Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះជំនួយនូវែលសេឡង់ ទៅដល់ប្រទេស តុងហ្គា មុនគេ

យន្តហោះជំនួយនូវែលសេឡង់ ទៅដល់ប្រទេស តុងហ្គា មុនគេ

រយៈពេល៥ថ្ងៃបន្ទាប់ពីគ្រោះធម្មជាតិបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រនិងរលកយក្សសូណាមិដែលធ្វើអោយប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកកាត់ផ្តាច់ពីពិភពលោក ទីបំផុត យន្តហោះជំនួយបរទេសទីមួយបានទៅដល់ប្រទេសតុងហ្គា(Tonga)ដោយដឹកទឹកស្អាត និងការផ្គត់ផ្គង់ជាច្រើនទៀតសម្រាប់ប្រជាជាតិប៉ាស៊ីហ្វិក។នូវែលសេឡង់បាននិយាយថា យន្តហោះយោធារបស់ខ្លួនបានចុះ ចតនៅអាកាសយានដ្ឋានសំខាន់របស់តុងហ្គាបន្ទាប់ពីកម្មករបានសម្អាតផេះចេញពីផ្លូវរត់។នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃព្រហ្បតិ៍ទី ២០ មករា ២០២២។

តុងហ្គាមានផ្ទៃដី៧៤៨គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាង១០ម៉ឺននាក់។

ប្រភពព័ត៌មានដដែលនោះបានអោយដឹងថា យន្តហោះនិងនាវារបស់ប្រទេសនូវែលសេ ឡង់និងអូស្រ្តាលីមួយ ចំនួនទៀត កំពុងធ្វើដំណើរតាមផ្លូវ។មេបញ្ជាការកងកម្លាំងរួមរបស់ប្រទេសនូវែលសេឡង់ ឧត្តមនាវីទោJim Gilmour បានប្រាប់ អ្នកយក ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាយន្តហោះ C-130 Hercules របស់ពួកគេបានចុះចតនៅតុង ។ វាត្រូវបានផ្ទុកដោយធុងទឹក ឧបករណ៍ស្នាក់នៅបណ្តោះអាសន្ន ម៉ាស៊ីនភ្លើង អនាម័យឧបករណ៍គ្រួសារ និងឧបករណ៍ទំនាក់ទំនង។

ជាមួយគ្នានេះដែរ អូស្ត្រាលីបាននិយាយថាយន្តហោះ Boeing C-17 Globemaster មួយគ្រឿងក្នុង ចំណោមពីរគ្រឿងរបស់ខ្លួន បានទៅដល់ប្រទេសតុងហ្គាដោយផ្ទុកការផ្គត់ផ្គង់ឧបករណ៍បោសសម្អាត នៅលើយន្តហោះដើម្បីជួយរក្សាផ្លូវរត់ឱ្យបានស្អាត។ការផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ និងរលកយក្សស៊ូណាមិ កាលពីថ្ងៃសៅរ៍ បានធ្វើអោយផេះភ្នំភ្លើងគ្របដណ្តប់លើកោះដែល បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ ហើយការទំនាក់ទំនងត្រូវបានកាត់ផ្តាច់ទំនាក់ ទំនងជាមួយពិភពលោកហើយទើបតែចាប់ផ្តើមបង្កើតទំនាក់ទំនងបានវិញ៕

RELATED ARTICLES