Saturday, April 20, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ស្រឡះខ្លួន ក្រោយលោកចេន ភ្ជាប់ពាក្យ

ហ៊ិន ច័ន្ទនីរ័ត្ន ៖ស្រឡះខ្លួន ក្រោយលោកចេន ភ្ជាប់ពាក្យ

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញដំណើរកម្សាន្ដនៅប្រទេសបារាំង​បើទោះជានៅទី​នោះ​​កូវីដ​កំពុងតែផ្ទុះខ្លាំងក្ដី តែនាងត្រូវតែទៅដើម្បីបន្ធូរអារម្មណ៍និង​ភាពតានតឹងក្នុង​ចិត្ត។​ពិធីការិនីច័ន្ទនីរ័ត្ន មិនបង្ហាញឲ្យគេឃើញទេថានាងរួមតំណើរ​ជាមួយអ្នកណានោះទេ​តែការ​ចេញ​ក្រៅស្រុករបស់ស្រីស្រស់ធ្មេញចំពើសរូបនេះគឺចំពេលដែលលោកចេន ដែលធ្លាប់តែ​បង្ហាញភាពស្និតស្នេហ៍ជាមួយនាងនោះបានភ្ជាប់ពាក្យជាមួយស្រីស្រស់ម្នាក់ឈ្មោះវ៉ាន់ លក្ខិ​ណា កាលពីថ្ងៃទី៧ខែមក​ឆ្នាំ​២០២២ ដែលពិធីនោះមានទាំងការចូលរួមពីលោកឃុំ ប៉ុណ្ណាដែត និងអ្នកនាងយក់ ថិតរដ្ឋា ផងដែរ។លោកចេន ប្រកាស​សារថា”ស្នាមញញឹមពិតប្រាកដ ដែលនាងផ្ដល់ឲ្យខ្ញុំ07 2022 engaged”។

អ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺពីហ៊ិន ច័ន្ទនីរ័ត្ន បានទេកាលពីពេលថ្មីៗនេះ​ព្រោះ​​ទូរស័ព្ទតេមិនចូលឡើយ។យ៉ាង​ណាបើតាមរូបភាព​ជាច្រើនដែលនាងបានបង្ហោះលើ​ហ្វេសបុកនោះបង្ហាញឲ្យឃើញថាពេលនេះនាងកំពុងតែ​នៅលំ​ហែកា​យ៉ានៅទីក្រុងប៉ារីសប្រទេសបារាំងមិនទាន់វិលវិញឡើយ។ប៉ុន្ដែការដើរលេងនោះនីរ័ត្ន ហាក់មានទឹកមុខក្រៀម​ក្រំស្រ​ពោន​​​ចិត្តជាងរាល់លើកគឺមើលទៅដូចជាអ្នកកំពុងតែមានវិបត្តិផ្លូវចិត្តអ្វីម្យាង ព្រោះថាក្រៅពី​តារាចម្រៀងលោកចេន ដែលគេ​សង្ស័​យថាជាសង្សាររបស់នាងភ្ជាប់ពាក្យ​ចោលនោះមុននេះ​ពិធីការិនី​ធ្មេញចំពើសក៍រងការរិះគន់រឿងគេចោទប្រកាន់ថានាង​មិន​ស្គាល់ម្ដាយនិងប្អូន​ស្រី​ផងដែរ។

  គូររំលឹកថាហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញភាពល្អូកល្អិនជាមួយលោកចេន ដូចជាគូសង្សារ​ដោយ​អ្នកទាំង២ជិះទូកលំហែ​កាយ៉ា​ជាមួយគ្នានៅតំបន់​ទេសចរណ៍មួយចំនួនកាលពីដើម​ខែ​មេសាឆ្នាំ២០២១ ហើយតារា១គូនេះថែមទាំងបញ្ចេញសារ​ភាសារ​ស្នេហាជាចំហនៅលើ​បណ្ដាញសង្គមទៀតផង។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះច័ន្ទនីរ័ត្ន ចេះតែ​ក្រៀមស្រពោនចិន្ដា មិនសូវរីករាយសោះដោយនាង​ងាកទៅស្និតស្នាលជា​មួយលោក​សេង មង្គល ទៅវិញហើយ​ស្រាប់តែ​ពេលនីរ័ត្ន ទៅដើរលេងឆ្ងាយដល់បារាំងលោកចេន ភ្ជាប់​ពាក្យជាមួយនារីរូបស្រស់នាងលក្ខិណា ភ្លែតតែម្ដង។យ៉ាងណាFan របស់ច័ន្ទនីរ័ត្ន នៅតែសរ​សើរ​ថានាងតារាស្រីស្អាតដែលទោះជាទៅដល់ទីណា​ក៍សម្រស់របស់នាងតែងតែលេច​ត្រដែត​គ្រប់​ពេលតែម្ដង។

