Friday, March 29, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ចូលពេទ្យបន្ទាន់

ពេជ្រ សោភា ៖ចូលពេទ្យបន្ទាន់

ភ្នំពេញ៖តារាចម្រៀងពេជ្រ សោភា បានចូលទៅពេទ្យរ៉ូយ៉ាល់ភ្នំពេញកាលពីព្រឹកទី១០ខែមករា ដែលមានបងស្រី​របស់នាង​ជូន​ទៅផងហើយមើលទៅនាងស្ថិតក្នុងអាការៈមានជំងឺ។ប៉ុន្ដែនៅពេលអ្នកយកព័តមាន​យើងឆាតតាមហ្វេស​បុកសួរ​ថានាង​មាន​ជំងឺអីនោះកាលពីរសៀលថ្ងៃដដែលនោះនាងមិនទាន់ឆ្លើយតប​ឡើយ តែបានបង្ហោះសារថានាងមិនអីទេ មើលទៅមុខ​នាង​ក៍ដឹង​​ថា​​អត់​កត់កើតអីដែរ។យ៉ាងណាសោភា ដែលត្រូវគេដឹងថានាងជាអ្នកកាន់សាសនា​គ្រិស្ដនោះនិយាយ​បែបដាស់តឿន​ដល់​មនុស្សទូទៅឲ្យចងចាំ​ថា”មនុ​ស្សអាចរើសថ្ងៃកើតបាន តែមិនអាចរើសថ្ងៃស្លាប់បានទេ ព្រោះមើលមិនដឹង”។

  អ្នកគាំទ្រពេជ្រ សោភា ជាច្រើនបានផ្ញើរសារជូនពរឲ្យនាងឆាប់បានជាសះ​ស្បើយពីជំងឺ​តាមយាយី ខណៈដែល​តារាហង្ស​មាស​រូបនេះនៅតែថាសុខភាពនាងអត់បញ្ហារ និងថានាងជា​នា​រីរឹង​មាំ​ខ្លាំងណាស់ទៀតផង។ប៉ុន្ដែ​នៅក្នុងដៃរបស់នាងមាន​កាន់ប័ណ្ណរបស់ពេទ្យ តែ​សោភា នៅតែមិនប្រាប់ថានាងមាន​ជំងឺអី​ដដែល។

 សូមបញ្ជាក់ថាពេជ្រ សោភា ទើបបង្ហាញនាងមានសង្សារថ្មីតាមរយៈ​ការបណ្ដើរ​ប្រុស​រូបសង្ហារម្នាក់ដោយកាន់ដៃគ្នាយ៉ាង​ស្អិត​ល្មូត​ទៅកម្សាន្ដនៅប្រាសាទអង្គរវត្តយ៉ាងរ៉ូមែនទិកនៅថ្ងៃឆ្លងឆ្នាំសកល(Countdown) ស្របពេលរឿងដែលគេសង្ស័យថា នាង​មានស្នេហា ជាមួយ លោកសក្កដា ត្រូវបានបិត​បញ្ចប់​ត្រឹមចុងឆ្នាំ២០២១។សោភា ថាសង្សារថ្មី របស់នាងគឺជា​ព្រះ​យេស៊ូគ្រឹស្ដ​ប្រទានឲ្យបាន​ជួបនាងតែនាងមិនបង្ហាញសញ្ញា​មានគម្រោងរៀបការ​ជា​មួយ​ប្រុស​ស្អាតរូបនោះនៅពេលណាឡើយ។

គូរកត់សម្គាល់ថាមុនចូលពេទ្យនេះដែរពេជ្រ សោភា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង​តាម​រយៈការចុះកុងត្រាធ្វើជាBAផលិតផល​លោកស្រីទ្រី ដាណា ក្នុងរយៈពេល១ឆ្នាំនោះនាងស៊ីថ្លៃ​ដល់ទៅ៣០ម៉ឺនដុល្លារឯណ្ណោះ។អ្វីដែលធ្វើឲ្យតារាទាំង​ឡាយកាន់​តែ​រំជើបរំជួលគឺសោភា ច្រៀង​Concerts ឲ្យផលិតផលខាងលើនោះជាមួយតម្លៃ​ម្ដងដល់ទៅ៥០០០ដុល្លារទើប​ធ្វើឲ្យ​នៅឆ្នាំ២០២២ នេះថ្លៃខ្លួនតារាខ្ពស់ជាងគេបានធ្លាក់ទៅលើសោភា ព្រោះតាមព័តមាន​ថា​សិ​ស្សប្អូន​តន់ ច័ន្ទសីម៉ា ដែលថៅកែ​កំណត់​ច្រៀង​Concertsធំម្ដង​ស៊ីថ្លៃ​៥០០០ដុល្លារដែរ​នោះ​ធ្វើឲ្យអ្នក​ដឹកនាំ​​ប្រគុំតន្ត្រី​ថ្ងូរដូចព្រាប។

 គេចាំមើលថាអំឡុងពេលដែលពេជ្រ សោភា ចូលពេទ្យនេះគូស្នេហ៍ថ្មីរបស់នាង​ជា​ប្រុស​​ស្អាតនោះ​បានយកចិត្តទុក្ខដាក់​និងក្វល់ក្វាយពីនាងដល់កម្រិតណាទៅ?

RELATED ARTICLES