Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ទាមទារឲ្យរុស្ស៊ី ពន្យល់ការសម យុទ្ធថ្មីនៅជិតព្រំដែនអ៊ុយក្រែន

អាមេរិក ទាមទារឲ្យរុស្ស៊ី ពន្យល់ការសម យុទ្ធថ្មីនៅជិតព្រំដែនអ៊ុយក្រែន

ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ប្រសិនបើរុស្ស៊ីចង់ធ្វើកិច្ចព្រមព្រៀងធានាសន្តិសុខ ទីក្រុងមូស្គូគួរតែបញ្ឈប់សម យុទ្ធយោធានៅជិតព្រំដែនអ៊ុយក្រែនឬផ្តល់ការបំភ្លឺដោយមានតម្លាភាពអំពីការចល័តកងទ័ព។នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRTកាលពីថ្ងៃពុធទី១២ មករា ២០២២។ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ Ned Price កាលពី ថ្ងៃអង្គារ បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសសមយុទ្ធថ្មីនៅក្នុងតំបន់ Voronezh, Belgorod, Bryansk និង Smolensk ដែលស្ថិតនៅជាប់ព្រំដែនខាងលិចរបស់រុស្ស៊ី។

លោកTed Priceបានប្រាប់អ្នកយកព័ត៌មានថា ការបន្ថយកំដៅនៅក្នុងបរិបទនេះគឺអំពាវនាវឱ្យទាហាននិងសព្វាវុធធុនធ្ងន់របស់ រុស្ស៊ីត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ និងបញ្ឈប់សមយុទ្ធទាំងនេះ។កាលពីថ្ងៃចន្ទយោធាស្រុកខាងលិចរបស់រុស្ស៊ីបានប្រកាសពីសមយុទ្ធថ្មីមួយនៅឯកន្លែងហ្វឹកហ្វឺន ដែលមានទាហានប្រហែល 3000 នាក់ និងសម្ភារៈយោធា 300 គ្រឿង។កងយោធភូមិភាគខាងលិចរុស្ស៊ីបាននិយាយថា ការផ្តោតសំខាន់នៃ សមយុទ្ធយុទ្ធ សាស្ត្រនេះ គឺដើម្បីត្រួតពិនិត្យអាវុធធុនតូច រថពាសដែក រៀបចំការហែក្បួន នៅពេលដែលក្រុមឈ្លបយកការណ៍សត្រូវធ្វើ សកម្មភាព ។កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយលោក ខាងលិច ពីបទផ្សាយព័ត៌មានក្លែងក្លាយ ដោយចោទប្រកាន់ថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការប្រតិបត្តិការយោធានៅអ៊ុយ ក្រែន៕

RELATED ARTICLES