Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោក ចូ បៃឌិន ៖ព្រមានដាក់ទណ្ឌកម្មពូទីន បើ​ហាន​វាយប្រហារអ៊ុយក្រែន

លោក ចូ បៃឌិន ៖ព្រមានដាក់ទណ្ឌកម្មពូទីន បើ​ហាន​វាយប្រហារអ៊ុយក្រែន

យោងតាមប្រភព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ២៦ មករា ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបាននិយាយថាលោកកំពុងពិចារណាដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាលឌីមៀ ពូទីន ដោយផ្ទាល់ប្រសិន​បើទី​ក្រុង​មូស្គូ ជ្រើសរើសយកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទាក់ទងទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គលជាពិសេសលោកពូទីន លោក បៃឌិន បានឆ្លើយថា ខ្ញុំកំពុងពិចារណាលើបញ្ហានេះក្នុងករណីមានការឈ្លានពាន។ការព្រមានរបស់រដ្ឋបាលអាមេរិក បែបនេះវាមិនមែនជារឿងថ្មីទេ ។កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មលើមេដឹកនាំបរទេស រួមទាំងប្រធានាធិបតីស៊ីរី លោកអា​សាដ លោក ម៉ាឌូរ៉ូ របស់ប្រទេសវេណេស៊ុយអេឡា និងអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi។

លោកបៃឌិន បានបន្ថែមថា លោកនឹងមានកាតព្វកិច្ចពង្រឹងវត្តមានរបស់ណាតូនៅអឺរ៉ុបខាងកើត ប្រសិនបើរុស្ស៊ីឈ្លានពាន​ប៉ុន្តែ​លោកបាននិយាយម្តងទៀតថា គ្មានគម្រោងបញ្ជូនទាហានអាមេរិកទៅអ៊ុយក្រែននោះទេ៕

RELATED ARTICLES