Saturday, April 20, 2024
Homeតារាខ្មែរវណ្ណ ណារ៉ា ៖កាន់តែមានទីផ្សារក្រោយ​លេចធ្លោ​ក្នុង​កម្មវិធីBeat Best

វណ្ណ ណារ៉ា ៖កាន់តែមានទីផ្សារក្រោយ​លេចធ្លោ​ក្នុង​កម្មវិធីBeat Best

កំពង់ស្ពឺ៖ទស្សនិកជនដែលតាមដានកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកBeat Best របស់​ហ្សមាសប្រាកដជា​បានស្គាល់​ហើយថា​បេក្ខជនវ័យ២៧ឆ្នាំដែលលេចធ្លោ​លើឆាក​ជាបន្ដបន្ទាប់នោះគឺលោកវណ្ណ ណារ៉ា ។បុរសមានរូបរាងសង្ហារ ខ្ពស់ស្រឡះ រូបនេះតែងតែ​ធ្វើឲ្យគណៈ​កម្មាការសរសើរព្រោះលោកបានបញ្ចេញ​សម្ថភាពច្រៀងបានល្អគ្រប់វគ្គមិន​ដែល​ភ្លាត់ម្ដងណាទេ ទើប​ធ្វើឲ្យលោកបានជាប់រហូតមកដល់វគ្គនេះ។ លោកវណ្ណ ណារ៉ា បានបង្ហោះសារនៅលើហ្វេសបុកថា​លោកមានមោទ​នភាព​ខ្លាំង​ណាស់​ដែលបានឆ្លងកាត់ពីមួយវគ្គ ទៅមួយវគ្គ។ជាមួយគ្នានេះដែរអ្នកគាំទ្របេក្ខភាព​រូប​នេះ​ថាបើលោកវណ្ណ ណារ៉ា ជាប់​ទៅ​វគ្គពិសេសLive Show នោះច្បាស់ជាលោកនឹងកាន់តែ​ធ្វើ​ឲ្យ​គេចាប់​អារម្មណ៍ថែមទៀត និងកាន់តែលេចធ្លោជាមិនខាន។   

ក្រៅពីកំពុងតែធ្វើឲ្យគេតាមដានដោយជក់ចិត្តនោះលោកវណ្ណ ណារ៉ា ក៍ធ្លាប់បង្ហាញខ្លួន​ក្នុង​កម្មវិធីច្រៀង​អាហ្វែមង្គល​ការជា​ច្រើន​ឆ្នាំ​មក​ហើយទើបធ្វើឲ្យគេស្គាល់និងចាប់​អារម្មណ៍​លោកកាន់តែច្រើន ខណៈដែលអ្នករួមអាជីព​ក៍បានសរសើរពីសម្ថភាព​របស់លោកណារ៉ា ថា​ប្រើសម្លេងបត់បែនពីបទមួយទៅមួយបានយ៉ាងល្អណាស់។យ៉ាងណានេះមិនមែនជារឿងចៃដន្យនោះទេ  ព្រោះតារាចម្រៀងវណ្ណ ណារ៉ា បានតស៊ូប្រឹងដុសខាត់សម្ថភាពខ្លាំងណាស់​ដើម្បី​ចង់សម្រេចក្ដីសុបិនដ៍ធំនាពេលនេះ។

កន្លងមកគេបានឃើញលោកវណ្ណ ណារ៉ា ធ្លាប់​បង្ហាញ​ខ្លួន​ក្នុងកម្មវិធីសប្បុរសធ័ម​ជាមួយតារាចម្រៀងល្បីៗជាច្រើន​កម្មវិធី​មក​ហើយពិសេស​គឺកម្ម​វិធីរបស់លោកប៊ុត ចន្ថា ហៅបងម៉ៅ ដែលជាអ្នកជំនួញសប្បុរសធ័មម្នាក់​នៅខេត្តកំពង់​ស្ពឺ។អំ​ឡុង​ពេល​ពេលដេលលោកណារ៉ា កំពុងតែឆក់បានការគាំទ្រច្រើន​ពីទស្សនិកជនក្រោយលោក​បញ្ចេញសម្ថភាព​កម្មវិធី​Beat Best នោះ​ធ្វើឲ្យអាជីពចម្រៀងរបស់លោកកាន់តែស្ទុះ​ឡើងកូដ​ជាងមុនផងដែរ​បើទោះជាកម្ម​វិធីប្រលង​មួយនេះមិនទាន់បញ្ចប់ក្ដី។យ៉ាង​ណាមហាជន​នឹងកាន់​តែ​បាន​ឃើញសម្ថភាពរបស់​តារាចម្រៀងរូបនេះកាន់តែ​ច្បាស់ថែមទៀត​នៅវគ្គសំខាន់ៗ​របស់​Beat Best ដែលគេជឿរថាលោកនឹងបានឆ្លង​ផុតហើយឆ្ពោះទៅវគ្គ​កាន់តែសំខាន់ជាមិនខាន៕

RELATED ARTICLES