Friday, March 29, 2024
Homeតារាខ្មែរមាស សុខសោភា ៖កាន់តែចង់បានកូន

មាស សុខសោភា ៖កាន់តែចង់បានកូន

ភ្នំពេញ៖មាស សុខសោភា ​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍នៅដើមឆ្នាំ២០២២ នេះថាតារាចម្រៀងសំនៀងផ្អែម​រូប​នេះបានបំផុសឲ្យគេតាមដានទាំងអាជីពចម្រៀងនិងរឿងស្នេ​ហារបស់នាងព្រមគ្នាតែម្ដង ព្រោះតារារាម ថានឹងអុកឡុក​ទីផ្សារ​ចម្រៀងដែលខុសប្លែកជាងពេលណាទាំងអស់ដើម្បីវាយលុកអង្រួនអ្នកគាំទ្ររបស់នាងឡើងវិញ ខណៈកូវីដ ២ឆ្នាំគេឃើ​ញ​សោ​ភា មិនទាន់មានបទណាផ្ទុះខ្លាំងខ្លាដូចមុនឡើយ ស្របពេលដែលរឿងធំមួយទៀតដែលសោភា​ ធ្វើឲ្យគ្រប់គ្នាស្រឡាំង​កាំង​នោះ​​​​​គឺនាងស្ម័គ្រចិត្តឲ្យមិត្តភ្ដិដ៍ជិតដិតបំផុតរបស់នាងគឺលោកឆន សុវណ្ណារាជ ​​​ទម្លាយរូបថតខួបអាពាហ៍ ពិពាហ៍នាង​គម្រប់១២​ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដែលធ្វើឲ្យអ្នកតាមដានច្របូកច្របល់ខ្លាំងព្រោះពិធី​រៀបការរបស់នាង​ដូចគ្នាទៅនិង​ពិធីសែន​ព្រេនដែរ។តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រសុខសោភា ឈឺក្បាលកាន់តែខ្លាំងនោះគឺក្រោយរងការរិះគន់ថាសោភា ពិតជាកំពូល​តារា​ពូកែ​លាក់រឿងរៀបការបានដល់ទៅ១២ឆ្នាំ ពោលគឺខ្លាំងជាងលោកខេម ប៊ុនថៃ ដែលធ្លាប់លាក់រឿងមាន​ប្រពន្ធកូន​ទៅទៀត​នោះ​ទើបសោភា លេងមួយក្បាច់ទៀតតាមរយៈការបញ្ចេញយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ២៤ឆ្នាំ​នោះ​ថា​ជាកូនរបស់នាង បើទោះជាមានអ្នកស្និតថាបុរសនោះជាក្មួយរបស់នាងក្ដី តែសោភា នៅតែអះអាងដដែលៗថា”កូន”ដដែល​។

Fan មាស សុខសោភា ចង់ឲ្យនាងចេញមុខធ្វើសន្និ​សីទ​កាសែត ជុំវិញរឿងរៀបការលួចលាក់ដូចសែនព្រេន និងរឿងនាង​ទើប​ធ្វើខួបអាពាហ៍ ពិ​ពាហ៍គម្រប់១២ឆ្នាំតែបែជាថាមានកូនប្រុសអាយុ​១៤ឆ្នាំនោះដោយពួកគេចង់ដឹងថាតើ​ហេតុអីបានជាតារា​ចម្រៀ​​ង​​​​ដ៍ល្បីល្បាញដូចនាងមិនហ៊ានរៀបការធំដុំ ដូចមិត្តរួមអាជីព និងចង់ឲ្យនាងបំភ្លឺពីរឿងពេលវេលា​នៃការពពោះកូន​ដំបូង​ឲ្យបានច្បាស់លាស់ ហើយហេតុអ្វីបានជានាលាក់រឿងមានកូននេះបានដល់ទៅ១៤ឆ្នាំ?

