Saturday, April 20, 2024
Homeតារាខ្មែរហេតុអីបានជាមាស សុខសោភា មិនអាចរៀបការ ធំដូចឱក សុគន្ធកញ្ញា ?

ហេតុអីបានជាមាស សុខសោភា មិនអាចរៀបការ ធំដូចឱក សុគន្ធកញ្ញា ?

ភ្នំពេញ៖មាស សុខសោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា  ដូចការ​សន្យាកាលពីឆ្នាំ២០០៩ មែនដោយថ្មីៗនេះនាងស្ម័គ្រចិត្តឲ្យតារាដែលជិតដិត​បំផុត​របស់នាងគឺលោកឆន សុវណ្ណារាជ ទម្លាយរូបថតការ កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០០៩ ពោលគឺ​មានរយៈ​ពេល១២ឆ្នាំទៅហើយ។ការដែលលោកសុវណ្ណារាជ បញ្ចេញរូបភាពលោកនិងនាង​ញឹម ចាន់ ថន ឡើងគួចដៃសុខសោភា និងប្ដីកំពុងក្រាបផ្ទឹមនោះមិនត្រឹមតែសោភា គ្មានការ​អាក​អន់ស្រពោនចិត្តនោះទេ ប៉ុន្ដែនាងមាន តែរីករាយទៅវិញព្រោះរូបភាពទាំង​នោះបាន​បន្សាប​ចំពោះ​ពាក្យរឹះគន់ទាំងឡាយដែលគេថានាងសុខ​ចិត្តសាងស្នេហ៍ឥតខាន់ ស្លា​ព្រោះ​តែចង់ល្បីឈ្មោះនោះ។ទស្សនិកជនជាច្រើនដែលបានឃើញរូបថតអាពាហ៍ពិពាហ៍របស់សុខសោភា ពួក​គេបានលើ កឡើងខុសៗគ្នាដោយអ្នកខ្លះថាសោភា ជាតារាល្បី​ដែលមានទ្រព្យ​ច្រើន​តែនាង​មិនចង់ខ្ជះខ្ជាយលុយកាក់ ទើបរៀបការ យ៉ាង​សាមញ្ញ។ប៉ុន្ដែខ្លះទៀតបាន​លើក​ឡើងថាវាពិតជារឿងចម្លែកខ្លាំងណាស់ដែលសុខសោភា ជាតារាលំដាប់កំពូលម្នាក់មក​រៀប​ការ​ភ្នែកនៅកញ្ចឹងក​ទៅ​វិញ​ហើយភ្ញៀវដែលចូលរួមគឺមានតែអ្នកសិ្នតបំផុតទេ ទើបនាងហ៊ាន​ហៅដែលបែបនេះគេមិន ហៅថា ជា​មង្គលការនោះទេ តែហៅថាជាសេនព្រេនទៅ​វិញ។

ដោយ​ឡែកមជ្ឈដ្ឋាន​ទាំងក្នុងនិងក្រៅ​សិ​ល្បៈ​បានលើកឡើងថាមាស សុខសោភា ត្រូវបានគេផ្គួផ្គង​ថា​ជាតារាដែលប្រជែងទី​ផ្សារ​ចម្រៀង​​​ដ៍ស្វិតស្វាញជាមួយអ្នកនាងឱក សុគន្ធកញ្ញា រយៈ​ពេល​ជាង១០ឆ្នាំមកហើយរហូត​អ្នកខ្លះពិបាកបែង ចែកចាញ់ ឈ្នះទៀតផង។​ប៉ុន្ដែងហេតុអ្វីបានជា​មង្គល​ការ​របស់សុខសោភា និងសុគន្ធកញ្ញា ខុសគ្នាដូចមេឃដីបែបនេះ​ទៅវិញ?តើ មកពី សុខ​សោ​ភា ខាំលុយមិនហ៊ាន​ចាយធំដូចឱក សុគន្ធកញ្ញា ឬយ៉ាងណា?ការលើកឡើងបែបនេះ​ដោយសារ​តែមង្គលការរបស់​ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នោះ​គឺ​ពិតជាធ្វើឲ្យផ្អើលមេឃ​មែនព្រោះ​នាង​ចំណាយលុយធំដល់ ទៅជាង១០ ម៉ឺនដុល្លារ រៀបការនៅ​សណ្ឋាគារផ្កាយ៥សុខាភ្នំពេញ​ហើយ​មានថ្នាក់ដឹកនាំកំពូលៗចូលរួមអបអរសាទ​ដែលធ្វើឲ្យ​កិត្តិ​យស​របស់សុគន្ធកញ្ញា កាន់​តែ​ល្បីរន្ទឺថែមមួយក្រឺតទៀត។ក្រោយរៀបការរួចសុគន្ធកញ្ញា ត្រូវបានបណ្ដារសាព័តមាន​ទាំង​ឡាយចុះ ផ្សាយពីសកម្មភាពមង្គលការរបស់នាងយ៉ាងព្រោង​ព្រាតដែលនោះហើយជាការសាកសមបំផុតនិងកតិ្តយសរបស់នាង។ចំណែកឯមាស សុខ​សោភា វិញការមិនចំការ សែនមិន​ចំសែន​ហើយលាក់រូបថ្ងៃពិសេសរបស់ខ្លួនដល់ទៅ១២ឆ្នាំ​ទើបឲ្យមិត្ត ភក្ដិបញ្ចេញហើយភ្ញៀវ​ដែលទៅចូលរួមកួចដៃបែជាមានតែតារាដែល​នាងស្និត​និងទុក​ចិត្តបំផុតទៅវិញ។

