Thursday, April 25, 2024
Homeកីឡាអន្ដរជាតិChristian Eriksen រកឃើញទ្រនំថ្មីហើយ

Christian Eriksen រកឃើញទ្រនំថ្មីហើយ

ក្លឹបបាល់ទាត់ហុល្លង់ Ajax បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករក្រុមជម្រើសជាតិដាណឺម៉ាក Christian Eriksen ដែលបាន គាំងបេះដូងក្នុងការប្រកួតជើងឯកយូរ៉ូ ២០២២ កាលពីឆ្នាំមុន កំពុងហ្វឹកហាត់ជាមួយក្លឹបJong Ajax ខណៈដែលគាត់កំពុងស្វែង រកក្លឹបថ្មី ។Eriksen វ័យ29ឆ្នាំដែលត្រូវបានបំពាក់ដោយឧបករណ៍ជំនួយបេះដូង បានចូលរួមជាមួយ Jong Ajax ដែលជាក្រុម បម្រុង នៃអតីតក្លឹបរបស់គាត់បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយInterដោយការយល់ព្រមពីគ្នា ទៅវិញទៅមកកាលពី ខែធ្នូ។ច្បាប់បាល់ទាត់អ៊ីតាលីកបានហាមកីឡាកររូបណាបំពាក់ឧបករណ៍ជំនួយបេះដូង។

អតីតខ្សែបម្រើក្លឹប Ajax រូបនេះកំពុងហ្វឹកហាត់ជាមួយ Jong Ajaxក្នុងសប្តាហ៍នេះ។Ajaxបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាកីឡាករអន្តរជាតិដាណឺម៉ាកកំពុងធ្វើការដើម្បីរក្សាកម្រិតកាយសម្បទារបស់គាត់រហូតដល់គាត់រកឃើញក្លឹបថ្មី។Eriksen បានចូលរួមជាមួយ Ajax កាលពីអាយុ 16 ឆ្នាំក្នុងឆ្នាំ 2008បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌកំពូលហុល្លង់D1  ក្នុងឆ្នាំ 2010 មុនបានផ្លាស់ទៅ Tottenham  ក្នុងឆ្នាំ 2013 ។

Eriksen បាននិយាយថាខ្ញុំរីករាយណាស់ដែលបាននៅទីនេះ។ នៅជាមួយ Ajax ខ្ញុំស្គាល់មនុស្សជាច្រើន។ ខ្ញុំមានអារម្មណ៍ដូច ជាមកផ្ទះ ព្រោះខ្ញុំនៅទីនេះយូរហើយ។ គាត់បានបន្តទៀតថាខ្ញុំចង់លេងអោយល្អបំផុតម្តងទៀតឱ្យ បានឆាប់តាមដែលអាចធ្វើ ទៅបានដូច្នេះនៅពេលដែលខ្ញុំរកឃើញក្លឹបថ្មីខ្ញុំអាចធ្វើបានល្អនៅទីនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

RELATED ARTICLES