Friday, March 29, 2024
Homeតារាខ្មែរយូរី ៖ថ្ងូរអត់សង្សារ

យូរី ៖ថ្ងូរអត់សង្សារ

ភ្នំពេញ៖តារាលេងក្បាច់រាំនាងសេន យូរី ហាក់ស្រងូតស្រងាត់ខ្លាំងណាស់រយៈ​ពេលជាង១ខែ​ចុងក្រោយនេះ​ហើយនាងថែម​ទាំងនិយាយបែបតូចចិត្តថាមិត្តភក្ដិរបស់នាងពួកគេសុទ្ធតែមានសង្សារអស់ទៅហើយ នៅឡើយតែនាង​ទៅណាក៍ម្នាក់​ឯង​រហូត ព្រោះអត់សង្សារ​ដូចគេ។​នាងសួរខ្លួនឯង​ថាតើថ្ងៃ​ណាទើបមានសង្សារដូចមិត្តភក្ដិដែរទៅ?

ការស្រពោនចិន្ដារបស់យូរី នៅពេលនេះកើតមានក្រោយពីនាងបានចែកផ្លូវគ្នា​ជាមួយ​លោកថៅកែជា នី រយៈពេលជាង១ខែ​ទៅ​​ហើយទើបធ្វើឲ្យនាងលែង​មានគូបណ្ដើរនិងដឹកនាង​ទៅរាំច្រៀង​​តាមបណ្ដារឆាកតន្រ្ដីដូចមុនទៀត។យ៉ាងណានៅ​មិន​ទាន់​ដឹងមូលហេតុច្បាស់​លាស់​​​ទេថាតើមានរឿងអីបានជាយូរី និងថៅកែផ្ដាច់និស្ស័យស្នេហ៍កណ្ដាលផ្លូវបែបនេះ ព្រោះ​ថាយូរី ធ្លាប់​ត្រូវបានលោកនី ថ្នាក់ថ្នមចិត្តគ្រប់បែបយ៉ាងទាំងអស់ហើយទោះជា​លោករវល់​យ៉ាងណាក៍ត្រូវតែបើក​ឡានជូននាង​ទៅច្រៀង​សម្ដែងដែរ។មិនត្រឹមតែប៉ុណ្ណោះទេថៅកែតែងតែធ្វើខួបឲ្យស្រីស្រស់រូបនេះផ្អើលអស់ហាងផឹកស៊ីរបស់លោកទៀតផង។ប៉ុន្ដែ​ពេលនេះលោកនី លែងក្វល់ក្វាយពីយូរី ទៀតហើយទើបធ្វើឲ្យតារាហង្សមាសរូបនេះងាកមកទិញ​រថយន្ដ​ដោ​យ​កាន់​ចង្កូតឡាន​ខ្លួនឯងវិញម្ដង។ប៉ុន្ដែគេជឿរថារូបសម្រស់ដូចយូរី ប្រាកដជាមាន​បុរស​មិន​តិច​នាក់នោះ​ទេ​រងចាំត្រងស្នេហាពីនាង ហេតុនេះ​ហើយគេបារម្ភខ្លាចតែពេលយូរី រកបានគូ​ស្នេហ៍​ថ្មីនោះ​លោក​ថៅកែបែជាត្រូវប្រឈមដេកស្ដាយក្រោយទៅវិញទេ។

  គូររំលឹកថាយូរី ធ្លាប់ចែកផ្លូវគ្នាជាមួយអតីតអ្នកដឹកនាំសម្ដែងសាន់ដេលោករ៉េត ដោយ​បុរសនោះរត់ទៅការប្រពន្ធថ្មី​ចោល​នាងកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ ព្រោះតែ​ពេល​នោះ​យូរី ងាកទៅស្និតស្នេហ៍ជាមួយបុរសរូបសង្ហារលោកប៊ីម៉ូ ។តែពេល​យូរី និងលោកនី ល្អូកល្អើន​គ្នានោះទំនាក់ទំនងរវាងនាងនិងលោកប៊ីម៉ូ ក៍ត្រូវបញ្ចប់ទាំងក្នុងនិងក្រៅឆាក​ទើប​ពេលនេះ​ធ្វើឲ្យយូរី បែជាមានអារម្មណ៍ថាហាក់ឯកោទៅវិញពិសេស​ក្រោយពេលនាងនិង​ថៅ​កែ​ហាង​ផឹកស៊ីលោកនី ផ្ដាច់និស្ស័យ​ស្នេហ៍​កណ្ដាល​ទីនេះ។គេចាំមើលថាយូរី នឹងជ្រើសស្នេហ៍ថ្មី​ជាបុរស​ក្នុងឬក្រៅសិល្បៈដើម្បីស្អំរបួសបេះដូង ខណៈដែលពេល​នេះមានព័តមាន​ថា​លោក​ថៅកែមិនរងាកាយ៉ាដូចយូរី នោះទេព្រោះលោកមានស្រីស្នេហ៍ថ្មីទៀតហើយ៕

RELATED ARTICLES