Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ដាក់ទណ្ឌកម្មរុស្ស៊ីនិងកូរ៉េខាងជើង ជុំវិញ ការបាញ់មីស៊ីល

អាមេរិក ដាក់ទណ្ឌកម្មរុស្ស៊ីនិងកូរ៉េខាងជើង ជុំវិញ ការបាញ់មីស៊ីល

កាលពីថ្ងៃពុធទី១២ខែមករាឆ្នាំ២០២២សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើបុគ្គលនិងអង្គភាពចំនួន ប្រាំបីរបស់កូរ៉េខាងជើងនិងរុស្ស៊ីក្រោមបទចោទប្រកាន់ថាប្រទេសទាំងពីរនេះគាំទ្រកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិន។លោក Brian E. Nelson អនុរដ្ឋលេខាធិការក្រសួង រតនាគារជាតិអាមេរិក ទទួលបន្ទុកភេរវកម្មនិងស៊ីបអង្កេតហិរញ្ញវត្ថុបាននិ យាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសកម្មភាព នៅថ្ងៃនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់សហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង។លោក Brian Nelson បាននិយាយថា ទណ្ឌកម្មនេះផ្តោតលើការបន្តប្រើប្រាស់អ្នកតំណាងក្រៅ ប្រទេស របស់កូរ៉េខាងជើងដើម្បី ទិញទំនិញដោយខុសច្បាប់សម្រាប់អាវុធប្រល័យលោកនេះ ។នេះបើតាមការបញ្ជាក់របស់ លោក Brian E. Nelson ភ្នាក់ងារស៊ើបការណ៍ហិរញ្ញវត្ថុហិរញ្ញវត្ថុ។

លោក Choe Myong Honជនជាតិកូរ៉េខាងជើងដែលមាន

មូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានផ្តល់ឧបករណ៍ទាក់ទងនឹងទូរគមនាគមន៍របស់ រុស្ស៊ីដល់បណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិទីពីរ (SANS) របស់ប្រទេសកូរ៉េខាងជើងត្រូវបានដាក់ទណ្ឌកម្ម ដោយសហរដ្ឋអា មេរិកក្នុងឆ្នាំ2010។ជនជាតិកូរ៉េខាងជើងបួននាក់ផ្សេងតៀតដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរសម្រាប់ការចោទប្រកាន់ថាបានទិញយ៉ាន់ស្ព័រSoftwareសារធាតុគីមីនិងទំនិញផ្សេងទៀតនៅក្នុងសេវាកម្ម កម្មវិធីមីស៊ីលរបស់ទីក្រុងព្យុង យ៉ាង។ ពួកគេទាំង៤នាក់នោះគឺ Sim Kwang Sok និង Pyon Kwang Chol នៅទីក្រុង Dalianខណៈលោក a Kim Song Hun និងKang Chol Hak នៅទីក្រុង Shenyang។

លោកO Yong Ho ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ក៏ត្រូវបានដាក់ទណ្ឌកម្មជាមួយនឹងជនជាតិរុស្ស៊ីលោក Roman Anatolyevich Alar និងក្រុមហ៊ុន Moscow Parsek LLC សម្រាប់ការចោទប្រកាន់ថា បានធ្វើសកម្មភាព ឬប្រតិបត្តិការដែលបានរួមចំណែកជាសម្ភារៈដល់ការរីករាលដាលនៃអាវុធប្រល័យលោករបស់កូរ៉េខាងជើង។

រតនាគារសហរដ្ឋអាមេរិកបាននិយាយថា សកម្មភាពរបស់ខ្លួនធ្វើឡើងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងចំនួនប្រាំមួយគ្រាប់របស់ កូរ៉េខាងជើងចាប់តាំងពីខែកញ្ញាឆ្នាំ2021 ដែលមីស៊ីលនីមួយៗបំពានលើច្បាប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ការបាញ់បង្ហោះនាពេលថ្មីៗនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយទីក្រុងព្យុងយ៉ាងបាន អះអាងថាបាន បាញ់ដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង។ នៅក្រោមច្បាប់ដាក់ទណ្ឌកម្មនេះទ្រព្យសម្ប ត្តិណាមួយដែល កាន់កាប់ដោយបុគ្គលដែលបានកំណត់នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវរឹបអូស។ រតនាគារបានកត់សម្គាល់ថានរណាម្នាក់នៅ ក្នុងពិភពលោកដែលចូលរួមក្នុងប្រតិបត្តិការ ជាក់លាក់ជាមួយបុគ្គលឬអង្គភាពដែលបានកំណត់ក៏អាចនឹងត្រូវទទួលទណ្ឌកម្ម របស់សហរដ្ឋអាមេរិកផងដែរ៕

RELATED ARTICLES