Friday, April 26, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ប្រឹងច្រៀងទាំងឈឺ

ពេជ្រ សោភា ៖ប្រឹងច្រៀងទាំងឈឺ

ភ្នំពេញ៖ពេជ្រ សោភា បានចេញច្រៀងសម្ដែងតាមគម្រោងក្នុងកម្មវិធីមួយ​កាលពីរាត្រីថ្ងៃទី១១​ខែ​​មករា បើ​ទោះជា​នាងមិនទាន់​មានសុខភាពល្អប្រកតី​ដូចដើមវិញក្ដី។ការកាន់ក្បាលមីក្រូ​ឡើង​​ឆាកនេះបន្ទាប់ពីសុខសោភា បានចូលមន្ទីពេទ្យ​រ៉ូយ៉ាល់​ជា​បន្ទា​ន់​កាលពីថ្ងៃទី១០ខែមករា ព្រោះស្ថានភាពសុខភាពរបស់នាងមិនសូវអំណោយផល។ប៉ុន្ដែសម្រាប់ការច្រៀងសម្ដែង​របស់​សោ​ភា ទាំង​ឈឺនោះនៅតែតំណើរការដោយរលូនដដែល​ដោយគ្មានបញ្ហាសុខភាព​ធ្វើទុក្ខ​នោះទេ ហើយនាងថែម​ទាំងច្រៀង​បទ​ញាក់ដោយមានក្រុមរាំ​អមដូចសុខភាពនាងគ្មាន​ជំងឺ​ទៀតផង។

  ពេជ្រ សោភា បានឆ្លើយតបយ៉ាងខ្លីនៅពេលដែលអ្នកយកព័ត​មានយើងសួរតាមឆាត​ហ្វេស​បុកថាតើនាងមានជំងឺអីបាន​ជា​ទៅពេទ្យបន្ទាន់​នោះដោយនាងអះអាងថាជំងឺពីមុន​ចង់​ធ្វើទុក្ខ ព្រោះម៉ារយៈនេះដោយសារតែបញ្ហាកូវីដ​ទើបនាង​មិនបាន​ចេញទៅពិនិត្យសុខភាព​នៅ​ពេទ្យថៃទៀងទាត់ដូចមុន។យ៉ាងណានាងមិនបញ្ជាក់ថាតើពេលនេះជំងឺចាស់​ធ្វើទុក្ខ​សុខភាព​នាងដល់កម្រិតណានោះទេ តែគេជឿរថាបើសិនជានាងធ្ងន់ធ្ងប្រាកដជាមិនអាច​ឡើងច្រៀង​សម្ដែងដោយ​លេងក្បាច់​រាំ​នោះ​បានទេ។

សូមរំលឹកថាកាលពីឆ្នាំ២០១៧ពេជ្រ សោភា បានកើតជំងឺឈាមសស៊ីឈាមក្រហមធ្វើ​ឲ្យនាងចាំបាច់ត្រូវតែ​ចេញទៅពិនិត្យ​និង​ព្យា​បាលនៅពេទ្យថៃតាមពេលកំណត់ តែក្រោយ​មក​អាការៈ​ជំ​ងឺ​របស់​នាង​បានធូ​ស្បើយស្ទើតែដូចដើម​ទើបនាងចេញ​ច្រៀង​សម្ដែង​ជាធម្មតា​រយៈ​ពេល​ប៉ុន្មា​ន​​​ឆ្នាំចុងក្រោយនេះដោយមិនមានជំងឺ​តាមយាយីឬរំខាន​ឡើយ។ប៉ុន្ដែតាមព័តមាន​ថា​សោភា តម្រូវលេបថ្នាំព្យាបាលជំងឺមួយនេះអស់១ជីវិតគឺដូចអ្នកនាងកែវ ស្រីនាង ដែរ។

  គេកត់សម្គាល់ថាមុនពេលពេជ្រ សោភា ត្រូវជំងឺចាស់ចង់រើឡើងវិញនេះនៅថ្ងៃឆ្លង​ឆ្នាំ​សកល(Countdown)តារាចម្រៀង​រូប​នេះ​បានបណ្ដើរ​សង្សារថ្មីជាបុរសរូបសង្ហារខ្ពស់​ស្រឡះ​ទៅសាសងស្នេហ៍នៅប្រាសាទអង្គរវត្តយ៉ាងរ៉ូមែនទិក។តែសោភា ព្យា​យាមលាក់មុខ​និង​អត្ត​សញ្ញាណ​គូ​ស្នេហ៍​ដោយគ្រាន់តែវាចារថាម្ចាស់ចិត្តថ្មីរបស់នាងគឺ​ជាព្រះយេស៊ូគ្រឹស្ដប្រទាន​ឲ្យ​បាន​ជួប​គ្នា។​ដោយឡែកលោកឆឹម សក្កដា ដែលធ្លាប់តែបង្ហាញភាពស្អិតល្មូតជាមួយសោភា ជាង៤ឆ្នាំទៅ​ហើយនោះបាន​ត្រឹមតែ​យក​ដៃ​គងថ្ងាសនិងដកដង្ហើមធំ​ប៉ុណ្ណោះ​ព្រោះចាប់ពី​ពេល​​នេះតទៅ​លោកអស់ឱកាសបានស្អិតល្មូតជាមួយសោភា ទៀតហើយ៕

RELATED ARTICLES