Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក កំពុងស្វែងរកសពយន្តហោះចម្បាំង មុនពេលធ្លាក់ទៅដៃចិន

អាមេរិក កំពុងស្វែងរកសពយន្តហោះចម្បាំង មុនពេលធ្លាក់ទៅដៃចិន

កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងព្យាយាមទាញយកយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតរបស់ខ្លួនពីសមុទ្រចិនខាងត្បូងដែលជាប្រតិបត្តិការដ៏ស្មុគស្មាញបំផុត ខណៈអ្នកវិភាគនិយាយថាវានឹងត្រូវបានត្រួត​ពិនិត្យយ៉ាងដិតដល់ដោយ​ទីក្រុង​ប៉េ​កាំង។លោកអនុសេនីយ៍ឯក Nicholas Lingo អ្នកនាំពាក្យកងនាវាទី៧របស់សហរដ្ឋអាមេរិក បាននិយាយថា ការស្វះស្វែងស្រង់​យន្តហោះរបស់អាមេរិកដោយសារតែមានការបារម្ភថាយន្តហោះនេះអាចធ្លាក់ចូលទៅក្នុងដៃរបស់ប្រទេសចិនដែលទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង។លោក Lingoបានបន្តថាយើងមិនអាចសន្មត់ថាអ្​វីដែលសារធារណៈរដ្ឋប្រជា​មានិតចិនមាន​បំ​ណង​លើបញ្ហានេះទេ។នាវាកងទ័ពជើងទឹកនិងឆ្មាំសមុទ្ររបស់ចិន រក្សាវត្តមានជាប្រចាំនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង។អ្នកវិភាគបាននិយាយថាប្រទេសចិនអាចនឹងសម្លឹងរកយន្តហោះ F-35 ដែលបានបាត់បង់។

លោក Carl Schuster អតីតនាយកប្រតិបត្តិការនៅមជ្ឈមណ្ឌល​ស៊ើបការណ៍សម្ងាត់រួមរបស់បញ្ជាការអាមេរិកប៉ាស៊ីហ្វិក​នៅ​រដ្ឋ​ហាវ៉ៃបាននិយាយថា ប្រទេសចិននឹងព្យាយាមកំណត់ទីតាំង និងស្ទាបស្ទង់វាឱ្យបានហ្មត់ចត់ដោយប្រើនាវាមុជទឹកជ្រៅ​មួយ​របស់ខ្លួន”។ លោកបានបន្តទៀតថា ចិនអាចទាមទារសិទ្ធិសង្គ្រោះដោយផ្អែកលើការទាមទារ​ទឹកដីរបស់ខ្លួននៅសមុទ្រចិន​ខាង​ត្បូង។

គួររំឭកថា យន្តហោះចម្បាំងបំបាំងកាយ F-35Cនិងជាយន្តហោះថ្មីបំផុតនៅក្នុងកងនាវាកងទ័ពជើងទឹកសហរដ្ឋអា​មេរិកបាន​ធ្លាក់នៅលើនាវា​ផ្ទុកយន្តហោះ USS Carl Vinsonក្នុងអំឡុងពេលប្រតិបត្តិការជាប្រចាំកាលពីថ្ងៃចន្ទ។មន្ត្រីកងទ័ពជើងទឹកបាន​និយាយថា យន្តហោះចម្បាំងតម្លៃ 100 លាន​ដុល្លារ​​បានចុះចតខុសបច្ចេកទេសនៅលើនាវាផ្ទុកយន្តហោះទម្ងន់ 100000 តោន ហើយបន្ទាប់មកបានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈដែលអ្នកបើកយន្តហោះបានចុចកៅអីឆ័ត្រយោង​លោតចេញរីឯនាវិក​៦​នាក់​​​នៅលើ​នាវា Vinson បានរងរបួស៕

RELATED ARTICLES