Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិជំងឺចម្លែក Monkeypox កំពុងផ្ទុះឡើងនៅអឺរុ៉ប

ជំងឺចម្លែក Monkeypox កំពុងផ្ទុះឡើងនៅអឺរុ៉ប

អាជ្ញាធរសុខាភិបាលប្រទេសអេស្ប៉ាញជូនដំណឹងអំពីការផ្ទុះឡើងនៃជំងឺMonkeypox​(អំបូរជំងឺអុតស្វាយ) ដែលជាមេរោគឆ្លងដ៏កម្រនិងពិបាកព្យាបាលដែលបានរកឃើញនៅក្នុងទីក្រុងម៉ាឌ្រីដ។

ជំងឺMonkeypoxគឺស្រដៀងទៅនឹងជំងឺអុតស្វាយរបស់មនុស្សដែលត្រូវបានលុបបំបាត់នៅឆ្នាំ១៩៨០។ រោគសញ្ញាដំបូងរបស់វារួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងចេញកន្ទួល​រមាស់​ច្រើនតែ​ចាប់ផ្តើម​នៅលើ​មុខ ហើយ​បន្ទាប់មក​រាលដាល​ទៅផ្នែកផ្សេងទៀតនៃរាងកាយ។រោគសញ្ញាអាចកើតឡើងក្នុងរយៈពេលប្រហែល១០ថ្ងៃ។

ការ​ប្រកាស​អាសន្ន​នេះ​បានធ្វើឡើងបន្ទាប់ពី​មាន​ការ​ផ្ទុះ​ឡើង​ស្រដៀង​គ្នា​នេះនៅក្នុងប្រទេសមួយចំនួនមានដូចជា៖​​ចក្រភព​អង់គ្លេស​ អាមេរិក ព័រទុយហ្គាល់​និងអេស្ប៉ាញ​។

មេរោគនេះពិបាកឆ្លងណាស់។ជាធម្មតាការចម្លងកើតឡើងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងរាងកាយ និងដំបៅ សម្លៀកបំពាក់ដែលមានមេរោគ ឬការជួបមុខគ្នាយូរ ។

ក្រសួងសុខាភិបាលអេស្ប៉ាញបានជូនដំណឹងមួយទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់កាលពីថ្ងៃអង្គារបន្ទាប់ពីមន្ត្រីសុខាភិបាលនៅទីក្រុងម៉ាឌ្រីដបានរកឃើញករណីសង្ស័យចំនួន៨។

ប្រទេសព័រទុយហ្គាល់រកឃើញជំងឺប្រភេទនេះ២០ករណីសហរដ្ឋអាមេរិកមួយករណីដែលបានរកឃើញចំពោះអ្នកដំណើរមកពីប្រទេសកាណាដាខណៈចក្រភពអង់គ្លេសក៏បានរកឃើញ៨ករណីដែរ។

យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) បានអោយដឹងថាជំងឺនេះអាចឆ្លងពីសត្វព្រៃដែលមានមេរោគនៅក្នុងផ្នែកខ្លះនៃអាហ្វ្រិកខាងលិច និងកណ្តាល។

NHSបាននិយាយថាវាត្រូវបានគេរកឃើញមាននៅក្នុង សត្វកណ្តុរនិងកំប្រុកជាដើម។ខណៈពេលដែលវាមិនអាចព្យាបាលនោះវាជាធម្មតាអ្នកជំងឺជាធម្មតាអាចជាសះស្បើយក្នុងរយៈពេល២-៣សប្តាហ៍៕

RELATED ARTICLES