Saturday, April 20, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ល្បីរឿងស្នេហាជាងចម្រៀង

ប៉ាច គីមមួយ ៖ល្បីរឿងស្នេហាជាងចម្រៀង

ភ្នំពេញ៖តារាសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ អាចនឹងពិបាកក្នុងការស្ទុះ​ទៅមុខ​ថែម​​ទៀតក្រោយ​នាងអស់​ជំនួយ​ពីកំពូលតារាចម្រៀងព្រាប សុវត្ថិ តាមរយៈការ​ច្រៀង​សម្ដែង​ជាមួយគ្នានោះទៀតហើយក្រោយលោកស្នាយ អស់និស្ស័យ​ជា​មួយហង្សមាស​ហើយព្រម​ទៅជ្រកនៅGalaxy ។គីម​មួយ ដែលឡើងកូដនិងត្រូវគេចាប់អារម្មណ៍​ខ្លាំងតាម​រយៈការ​សម្ដែង​MV បទរបស់លោកព្រាប សុវត្ថិ”មាន់ស្រែ បន្លែស្រស់”និងបទ”កាឌឹបៗ​ដាក់”នោះពេលនេះ​អា​ជីព​ចម្រៀងរបស់​នាងនៅ​ទ្រឹង តែបែ​ជាល្បីរឿងបង្កាត់ភ្លើងស្នេហា​ជាមួយតារា​រួមទ្រនុំ​លោក​សយ រតនៈ ទៅវិញ។ប៉ុន្ដែ​រតនៈ ជួយខ្លួនឯងឲ្យលោតឡើងមិនរួចផង ហេតុនេះ​ហើយនាង​គីមមួយ មិនអាចសង្ឃឹម​លើសង្សារ​ក្មេងរូបសង្ហារនេះ​ជួយនាងឲ្យល្បីល្បាញ​ក្នុងអាជីព​ចម្រៀង​បាន​ឡើយ​។

   សូមបញ្ជាក់ថាប៉ាច គីមមួយ បានទុកជីវិតជាស្រីមេម៉ាយកាយរងារជាច្រើន​ឆ្នាំ​ក្រោយ​នាងចែកផ្លូវ​ជាមួយអតី​តប្ដី​ដែល​ជា​តារាចម្រៀងម្នាក់ដែរ។តាមរយៈរូបសម្រស់និងក្បាច់រាំគូរឲ្យក្នក់ក្នាញ់នោះនាងគីមមួយ បានបដិសេធសំណើរស្នេហ៍​ប្រុស​អ្នកមានទ្រព្យ​ជាបន្ដបន្ទាប់​ដោយនាងឆ្លើយថា”NO” ប៉ុន្ដែពេលសយ រតនៈ សុំចូលខ្លួនមកស្អំរបួសបេះដូង​នោះនាងគីម​មួយ វាចាទាំងរីករាយថា”Ok” ទើបធ្វើឲ្យមន្រ្ដីធំៗដែលចង់ជះលុយស្ទួច​បេះដូងនាង​បានខ្ទាត​ចេញអស់ព្រោះគីមមួយ ប្រកាស​ថា​ប្រុសអាយុចាប់ពី៤០ឆ្នាំឡើង កុំបាច់មកតាមនាងអីអត់​ប្រយោជន៍​នោះទេ ដោយសារតែនាងគ្មានអារម្មណ៍បេតី បន្ដិចឡើយ។គីមមួយ សុខចិត្តជិះ​រថយន្ដ​កញ្ចាស់ម៉ា​កPrius និងទិញះផ្ទះ១ល្វែងបងរំលស់រួមគ្នាជាមួយគូស្នេហ៍ តែតារា​សាច់​សខ្ចី​រូប​នៅ​តែ​មិនបង្ហើបថាពេលណាទើបនាងព្រមដឹកដៃរតនៈ រៀបការឡើយ។អ្វីដែលគូរ​ឲ្យចម្លែក​គីមមួយ ធ្លាប់សារភាព​ថានាងឃើញ​គេជិះរថយន្ដទំនើបៗដូចជាម៉ាកRange Rover និងLexus Lx 570 នោះគឺចង់ជិះដូចគេដែរ ទើបធ្វើឲ្យមិត្តភក្ដិគីមមួយ បានដាស់​តឿន​នាង​ថា​បើ​ស្រលាញ់​តែប្រុសក្មេង ប្រុសវ័យចំណាស់គ្មានអារម្មណ៍បែបនេះតើធ្វើម៉េចបានអា570 ហ្នុងជិះទៅ?

 ប៉ាច គីមមួយ និងរតនៈ នៅជាប់ភារកិច្ចបង់រំលស់ផ្ទះ១ល្វែង​តម្លៃជិត១០ម៉ឺនដុល្លារនៅ​ខណ្ឌ​មាន​ជ័យនោះរយៈ​ពេលជិត១០ឆ្នាំ​ទៀត ហេតុនេះហើយការរៀបការនឹងអាចបន្ដ​ពន្យា​ពេល​​តែតាម​ព័តមានថាគីមមួយ-រតនៈ បានរួមរស់ក្រោមដំបូល​តែមួយជា​មួយ​គ្នា​ដូចប្ដីប្រ​ពន្ធ​ទៅហើយបើទោះជាមិនទាន់មានដំណឹងថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាក្ដី៕

RELATED ARTICLES