Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិអ្នកគាំទ្របាល់ទាត់អាហ្វ្រិកខាប់ ស្លាប់៨របួស​៣៨នាក់

អ្នកគាំទ្របាល់ទាត់អាហ្វ្រិកខាប់ ស្លាប់៨របួស​៣៨នាក់

អាជ្ញាធរកាមេរ៉ូនបាននិយាយថាយ៉ាងហោចណាស់មនុស្ស 8 នាក់បានស្លាប់និង៣៨ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិច​គ្នានៅខាងក្រៅពហុកីឡដ្ឋានក្នុងអំឡុងពេលការប្រកួត Africa Cup of Nations រវាងក្រុមជម្រើសជាតិកាមេរ៉ូន និងកូម័រ​ កាល​ពី​ថ្ងៃចន្ទ។មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថាចំនួនអ្នកស្លាប់និងរបួសច្រើនអាចកើនឡើងបន្ថែមទៀតជាងនេះ។

សាក្សីបានពិពណ៌នាពីទិដ្ឋភាពដ៏ចលាចលនៅក្រៅពហុកីឡដ្ឋាន ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់ព្យាយាមចូលទៅក្នុង។គាត់បានបន្តទៀតថា មានមនុស្សរត់សម្រុកចូលពហុកីឡដ្ឋានដោយគ្មានសំបុត្រ ខ្លះឡើងផ្លោះរបង ខ្លះទម្លុះរបាំងការពារ  ។ប្រទេសកាមេរូនកំពុងធ្វើជាម្ចាស់ផ្ទះជើងឯកទ្វីបអាហ្វ្រិកជាលើកដំបូងចាប់តាំងពីឆ្នាំ 1972 ហើយនៅក្នុងរដ្ឋធានី Yaounde អ្នកគាំទ្រជាង 50000 នាក់បានឡើងទៅកាន់កីឡដ្ឋាន Olemne ដើម្បីមើលក្រុមជម្រើសជាតិរបស់ខ្លួន​ជួបជាមួយក្រុម​ជម្រើស​ជាតិកោះកូម័រ ក្នុងជុំទី 16 ។

ពហុកីឡដ្ឋាននេះមានសមត្ថភាព ផ្ទុកមនុស្សបានចំនួន ៤៨០០០ នាក់ ហើយការរត់ជាន់គ្នាបានកើតឡើង​នៅពេលដែលមន្ត្រី​កីឡដ្ឋាន​បានបិទទ្វារ។គិលានុបដ្ឋាយិកាOlinga Prudence បានប្រាប់អ្នកយកព័ត៌មានថាអ្នករបួសខ្លះស្ថិតក្នុង​ស្ថានភាពអស់​សង្ឃឹម ។ យើងនឹងត្រូវជម្លៀសពួកគេទៅកាន់មន្ទីរពេទ្យឯកទេស។

សហព័ន្ធបាល់ទាត់អាហ្រ្វិកបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនកំពុង ស៊ើបអង្កេតស្ថានភាព និងព្យា​យាម​ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលបានកើតឡើង។សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «យើង​កំពុងមាន​ទំ​នាក់ទំនងជាប្រចាំជាមួយរដ្ឋាភិបាលកាមេរូន និងគណៈកម្មាធិការរៀបចំតំបន់»៕

RELATED ARTICLES