  ហ៊ិន ច័ន្ទនីរ័ត្ន ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ដែលធ្លាប់ប៉ៈស្នេហាមិនសូវ​សមប្រកបជាច្រើន​សារដូចជាកន្លង​មក​ធ្លាប់លេចឭថានាងមានស្នេហាជាមួយឯកឧត្តមក្មេងលោកពិសិទ្ធិ,នាយចេក(ព្រីង ច័ន្ទបុត្រ),និងបុរសម្នាក់​ដែលជា​កូនមន្រ្ដី​ធំរៀបការចោល​នាង​ឆ្នាំ២០១៧ ជាដើម​។ប៉ុន្ដែច័ន្ទនីរ័ត្ន មិនដែលបង្ហាញទុក្ខសោកឲ្យគេឃើញថានាងមានវិបត្តិ​ដួង​ចិត្តនោះទេ តែផ្ទុយ​ទៅវិញនាងនៅតែឈជើងយ៉ាងរឹងមាំក្នុងវិថីសិល្បៈ ហើយអ្វីដែលតារារួម​អាជីព​​តែង​តែសរ​សើរ​នាងនោះគឺតារា​តូចច្រ​ឡឹងរូបនេះមិនយក​ទឹកលុយជាធំនោះ​ទេ។ការអះ​អាងបែបនេះ​ដោយសារតែកន្លងមកធ្លាប់លេចឭថាមានបុរសទ្រព្យស្ដុក​,ឧក​ញ៉ាៗនិង​មន្រ្ដី​ធំៗ​មួយចំនួនតាមស្នេហានាងដោយហ៊ានប្រគល់អ្វីៗគ្រប់បែបយ៉ាងជូននីរ័ត្ន ទៀតផងឲ្យតែនាង​ព្រមប្រ​គល់​បេះដូង។ប៉ុន្ដែនីរ័ត្ន មិនអើពើឬជ្រួលជ្រើមដោយសារតែប្រុសចង់​ជះលុយមកលើ​នាង​ឡើយ​។តារា​រួមអាជីព​ជាច្រើនបាន​ឲ្យ​ដឹងថាបុរសដែលអាចនៅក្បែកាយ៉ានីរ័ត្ន បានគឺ​អាច​ទៅរួចលុះត្រាតែ​នាង​ស្រ​លាញ់ដែរទើបជោគ​ជ័យ។តែបើ​មានតែទ្រព្យ​អត់ក្មេងសង្ហារនោះនីរ័ត្ន មិនបេតីឡើយ។

 ហ៊ិន ច័ន្ទនីរ័ត្ន ឆ្នាំនេះឈានចូលវ័យ២៨ឆ្នាំហើយតែសម្រស់​របស់នាងនៅក្មេងជាងវ័យ​ឆ្ងាយដែលសាច់​កាន់តែរលើបរលោង​សខ្ចីម៉ដខៃ។គេជឿរថាស្រីស្អាតដូចច័ន្ទនីរ័ត្ន បា្រកដជា​មាន​បុរស​ជាច្រើនចាំត្រងស្នេហាហើយមិនយូទេនាងប្រាកដ​ជានឹង​រកបានម្ចាស់បេះដូងថ្មីជា​មិន​ខាន ខណៈដែលកន្លងមកនាងធ្លាប់ប្រាប់ថាចង់រៀបការនៅវ័យ៣០ឆ្នាំពោលគឺ២០២៤ ខាង​មុខ​នេះ៕

               

RELATED ARTICLES