Wednesday, April 24, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ថៅកែ២ពេញចិត្ត

សុគន្ធ និសា ៖ថៅកែ២ពេញចិត្ត

ភ្នំពេញ៖សុគន្ធ និសា ដែលមានស្វាមីជាង៣ឆ្នាំទៅហើយ​នោះពេលនេះរូបសម្រស់​របស់នាង​មិនធ្លាក់ចុះទេគឺនៅ​តែផូផង់​មិន​ចាញ់កាលពីនៅលីវឡើយបើទោះជាមុននេះនិសា បានកើត​កូវីដ​ហើយ​តម្រូវឲ្យនាងចំណាយពេលវេលាជាច្រើន​ខែដើម្បី​ព្យា​បាលជំងឺនិងថែទាំ​សុខភាព​ឲ្យវិល​មករកភាពប្រកតីវិញក្ដី។ការរក្សារបានរាងស្វែល មិនឡើងគីឡូ ឬបែកសាច់នេះ​ហើយ​ធ្វើ​ឲ្យ​និសា នៅតែមានទីផ្សារស្ពតពាណិជ្ជកម្មធំៗដូចមុន បើទោះជាអាជីពចម្រៀង​របស់​នាង​ពេលនេះ​មិនសូវមានសន្ទុះខ្លាំង​ក្លាក៍​ដោយ​។អ្វីដែគូរឲ្យ​កត់សម្គាល់នោះមុននេះមានព័ត​មាន​ថាផលិតកម្មរាម បានពេញចិត្តនិសា ហើយចង់បានរូបនាងទៅ​ធ្វើជា​សមាជិកបន្ថែមពី​លើ​មាស សុខសោភា និងដួង វីរៈសិទ្ធ ទៀតផង ក្រោយពីនិសា ចាប់ដៃគ្នាជាមួយថៅកែរកស៊ី​លក់ផលិត​ផល​មួយប្រាវធំមក។ប៉ុន្ដែគេជឿរថានិសា នៅតែរារែកចិត្តព្រោះមិនចង់ដើរ​ចេញ​​​ពីហង្សមាសជាលើកទី២នោះទេ ខណៈដែលមាន​ព័តមានថាថៅកែធំហង្ស​មាសក៍មិន​បណ្ដោ​យឲ្យនាងហើរចេញជាថ្មីដែរហើយម្ចាស់​ផលិតកម្មធំនេះនឹងផ្ដល់​តំណែងធំ​ឲ្យទៅ​និសា តាម​រយៈការប្រគល់កៅអីព្រាប សុវត្ថិ ដែលនៅទំនេរពីកម្មវិធីណាមួយក្នុងចំណោម​កម្មវិធី​ទាំង​៣​ជាតួនាទីCoach ឬ​គណៈ​កម្មាការមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ជាមិនខានដើម្បីចងចិត្តនិសា កុំឲ្យអស់និស្ស័យជាមួយ​ហង្ស​មាស​។

ប៉ុន្ដែតាមព័តមានគូរឲ្យចាប់អារម្មណ៍នោះថាមិនមែនតែរាម មួយទេដែលចង់បាននិសា នោះ​ពោលគឺអតីតផលិតកម្មដែលនិសា ធ្លាប់ឈជើងគឺថោន ក៍នៅតែបើកផ្លូវគ្រប់ពេលវេលាបើ​សិន​និសា ចង់វិលវិញ​ដែល​ការចំហទ្វានេះគឺដូចគ្នាទៅនិងមាស សុខ​សោភា ដែរ ប៉ុន្ដែ​មុននេះ​សោភា ប្រកែកថានាងមិនចង់ត្រឡប់ក្រោយទេ។ចំពោះ​សុគន្ធ និសា វិញគេជឿរថា​ភាគរយ​តិចបំផុត​ដែល​អាច​វិលទៅថោន វិញព្រោះថាបើនាងចង់នៅថោន ម្លេះមិនមែនចេញ​ពីផលិត​កម្មមួយ​នេះហើយ​វិលរកទ្រនុំចាស់នោះទេ ។តែគេជឿរថាភាគរយខ្ពស់បើសិនជាសុគន្ធ និសា ចេញពី​ហង្ស​មាស​ម្ដងទៀត​នោះនាងប្រាកដជាទៅរាម ដើម្បីចាប់ដៃ​ថៅកែ​ស្រី​រកស៊ីធំ​ដូច​មាស សុខ​សោភា ជាមិនខាន ។អ្វីដែលគូរឲ្យកត់​សម្គាល់​ស្វាមី​របស់សុគន្ធ និសា គឺលោកចៅ សម្បត្តិ ក៍​មិន​ខុស​ពីប្ដីសុខសោភា ឡើយព្រោះរងចាំសម្របខ្លួន​តាមភរិយារបស់លោកគ្រប់​ពេលវេលា​ទាំងអស់។និសា ធ្លាប់ប្រាប់​អ្នកយក​ព័ត​មាន​​យើងថា​ការទៅហង្សមាសរបស់នាង​ជាលើកទី២ នាងដឹងថាមានFan  ច្រើនពេញចិត្ត តែកន្លងមក​នាងគ្មានបញ្ហារវិវាទ​ណា​មួយ​ជា​មួយថោន នោះទេគឺ​កុងត្រារបស់​នាងផុតកំណត់ទើបចេញ។

