Friday, March 29, 2024
Homeតារាខ្មែរសុខ សីឡាលីន ៖ជួបទុក្ខធំ ឪពុកលាចាកលោក

សុខ សីឡាលីន ៖ជួបទុក្ខធំ ឪពុកលាចាកលោក

ភ្នំពេញ៖សុខ ​សីឡាលីន មានការតក់ស្លុតជាខ្លាំងដែលលោកទឹត្យ សូផាត ជាឪពុករបស់នាង​បានទទួលមរណ​ភាពហើយ​កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ធ្វើឲ្យសីឡា​លីន និងប្អូនសុខ ស្រីល័ក្ខ រួមទាំងបង​ប្រុសជាគ្រូ​ភ្លេង​លោក​ឌីន មានការរន្ធត់ចិត្ត​គ្មានអ្វី​ប្រៀប​ផ្ទឹមបាន។សុខ សីឡាលីន បានថ្លែងសារថា”លោកឪពុកទឹត្យ សូផាត របស់កូនលាចាកលោក​ហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទានជូនលោកហើយ លោកពុកឈឺចុកចាប់​ណាស់ពេលនេះលោកឪពុក ឈប់​ឈឺ​ចុកចាប់ហើយ។សូមលោកបានទៅកាន់សុខគតិភព”។

 ក្រៅពីបង្ហូរទឹកនេត្រាជោគផែនថ្ពាល់នោះសុខ សីឡាលីន ក៍បួងសួងថាសូមឲ្យនាង​កើតជាតិ​ណាៗជាកូនរបស់ពុកនាង​គ្រប់​ជាតិ​ផងដែរ។ដោយឡែកផលិតកម្មរស្មីហង្សមាស​ក៍បានចេញសាររំលែកទុក្ខសុខ សីឡាលីន ផងដែរ ខណៈដែល​តារា​សិល្ប​ករួម​អាជីពនិងតារា​ហង្ស​មាសបានផ្ញើរសារចូលរួមរំលែកទុក្ខដល់សីឡាលីន ជាបន្ដបន្ទាប់។ជាមួយគ្នានេះ​ដែរ​សីឡាលីន បាន​ប្រកាសសុំអភ័យទោសចំពោះបណ្ដារក្រុមហ៊ុន​មួយចំនួនដែលនាងទទួល​លុយកក់ច្រៀងសម្ដែងរួចហើយ​តែត្រូវបានលុប​ចោល​​ជា​បន្ទាន់ព្រោះជាប់ធ្វើបុណ្យនិងកាន់ទុក្ខជូនឪពុករបស់នាងនាពេលនេះ។

  គូរបញ្ជាក់ថាមុនសុខ សីឡាលីន យំហើមភ្នែកព្រោះបាត់បង់ឪពុកជាទីស្រលាញ់​នេះ​កាលពីថ្ងៃទី២៥ខែមករា តារាចម្រៀងរ័ត្ន រចនា ក៍ហូរទឹកនេត្រាជោគថ្ពាល់ដូចនាង​ដែរដោយ​សារតែ​ឪពុករបស់នាងលោកខែម វណ្ណា បានទទួលមរណភាព​ដោយរោ​គា​ពាធ។ចំពោះសុខ សីឡា​លីន វិញនាងធ្លាប់ទទួលការបណ្ដុះបណ្ដាលសិល្បៈពីឪពុក​របស់នាងផ្ទាល់តាំងពីតូច​ម្លេះ​ព្រោះ​លោក​ទឹត្យ សូផាត ជាគ្រូភ្លេងម្នាក់ ហេតុនេះហើយពេលអាជីពសិល្បៈនាងកំពុង​តែជោគ​ជ័យ​គូរឲ្យកត់សម្គាល់ឪពុក​ក៍ចាកចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃត្រឡប់ទើបទោះជា​សាច់​ញាត្តិនិង​មិត្ត​ភក្ដិព្យាយាមលួងលោមយ៉ាងណាក៍មិនអាចទប់អារម្មណ៍​នាងមិនឲ្យបង្ហូរ​ទឹក​នេត្រា​បាន​ដែរ។តាមព័តមានថាទាំងសីឡាលីន ,ស្រីលក្ខណ៍ និងគ្រូភ្លេងលលោកឌីន បានផ្អាកការងារ​សិ​ល្បៈ​ព្រមគ្នា​ក្នុង​រយៈពេលខ្លីដើម្បីកាន់ទុក្ខជូនអ្នកមានគុណនាពេលនេះ ខណៈដែលគេឃើញ​អ្នករួម​អាជីពជាបន្ដបន្ទាប់ចូលរួម​ពិធីបុណ្យសព​លោកសូផាត នៅ​ផ្ទះសីឡាលីន  ​សង្កាត់អូបែកក្អម ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ៕

RELATED ARTICLES