Thursday, April 25, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ប៉ះសក់ច្រូង!

សុខ ស្រីនាង ៖ប៉ះសក់ច្រូង!

ភ្នំពេញ៖សុខ ស្រីនាង មិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាសារធាណៈម្ដងណាឡើយ ក្រោយពីនាងធ្លាក់ខ្លួនមេម៉ាយ​ជាង១០ឆ្នាំ​មកនេះទើបធ្វើឲ្យប្រុសៗដែលតាមស្នេហ៍នាងជាច្រើនឆ្នាំមកហើយនោះនៅតែព្យាយាមប្រម៉ាញ់បេះដូងអ្នកមេម៉ាយវ័យ៣៥ឆ្នាំ សាច់សខ្ចីនេះតទៅទៀត បើទោះជាក្រោយលែងលះជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ស្រីនាង ត្រូវលោកសុវត្ថិ ប្រកាសផ្ដាំដល់ប្រុសៗទាំងឡាយថាបើចង់បានស្រីនាង មកធ្វើជាប្រពន្ធដាច់ខាតត្រូវតែ​មានរបស់២យ៉ាង​ជាប់ខ្លួនគឺទី១៖​អំ​ណា​ច​ និងទី២៖លុយ ,ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះអំឡុងពេលដែលស្រីនាង កំពុងតែបិទបាំងសង្សារថ្មីស្រាប់តែហង្សមាស​បានរុញឲ្យនាងទៅលេងឈុតស្នេហាជាមួយស្រីភេទដូចគ្នានោះគឺជាមួយប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធកញ្ញា ទៅវិញ។តាមព័តមានបានឲ្យដឹងថាទាំងស្រីនាង និងសុគន្ធកញ្ញា ពួកគេប៉ៈរោមច្រូងរៀងៗខ្លួនក្នុងបទ”ស្នេហាខ្ញុំផ្លូវ២”ដែលបង្ហាញ​ឲ្យឃើញពីការបង្កាត់ភ្លើងស្នេហ៍របស់ស្រីនាង ជាមួយតារាកូន១ជាប្អូនថ្លៃថៅកែហង្សមាស។

          សុខ ស្រីនាង វាចារថា”ពេលខ្លះគិតថាខុសធម្មជាតិ តែសុំធ្វើតាមបេះដូងបានអត់?”។

 តាមរយៈការប្ដូរស្ទីលសម្ដែងទាំងស្រុងរបស់សុខ ស្រីនាង នៅពេលនេះប្រាកដជាធ្វើឲ្យនាងអាចកែប្រែមុខមាត់ថ្មី​នៅ​ហង្ស​មាស​បានខ្លះៗជាមិនខានបើទោះ ជាមិនមែនទាំងស្រុងក្ដី ពិសេសគឺអ្នកស្រលាញ់ភេទដូចគ្នានឹងតាមដាន​បទចម្រៀង​ជាខ្សែ​រឿងនោះថាតើពួកគេលេងសមដូចកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ ឬអត់?យ៉ាងណាសំណួរដែលមហាជន​លើកឡើង​ថាតើ​ស្វា​មីរបស់ឱក សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី នឹងមានប្រតិកម្មយ៉ាងណានៅពេលដែលភរិយា​របស់លោកទៅលេងឈុត​ចម្លែក​មានស្នេហាជាមួយសុខ ស្រីនាង បែបនេះ?គេអាចសន្និដ្ឋានបានថាលោកសុខលី ប្រាកដជាមានការបារម្ភ​តិចតួចជាមិន​ខាន​ថាខ្លាចតែប្រពន្ធសំណព្វចិត្តរបស់លោកជាប់ចិត្តជាមួយស្រ្ដីភេទមែនទែនដូចក្នុងសាច់រឿងនោះច្បាស់ជាលោកជួបហានីភ័យធំតែម្ដង។

