Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំងអាមេរិក ចុះចតខុសបច្ចេកទេស របួសនាវិក៧នាក់

យន្តហោះចម្បាំងអាមេរិក ចុះចតខុសបច្ចេកទេស របួសនាវិក៧នាក់

យោងតាមមន្ត្រីកងទ័ពជើងទឹកអាមេរិកថ្លែងប្រាប់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ មករា បានអោយដឹងថា នាវិកអាមេរិកចំនួន ៧ នាក់បានរងរបួសក្នុងឧប្បត្តិហេតុយន្តហោះចម្បាំង F-35C របស់កងទ័ពជើងទឹកចុះ ចតខុសបច្ចេកទេសនៅលើនាវាផ្ទុកយន្តហោះនៅសមុទ្រចិនខាងត្បូង។នៅក្នុងសេចក្តីថ្លែងការណ៍របស់កងនាវាចរអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈ ពេលដែលយន្តហោះចម្បាំងបំបាំងកាយ F-35C Lightning II ព្យាយាមចុះចតលើនាវាចម្បាំង USS Carl Vinson ក្នុងអំឡុងពេល ប្រតិបត្តិការហោះហើរជាប្រចាំ។

ជាសំណាងល្អអ្នកបើកបរយន្តហោះស្ថិតក្នុងស្ថានភាពធម្មតាបន្ទាប់ពីបានចុចកៅអីឆ័ត្រយោង និងត្រូវបានជួយសង្គ្រោះដោយ ឧទ្ធម្ភាគចក្រ។នាវិក៧នាក់បានរងរបួស ក្នុងនោះ៣នាក់ត្រូវបាននាំយកទៅទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីព្យា បាល។ចំណែកឯបួននាក់ផ្សេងទៀតត្រូវបានព្យាបាលនៅលើកប៉ាល់។រហូតមកដល់ពេលនេះមិនមានព័ត៌មានលម្អិតពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។កងនាវាចរប៉ាស៊ីហ្វិកបាននិយាយថាឧប្បត្តិ ហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

នាវា Vinson និងនាវាផ្ទុកយន្តហោះអាមេរិកមួយទៀតគឺ USS AbrahamLincoln និងក្រុមវាយប្រហាររបស់ពួកគេបានចាប់ផ្តើម ធ្វើសមយុទ្ធកាលពីថ្ងៃអាទិត្យនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីសមយុទ្ធជាមួយនាវាកងទ័ពជើងទឹកជប៉ុននៅសមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន៕

RELATED ARTICLES