យ៉ាងណាក្រោយធ្លាយរឿងរៀបការនិងថាមានកូនប្រុសវ័យជិតពេញកំលោះរហូតមកដល់ពេលនេះមាស សុខសោភា នៅតែ​មិន​ទាន់​ចេញ​មុខបំភ្លឺតបចម្ងល់ទាំងនោះទៅមហាជននោះ​ទេ តែរឿងរ៉ាវបែបនេះកើតឡើងក្នុងពេលតែមួយបែប​នេះដោយ​សារ​តែសោភា ខ្ចីដៃលោកឆន សុវណ្ណារាជ ឲ្យជួយអន្ដរាគមន៍ឲ្យបញ្ចេញរូបថតការ​របស់នាងដែលតារាហង្ស​មាសរូបនេះរួម​ទាំង​កញ្ញា​​ញឹម ចាន់ថន ចូលរួមកួចដៃគឺដើម្បីទប់ស្កាត់ការរិះគន់របស់​ទស្សនិកជនមកលើរូបនាង​ជាច្រើនឆ្នាំមក​ហើយថា១ជីវិតនេះ​សោភា មិនហ៊ានរៀបការចំហជាដាច់ខាតព្រោះ​ខ្លាចធ្លាក់កូដលែងល្បីដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូនដែរ។ទោះជា​យ៉ាងណាសកម្មភាពរបស់សុខសោភា នៅពេលនេះបញ្ជាក់ថានាងចង់បានកូនរហូតឡើងញ័រខ្លួនអស់ទៅហើ​យ​ទើបបាន​ជា​ព្រមបញ្ចេញរឿងដែលនាងគូតែបន្ដលាក់នោះមកទាំងព្រមគ្នាដើម្បីឲ្យគេបានដឹងថានាងពិតជាធ្លាប់បានរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវហេតុនេះហើយចង់យកកូនពេលណាក៍បានដែរ។ការអះអាងបែបនេះដោយសារសោភា អាយុជាង៤០ឆ្នាំទៅហើយ​ហេតុនេះហើយអំឡុងពេលជីវភាពរបស់នាងកាន់តែធូជារបែបនេះរឿងដែលនាងត្រូវធ្វើជាចាំបាច់គឺបំពេញបំណងម្ដាយនាងដែលចង់បានចៅពនោះគឺការពពោះរបស់នាងនេះឯង។សុខសោភា ជឿរថានាងនឹងមិនរងការវាយប្រហាដូចភ្នំសង្កត់​លើខ្លួននោះ​ទេប្រសិនបើនាងពពោះនាពេលដ៍ឆាប់ៗខាងនេះព្រោះទី១៖នាងបានរៀបការតាមប្រពៃណីខ្មែររួចហើយកាលពី១២ឆ្នាំមុន និង​ទី២​៖រូបនាងក៍ធ្លាប់មានកូន១ហើយដែរ ហេតុនេះហើយការយកកូនថែមគឺជារឿងធម្មតា បើទោះជាសឹងតែគ្រប់គ្នា​ជឿរថា​ក្មេង​ប្រុស​ដែលមានមុខមាត់ស្រដៀងនាងនិងស្វាមីនោះមិនមែនជាកូនបង្កើតរបស់នាងក្ដី។

  គេកត់សម្គាល់ថាក្រោយមាស សុខសោភា ព្រមឲ្យគេបញ្ចេញរូបថតមង្គលការស្រដៀង​សែនព្រេនរបស់នាង​កាលពី១២ឆ្នាំ​មុននោះមកពេលនេះបញ្ជាក់ថាសោភា និងស្វាមីគឺច្បាស់លាស់គ្នា១០០%ហើយ ចំណែករឿងដែលនាង​ត្រូវធ្វើបន្ទាន់គឺ​ការយក​កូនប្រើព្រោះឱក សុគន្ធកញ្ញា,សួស វីសា និងពេជ្រ សូលីកា ជាដើមដែលពួកគេមានប្ដីក្រោយនាង​ដូចគ្នានោះពេលនេះម្នាក់ៗ​បានកូន១ដូចគ្នាអស់ទៅហើយ។ចំពោះសុខសោភា វិញនាងធ្លាប់ប្រាប់ថារឿងយកកូនអាចនឹងពិបាក​នៅថ្ងៃក្រោយព្រោះថា​ពេលនេះ​រូបនាងក៍មានអាយុកាន់តែច្រើនដែរហើយ។

 មហាជនរងចាំមើលថាតើមាស សុខសោភា នឹងហ៊ានដឹកដៃប្ដីលោកអ៊ឹត រ៉ាដា រៀបការ​​​​​​​​​​​​​​​​ចំហនៅឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរឬទេមុនពេល​នាងពពោះយកកូនទី១មែនទែន?

RELATED ARTICLES