Tuesday, April 16, 2024
Homeកីឡាអន្ដរជាតិលោក Conte មានជំនឿថាHarry Kane មិនរត់​ចោលTottenham ទេ

លោក Conte មានជំនឿថាHarry Kane មិនរត់​ចោលTottenham ទេ

លោក Antonio Conte  គ្រូបង្វឹកTottenham ដែល ជាក្លឹបបាល់ទាត់ដ៏អភ័ព្វ មិនធ្លាប់លើកពានអ្វីមួយសោះតាំងពីឆ្នាំ ២០០៨ គិត​មកទល់ពេលនេះមានរយៈពេល១៤ឆ្នាំ បានយល់ពីការខកចិត្តរបស់ខ្សែប្រយុទ្ធ Harry Kane ចំពោះកង្វះពានរង្វាន់ ប៉ុន្តែ​និយាយ​ថា ខ្សែប្រយុទ្ធគឺជាគន្លឹះក្នុងការកសាងវេទិកាសម្រាប់ភាពជោគជ័យនៅក្នុងក្រុម។Kaneត្រូវបានផ្សារភ្ជាប់ជាមួយ​នឹង​ការផ្ទេរ​ទៅ​លេងអោយម្ចាស់ជើងឯកប្រឺមីញេលីកMan City កាលពីរដូវក្តៅមុន ប៉ុន្តែលោក Conte បាននិយាយថា​គាត់ពេញចិត្ត​ទាំងស្រុង ជាមួយនឹងការប្តេជ្ញាចិត្តរបស់កីឡាករវ័យ 28 ឆ្នាំចំពោះក្រុម។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយថា វាគឺជាជម្រើសដ៏ល្អមួយរបស់ម្ចាស់ក្លឹបលោក Daniel Levy ដើម្បីរក្សាKaneអោយបន្ត​ស្នាក់នៅទីនេះ។ក្លឹបTottenhamឈ្នះពានរង្វាន់ចុងក្រោយក្នុងឆ្នាំ 2008 នៅពេលពួកគេលើកពាន រង្វាន់អង់គ្លេស League Cup ។

លោកConte បានបញ្ជាក់ថា ខ្ញុំបានដឹងពីស្ថានភាពកាលពីរដូវកាលដោះដូររដូវក្តៅ ហើយនៅពេលដែល Harry សម្រេច​ចិត្តស្នាក់​នៅជាមួយ Tottenham។ប្រសិនបើយើងចង់គិត ចង់កសាងអ្វីមួយដើម្បីឈ្នះពាននៅទីនេះ ខ្សែប្រយុទ្ធ  Harry គឺជាចំណុចចាប់ផ្តើម។លោកបានបន្ថែមទៀតថា ខ្ញុំគិតថានៅពេលដែល Tottenham នាំខ្ញុំមកទីនេះ ពួកគេចង់បញ្ជូន​សញ្ញា​ទៅខាងក្រៅ ហើយប្រហែលជាដល់កីឡាកររបស់យើងផងដែរ។យើងត្រូវព្យាយាមកសាងស្ថានភាពទាំងអស់គ្នាហើយព្យា​យាមបង្កើតស្ថានភាពដែលយើងអាចឈ្នះពានបាន។

Conte ដែលបានដឹកនាំ Chelsea ឱ្យឈ្នះពានលីគក្នុងឆ្នាំ 2016-17 បានត្រលប់ទៅពហុកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃ​ពុធ​ជាមួយនិងលទ្ធផលដ៍ខកចិត្តដោយត្រូវក្រុមតោវៀវChelsea លត់២ទល់០ តែក្រុម Tottenham ក្នុងប្រកួត League Cup វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី1។តែSpur បានឡើងទៅវគ្គបន្ដFa Cup ក្រោយទម្លាក់ក្រុមMorecamble ក្នុងលទ្ធផល៣ ទល់១ កាលពី​រាត្រីថ្ងៃអាទិត្យទី៩ខែមករា ដោយក្នុងនោះកីឡាករHary Kane លេងជាកីឡាករ​បម្រុងរក​បាន​១គ្រាប់នៅនាទី៨៨ ផង​ដែរ៕

RELATED ARTICLES