Saturday, April 20, 2024
Homeកីឡាអន្ដរជាតិXavi Hernandez ប្រើធម៌ក្តៅគំរាម Ousmane Dembele

Xavi Hernandez ប្រើធម៌ក្តៅគំរាម Ousmane Dembele

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២០ មករា ២០២២ បានអោយដឹងថាគ្រូបង្វឹកក្លឹបអ្នក មានបុណ្យBarcelona លោក Xavi Hernandezបាន ព្រមានថាកីឡាករខ្សែប្រយុទ្ធOusmane Dembele ត្រូវតែចុះហត្ថលេខា បន្តកុងត្រាថ្មីនៅក្នុងខែនេះបើមិនដូច្នោះទេប្រឈមមុខនឹងការលក់ចេញ។ កិច្ចព្រមព្រៀងរបស់ Dembele នឹងផុត កំណត់ នៅរដូវក្តៅ ហើយXaviបាននិយាយថាការពិភាក្សាលើការបន្តកុងត្រាថ្មីបានធ្វើឡើងអស់រយៈពេល 5 ខែរួចមកហើយ យើងមិនអាចរង់ចាំទៀតទេ។

លោកបានបន្ថែមថា៖ «កីឡាកររូបនេះត្រូវបន្តឬក៏យើងស្វែងរកច្រកចេញសម្រាប់គាត់។គ្មានជម្រើសផ្សេងពីនេះទៀតទេ»។យើងស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញមួយ ហើយយើងចង់បានភាពច្បាស់លាស់ជាមួយ Ousmane។

Xavi ដែលបានចូលកាន់ដំណែងជាគ្រូបង្វឹក Barcelona កាលពីខែវិច្ឆិកាបាននិយាយថាគាត់ចង់ស្នាក់នៅប៉ុន្តែ វាមិនត្រូវបាន យល់ព្រមតាមលក្ខខណ្ឌដូច្នេះយើងត្រូវធ្វើការសម្រេចចិត្តក្នុងនាមជាក្លឹប។វាជារឿងអាម៉ាស់មួយ។គាត់លេងគ្រប់នាទី តាំង ពីខ្ញុំធ្វើជាគ្រូបង្វឹក។

ថ្មីៗនេះកីឡាករ Ousmane Dembele គាត់ត្រូវបានក្លឹបជាច្រើនរួមទាំង Man United, Newcastle និង Liverpool ចង់បាន ។Barca កំពុងបារម្ភថា Dembele ចាកចេញពីការផ្ទេរដោយឥតគិតថ្លៃនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅ ។Dembele បានរងរបួសជាច្រើនចាប់តាំងពីផ្ទេរពីDortmund ក្នុងកិច្ចព្រមព្រៀងតម្លៃជាង១៤០លានដុល្លារកាលពីឆ្នាំ 2017 ៕

RELATED ARTICLES