Thursday, April 25, 2024
Homeសន្ដិសុខសង្គមបាញ់៨គ្រាប់ សម្លាប់បុរសម្នាក់ក្នុងឡាន

បាញ់៨គ្រាប់ សម្លាប់បុរសម្នាក់ក្នុងឡាន

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជិត ១០គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដែល ជនរងគ្រោះ ទើបនឹងត្រឡប់មកពីហូបបាយជាមួយប្រពន្ធនៅខាងក្រៅវិញ លុះបើករថយន្តចូលមកសណ្ឋាគារស្នាក់នៅ ក៏ត្រូវខ្មាន់កាំភ្លើងលបបាញ់សម្លាប់ តែម្តង ដែលអំពើឃាតកម្មនេះ គេសង្ស័យថាជារឿងគំនុំ។ករណីឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទី យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីធីខមហ្វត មានទីតាំងស្ថិតក្នុងភូមិចម្ការឱឡឹក២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះ Zhao Song ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន មានប្រពន្ធឈ្មោះ TRAN THANH PHUON  J THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។ ប្តីប្រពន្ធជនរងគ្រោះ ស្នាក់នៅសណ្ឋា គារ ស៊ីធីខមហ្វត មានទីតាំងស្ថិតនៅចំណុចទីតាំងកើតហេតុខាងលើ។ ចំណែកខ្មាន់កាំភ្លើងដែលជាឃាតករដៃឆៅ មិនត្រូវ បានស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះរួច បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តទំនើប ១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8261 ដឹកប្រពន្ធ ចេញទៅហូបបាយនៅខាងក្រៅ រួចក៏បើករថយន្តត្រ ឡប់មកសណ្ឋាគារវិញ  ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឱ្យរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារ គាំងមិនអាចបើកបាន។

ប្រភពដដែល បន្តថា ស្រាប់តែបន្តិចក្រោយមក ក៏មានជនសង្ស័យម្នាក់ បានដើរមកជិតជនរងគ្រោះ រួចក៏ដកកាំភ្លើងខ្លីមិន ស្គាល់ម៉ាក បាញ់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។   ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូ មិនស្គាល់ម៉ាក គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យជាបឋមឃើញថា ជនរងគ្រោះត្រូវខ្មាន់កាំ ភ្លើងបាញ់ប្រហារចំនួន ៨គ្រាប់ ក្នុងនោះ ត្រូវពោះ ចំនួន៥គ្រាប់ និងចំដៃខាងឆ្វេង ចំនួន៣គ្រាប់។សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ៕

RELATED ARTICLES