Thursday, April 18, 2024
Homeកីឡាអន្ដរជាតិEverton ទិញខ្សែការពារ Nathan Patterson ពីក្លឹបRangers

Everton ទិញខ្សែការពារ Nathan Patterson ពីក្លឹបRangers

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ៥ មករា ២០២២ បានអោយដឹងថា ក្លឹបEverton បានចុះហត្ថលេខា ទិញខ្សែការពារស្តាំស្កុតឡែន Nathan Patterson ពី ក្លឹបRangers ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំកន្លះ។កីឡាករវ័យ 20 ឆ្នាំរូបនេះ ផ្លាស់ទៅពហុកីឡដ្ឋាន Goodison Park ក្នុងតម្លៃប្រហែល ជាង១៥លានដុល្លារបូករួមទាំង ប្រាក់ឧបត្ថម្ភផ្សេងទៀតដែលជាតម្លៃ បំបែកកំណត់ត្រាដែលទទួលបានដោយក្លឹប Rangers ។

គាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងខែមករាឆ្នាំ 2020 ខណៈដែល Rangers បានឈ្នះពានរង្វាន់ជាមួយនឹងកំ ណត់ត្រាមិនដែលចាញ់ ហើយថែមទាំងបានបង្ហាញខ្លួនអោយក្រុមជម្រើស ជាតិបានចំនួន6ផងដែរចាប់តាំងពីគាត់បានបង្ហាញ ខ្លួនជាលើកដំបូងនៅស្កុតឡែនកាលពីខែមិថុនាឆ្នាំមុន។Patterson គឺជាសមាជិកថ្មីទី២របស់ Everton នៃទីផ្សារដោះ ដូរកីឡាករ នៅខែមករា បន្ទាប់ពីការមកដល់របស់ខ្សែការពារឆ្វេងអ៊ុយក្រែន Vitalii Mykolenko។

Pattersonបាននិយាយថាវាជាជម្រើសដ៏ងាយស្រួលមួយក្នុងការចុះហត្ថលេខាពីព្រោះEverton គឺជាក្លឹបដ៏ធំមួយដែលមានប្រ វត្តិដ៏ល្អ ហើយអ្នកគាំទ្រគឺអស្ចារ្យ” ។ថ្លែងទៅកាន់ទូរទស្សន៍ Everton TV កីឡាកររូបនេះបានបន្ថែមថាជាក់ស្តែង​យើងមិននៅ​កន្លែងដែលយើងចង់ទៅនៅពេលនេះទេប៉ុន្តែយើងពិតជាអាចទៅដល់ទីនោះជាមួយនឹងទេពកោសល្យហើយខ្ញុំមានជំនឿយ៉ាងពេញលេញថាយើងអាចធ្វើបាន។Everton ឈរនៅលេខរៀងទី 15 ក្នុងក្របខណ្ឌ ប្រឺមីញេលិក និងមាន 8 ពិន្ទុពីលើក្រុម​ដែល​ត្រូវកាត់ចោល បន្ទាប់ពីឈ្នះមួយប្រកួតក្នុង 12 ប្រកួតចុងក្រោយរបស់ពួកគេ៕

RELATED ARTICLES