  សុខ សីនាង ត្រូវបានថៅកែហង្សមាសលើកជាបន្ដបន្ទាប់ក្រោយនាងល្បីបទ”ហត់ទេ ស្រលាញ់គេម្នាក់ឯង?” ដោយអតីតតារា​KH និងសាន់ដេរូបនេះក្ដាប់បានតំណែងតួឯករឿង”រាជនីយភូមិគ្រឹះ”និងភាពយន្ដខ្នាតធំរបស់​របស់ផលិតកម្មនេះបន្ទាប់​ពីរឿង​”នេ​សាទក្រពើ”គឺរឿង”ខ្ញុំមានញាណលើស”ដែលពេលនោះស្រីនាង ចូលជំនួសសុគន្ធកញ្ញា ដែលមិនអាចថតសម្ដែង​បាន​ដោ​យ​សារតែនាងពពោះកូនទី១។មិនត្រឹមតែប៉ុណ្ណោះទោះជាស្រីនាង មិនទាន់ក្លាយទៅជាកំពូលតារាចម្រៀងមែន តែនាង​ត្រូវថៅ​កែផ្ដល់តំណែងធំឲ្យអង្គុយកៅអីជាគ្រូបង្វឹក Cambodian Idol Junior រដូវកាលទី១ទៀតផង​ទើបធ្វើឲ្យនាង​ឡើងក្រេឌីត​ថែមមួយ​ក្រឺតទៀត។ប៉ុន្ដែមជ្ឈ​ដ្ឋាន​មហាជនមើលឃើញថាស្រីនាង ទោះជាត្រូវមេធំហង្សមាស​លើកយ៉ាងណាក៍នាងមិន​ទាន់អាចស្ថិត​ក្នុង​ចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើម​នោះ​ឡើយ។អ្នកជំនាញសិល្បៈធ្លាប់អះអាងថាស្រីនាង មិនអាចច្រៀងបទប្រភេទខ្ពស់ៗបានទេ ហេតុនេះហើយការ​អុកឡុក​ទី​ផ្សារ​ចម្រៀងនៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗនោះគឺមិនមែនជារឿងងាយស្រួលនោះទេ ប្រ​សិនបើចង់​បានលេខ​១​នោះ។

  សុខ ស្រីនាង ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយទៅចូលរួមជាមួយ​ហង្សមាសនេះនាងទទួលបានបទពិសោធន៍កាន់​តែច្រើនពិសេសគឺការសម្ដែងភាពយន្ដដែលមានការរៀបចំនិងដឹកនាំយ៉ាងជំនាញធ្វើឲ្យនាងដែលជាតារាចម្រៀងសោះតែងាយស្រួលលេងដូចបកចេក ហើយនៅពេលថតMV កាន់តែគ្មានឧបស័ក្កថែមទៀត។យ៉ាងណាស្រីនាង មិនបញ្ជាក់ទេថាហេតុ​អី​នា​ង​ជាតារាលំដាប់ស្រីស្អាតនៅហង្សមាសតែបែជាគ្មានឱកាសក្នុងការឆក់បានស្ពតពាណិជ្ជកម្មធំៗដូចឱក សុគន្ធកញ្ញា,ពេជ្រ សោ​ភា ,រ៉េត ស៊ូហ្សាណា និងសុគន្ធ និសា នោះ។

  គូររំលឹកថាសុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីខែដើមខែមីនាឆ្នាំ២០១០ តែចំណងស្នេហា​នេះបានដល់​ទីបញ្ចប់​នៅចុងឆ្នាំដដែលដោយស្រីនាង គ្មានកូន១គ្រាប់ឡើយ។ស្រីនាង ស្ថិតក្នុងចំណោមតារាដែល​ធ្លាក់ខ្លួនមេម៉ាយ​តែនៅ​រក្សារ​ទីផ្សារសិល្បៈបានមានដូចជាពេជ្រ សោភា ,កែវ និសា ,សុខ សោម៉ាវត្តី និងប៉ាច គីមមួយ ជាដើម៕

RELATED ARTICLES