Saturday, April 20, 2024
Homeកីឡាអន្ដរជាតិWatford ទិញខ្សែការពារ Hassane Kamara ពីNice

Watford ទិញខ្សែការពារ Hassane Kamara ពីNice

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃពុធទី ៥ មករា ២០២២បានអោយដឹងថា ក្លឹប Watford បានចុះហត្ថ លេខាទិញកីឡាករអន្តរជាតិកូតឌីវ័រ Hassane Kamara ពីក្លឹបបាល់ទាត់បារាំង Nice ក្របខណ្ឌ បារាំងD1ខណៈក្លឹបកំពុង ពង្រឹងឡើងវិញដើម្បីគេចអោយផុតពី ការកាត់ទៅលេងនៅឆេមពានលីករដូវកាលក្រោយ។

ខ្សែការពារស្លាបឆ្វេងរូបនេះបានចុះកិច្ចសន្យាជាមួយក្លឹបWatford រហូតដល់ខែមិថុនា ឆ្នាំ 2025 ហើយនឹងចូលលេងភ្លាមៗ សម្រាប់ក្រុមអ្នកតស៊ូនៅ ប្រឺមីញេលីកបន្ទាប់ពីបានចាកចេញពីក្រុមជម្រើស ជាតិប្រទេសរបស់គាត់សម្រាប់ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ Africa Cup of Nationsនៅខែនេះ។គេមិនបានបង្ហើបអោយដឹងពីតម្លៃខ្លួនកីឡាកររូបនេះទេ។

កីឡាករវ័យ27ឆ្នាំកើតនៅទីក្រុងប៉ារីសត្រូវបានជ្រើសរើសលេងក្នុងក្របខ័ណ្ឌបារាំងD1នៅចុងបញ្ចប់នៃយុទ្ធនាការ 2019-20 សម្រាប់ក្លឹប Reims ។បន្ទាប់មកគាត់បានផ្លាស់ទៅ Nice ជាកន្លែងដែលគាត់បានបង្ហាញខ្លួនជាង 50 ប្រកួតសម្រាប់ក្លឹបនៅ ក្នុងការប្រកួតទាំងអស់ រួមទាំងនៅ យូរ៉ូប៉ាលីក ផងដែរ។

Watford មានត្រឹមតែពីរពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោលបន្ទាប់ពីចាញ់ការប្រកួតប្រាំមួយលើកចុងក្រោយរបស់ពួកគេ ដែលទំនងជាពិបាកក្នុងការស្ទុះងើបឡើងវិញ៕

RELATED ARTICLES