  សុគន្ធ និសា ក្រោយក្លាយទៅជាភរិយាលោកចៅ សម្បត្តិ អាណិកជនខ្មែរមក​ពីរដ្ឋ​ឡូ​វែល៍ សហរដ្ឋអាមេរិកមកពេលនេះ​នាង​មិនពឹងប្រាក់ចំណូល​ទាំងស្រុងពីអាជីពសិល្បៈ​ទៀត​ឡើយដោយងាកមកបើកអាជីវកម្មផ្ទាល់ខ្លួនជាបន្ដបន្ទាប់ ស្របពេល​ដែល​ស្វាមីនាង​ព្រម​ឲ្យ​និសា លេងសិល្បៈទៀតគឺតម្រូវតាមចិត្តនាងប៉ុណ្ណោះ។គេជឿរថានិសា នឹងចេញទៅរស់នៅ​អាមេរិកជាមួយ​ស្វាមីនៅពេលខាងមុខនេះជាមិនខានព្រោះតែមុននេះនាងសម្រុកថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នាក្នុងតំណែងជាតួឯកដូចជារឿង”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មីនៃសុភមង្គល”ដែលការបុក​ថតម្ដងដល់​ទៅ៤រឿងនេះត្រូវបានគេជឿរថានិសា ចង់បន្សល់ស្នាដៃក្រោយនាងបាយបាយពីសិល្បៈ។ប៉ុន្ដែនិសា ធ្លាប់វា​ចារថា​នាងបានត​ស៊ូជាមួយអាជីពចម្រៀងមួយនេះរយៈពេលជាង១០ឆ្នាំមកហើយ អីចឹងមិន​អាចលាឈប់នៅ​ពេលនេះបាន​ទេគឺនឹងនៅតែ​បន្ដរហូ​ត​ឲ្យតែបងប្អូនគាំទ្រ។នាងថាដោយសារតែ​ហេតុផលនាងមិនអាចោល​សិល្បៈបាននេះ​ហើយទើបស្វាមី​នាង​យល់ព្រម​ឲ្យនាង​បន្ដទាំងការថតភាពយន្ដនិងអាជីពចម្រៀងតាមចិត្តចង់ តែពេលនេះនាងបានសម្រេចចិត្ត​ផ្អាកថត​ភាព​យន្ដហើយ ព្រោះ​ហត់​នឿយខ្លាំងពេក និងម្យាងចង់ពង្រឹងលើអាជីពចម្រៀងតែមួយមុខ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ជានាយកផ្នែកប្រតិប្តិ​របស់ក្រុម​ហ៊ុន​មែនញូ ឡាយ ប្រចាំនៅកម្ពុជា តែចំណងស្នេហាជាង៤ឆ្នាំ​មកនេះ​អ្នកទាំង២មិនទាន់បានកូនង៉ា១ប្រលែងលេងឡើយ។និសា ថានាង និងស្វាមីចង់បាន​កូនតាមគម្រោងការត្រឹមត្រូវ ហេតុនេះហើយបានជាត្រូវពន្យាពេល​រហូតមកដល់ពេល​នេះ​។តែ​មុន​កើតកូវីដ និសា ក៍បានឲ្យដឹងថានាងចង់បានកូននៅឆ្នាំ២០២១ ប៉ុន្ដែឥឡូវនិសា បាន​ផ្លាស់ប្ដូរ​ចិត្ត​វិញនឹងមិនទាន់រៀប​ផែនការណ៍​យកកូន ជាថ្មីម្ដងទៀតឡើយ៕

RELATED ARTICLES