបប្រជុំកម្រិតខ្ពស់លើកទីមួយកាលពីថ្ងៃអង្គារទី២៥ មករាឆ្នាំ២០២២ប្រទេសថៃនិងអារ៉ាប៊ីសាអូឌីតបាន​ព្រមព្រៀងគ្នា​ភ្ជាប់ចំណងការទូតជាមួយគ្នាជាថ្មីឡើងវិញដោយការសន្យាផ្លាស់ប្តូរឯកអគ្គរដ្ឋទូតចាប់តាំងពីជម្លោះជុំវិញការលួចគ្រឿងអលង្ការតម្លៃជាង២០លានដុល្លារកាលពីបីទសវត្សរ៍មុនដែលនាំឱ្យរដ្ឋឈូងសមុទ្រមួយនេះទម្លាក់ចោលទំនាក់ទំនងការទូត។នេះបើ​យោ​ង​តាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃទី២៦មករា ឆ្នាំ ២០២២។សេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបាននិយាយថាព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា( Prayut Chan-o-cha )បានយល់ព្រមលើការតែងតាំង​ឯក​អគ្គរដ្ឋទូត​នាពេលដ៏ខ្លីខាងមុខដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមជើង​ហោះ​ហើរត្រង់​ទៅកាន់ប្រទេសថៃឡើងវិញនៅក្នុងខែឧសភាខាងមុខនេះ។សេចក្តីថ្លែងការណ៍បាននិយាយថាឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់ អូចាបានសម្តែងការសោកស្តាយដោយស្មោះចំពោះព្រឹត្តិការណ៍​សោកនាដកម្មនៅក្នុងប្រទេសថៃរវាងឆ្នាំ 1989 និង 1990″ ហើយបាននិយាយថារដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនជា​ស្រេច​ដើម្បីលើកករណីទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានភស្តុតាងពាក់ព័ន្ធថ្មីៗ។

អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងបាងកកបន្ទាប់ពីមានជម្លោះការទូតជុំវិញករណីលោក Kriengkrai Techamong អ្នកបោសសំអាតជនជាតិថៃដែលធ្វើការនៅវាំងរបស់​ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតបានលួចគ្រឿង​អលង្ការ​តម្លៃ​ជាង២០លានដុល្លារកាលពីខែសីហា ឆ្នាំ 1989។ជម្លោះការទូតនេះត្រូវបានគេហៅថា “Blue Diamond Affair” ។ក្រោយការចាប់ខ្លួនប៉ូលីសថៃបានប្រគល់គ្រឿងអលង្ការមួយចំនួនអោយព្រះអង្គម្ចាស់វិញប៉ុន្តែមន្ត្រីអារ៉ាប់ប៊ី សាអ៊ូឌីត និយាយ​ថាជារបស់ក្លែងក្លាយ។ ត្បូងពណ៌ខៀវដ៏កម្រទម្ងន់៥០ការ៉ាត់ នៅតែបាត់ដានរហូតមកដល់សព្វថ្ងៃនេះ។មួយឆ្នាំបន្ទាប់ពីការលួច អ្នកការទូតអារ៉ាប៊ីសាអូឌីត ៣នាក់ក្នុងប្រទេសថៃត្រូវបានសម្លាប់នៅក្នុងការធ្វើឃាតចំនួនបីផ្សេងគ្នាក្នុងមួយយប់។

ការលួចគ្រឿងអលង្ការនៅតែជាអាថ៌កំបាំងដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលមិនទាន់បានដោះស្រាយ ហើយត្រូវបាន បន្តដោយការបំផ្លិចបំផ្លាញដ៏បង្ហូរឈាម ដែលបានឃើញមេទ័ពកំពូលៗរបស់ប្រទេសថៃមានជាប់ពាក់ព័ន្ធករណីនេះ។ត្បូងមួយចំនួនធំរួមទាំងត្បូងពេជ្រពណ៌ខៀវដ៏កម្រនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

ក្នុងឆ្នាំ2014តុលាការព្រហ្មទណ្ឌបានច្រានចោលករណីមួយប្រឆាំង នឹងបុរស5នាក់រួមទាំងមន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូបដែល ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើពាណិជ្ជករអារ៉ាប៊ីសាអូឌីត Mohammad al-Ruwaili ដែលបាន បាត់ខ្លួនមួយខែបន្ទាប់ ពីគាត់គឺជាសាក្សីម្នាក់ដែលបានការបាញ់ប្រហាររបស់អ្នកការទូតអារ៉ាប៊ីសាអូឌីត។លោកKriangkraiជាប់ពន្ធនាគាររយៈពេល ប្រាំឆ្នាំពីបទលួចគ្រឿងអលង្ការ និងលក់ត្បូងភាគច្រើនមុនពេលចាប់ខ្លួន។ លោកបានបួសនៅឆ្នាំ២០១៦៕

RELATED ARTICLES