  យ៉ាងណាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងផ្ទាល់ថានាង​មិនដែលចង់​រៀប​ការជាចំហនោះទេ។នាងថាមិន មែនខ្លាចរៀបការ​ចំហទៅធ្វើឲ្យនាងប្រឈមធ្លាក់កូដ​ទេ ប៉ុន្ដែកាលពីឆ្នាំ២០០៨នាងធ្លាប់បានរៀបការ​តាមបែបសាសនា គ្រិស្ដ ម្ដងរួចទៅ​ហើយតាម​រយៈការចូលព្រះវិហារមួយនៅកាណាដា ហើយរូបនាងនិងប្ដីគ្រាន់តែបំពាក់​ជញ្ជៀ​ន​​​ឲ្យគ្នា​​ទៅវិញទៅមក។  ដោយឡែកអ្នកគាំទ្រមាស សុខសោភា វិញនៅតែបង្ហាញការកោតសរសើរតារា​ចម្រៀង​​​​ល្បីរូបនេះថានាងជាគំរូល្អមួយព្រោះ មិនយកទឹក​លុយរាប់សែនដុល្លារទៅចំណាយលើ​មង្គលការនោះទេ គឺស្នេហាសំខាន់លើការស្រលាញ់និងផ្ដល់ទំនុកចិត្ត​ឲ្យគ្នា ទៅវិញទៅមក​ហើយ​ទោះ​ជា​សុខសោភា មិនបានរៀបការនៅសណ្ឋាគាផ្កាយ៥ដូចគេឬពិធីអាពាហ៍​ពិ​ពាហ៍​របស់នាងគ្មាន មន្រ្ដី ធំៗចូលរួមក៍ដោយតែនាងបានរក្សារចំណងស្នេហាឆ្លងទ្វីពមួយនេះរយៈពេលជាង១៤ឆ្នាំ(២០០៧-២០២២)មកហើយ។ប៉ុន្ដែមជ្ឈ ដ្ឋានមហាជននៅតែជឿរ​ជាក់ថា​សុខ​សោ​ភា នឹងត្រៀមខ្លួនរៀបការម្ដងទៀតមិនឲ្យចាញ់តារា​ល្បីៗផ្សេងៗដ៍ទៃឡើយ ដើម្បីឲ្យ សាក​សម​ទៅនិងកត្តិយស និងកម្រិតជីវភាពធូធាររបស់នាងនាពេល​បច្ចុប្បន្ន។រឹតតែសំខាន់ជាងនេះ​សុខ​​​សោភា ដែលគេចមិន រួចពីការរៀបការធំនោះគឺជាការបើក​ផ្លូវឲ្យនាងយកកូនប្រើព្រោះ​ថាឆ្នាំនេះនាងមានវ័យជាង៤០ឆ្នាំទៅហើយ អីចឹងបើពន្យាពេល ពពោះទៅទៀត​អាចនឹង​អត់កូនជារៀងរហូតក៍ថាបានព្រោះសោភា ធ្លាប់សារភាពថានៅពេលអាយុកាន់​តែច្រើនគឺពិត​ជាបារម្ភ រឿងពិបាកយកកូនមែន៕

RELATED ARTICLES