Saturday, April 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ប្រឈមខ្វះជំនួយ

តន់ ច័ន្ទសីម៉ា ៖ប្រឈមខ្វះជំនួយ

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលឈានទៅដល់កំពូលព្រោះតែមានឱកាសចាប់ដៃ​ជាមួយ​តារាចម្រៀងព្រាប សុវត្ថិ និងខេម នោះពេលនេះតារាតូចតន់នឹងអាចបាត់​ដៃស្ដាំម្ខាង​ជា​មិន​ខាន ព្រោះថាក្រោយព្រាប សុវត្ថិ ឡើង​ជា​​ឧកញ៉ាមកលោកនឹងចាប់ផ្ដើមរយាលៗ​ពីការ​ច្រៀ​​ង​រាំបន្ដិចម្ដងៗជាមិនខានដើម្បីសម្រុកលក់ដីឡូតិ៍ ហេតុនេះ​ហើយបន្ទុកនឹងត្រូវធ្លាក់​ទៅ​លើ​​​លោ​ក​ខេម ដែលនឹងចេញបទចម្រៀងជាមួយសីម៉ា បានច្រើនឡើងវិញ។ប៉ុ​ន្ដែ​សម្រា​ប់​ច័ន្ទសី​ម៉ា វិញ​ពេលនេះនាងត្រូវបានបានថៅកែនិងថ្នាក់ដឹកនាំពេញចិត្តសម្ថភាពនាង ហេតុនេះហើយ​Galaxy នឹងមិនបណ្ដោយឲ្យនាងចុះខ្សោយនៅពេលដែលសីម៉ា លែងសូវបាន​ចាប់​ដៃគូ​ជា​មួយលោកឧក​ញ៉ា​ព្រាប សុវត្ថិ នោះទេ។

 គូសបញ្ជាក់ថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា បានក្លាយទៅ​ជាតារាយុវវ័យ​ដែលអ្នកចម្រៀងមានគីឡូប្រហាក់ប្រហែលគ្នាពិបាកទប់ទល់តាំងពីស្រីស្រស់បានក្លាយទៅជាតួឯកGalaxy  ព្រោះ​​នាងតែងតែទទួលបានបទ​ចម្រៀងល្បីៗជា​បន្ដ​​បន្ទាប់​ដែលជា​ការ​សម្រិត​សម្រាំងជាពិសេស​របស់លោក​យឹម តាស្រង់ ។សីម៉ា ដែលធ្លាប់​តែ​ច្រៀង​តាមហាង​ពេ​ល​​រាត្រីបាន១​យប់បានតែជាង១០ដុល្លារ​ហើយធ្វើតំណើរ​ដោយជិះ​ម៉ូតូ​ទៅស្នាក់នៅផ្ទះជួលតម្លៃ៦០ដុល្លារនៅម្ដុំស្ដុប​DN​ នោះពេលនេះនាងមានរថយន្ដទំនើបៗ​ជិះ​និងរស់​នៅផ្ទះ​យ៉ាងប្រណិតមិនចាញ់តារា​ល្បីៗ​ជារៀមច្បងឡើយ។ក្រោយមានជីវភាពធូធា​នេះ​សីម៉ា ក៍កើនសម្រស់​ទៅ​តាមទឹកលុយដែរ រហូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​មានការសង្ស័យថានាងបានកែសម្រស់​ជាច្រើនផ្នែកទៀតផង  ប៉ុន្ដែសីម៉ា​​​​​​​​​​​​​​​​​​​​​​ សារភាពថា​នា​ង​​​បាន​កែតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រមុះនិងចាក់ចង្ការឲ្យវែងជាមុន​ប៉ុណ្ណោះ តែនៅកន្លែងផ្សេងៗទៀតនាងអត់​បា​ន​​ធ្វើដូច​គេម៉ៃឡើយ។ដោយឡែកអ្នកនៅ​ក្នុង​ចង្កោមសិល្បៈសង្ស័យថាសីម៉ា កំពុងតែបង្កាត់​ភ្លើង​ស្នេហាជាមួយបុរសពោះម៉ាយ​ម្នាក់​ព្រោះ​​​កន្លងមកកាយវិការ​របស់ពួកគេស្និតស្នាលដូចគូ​សង្សារ។តែអតីតអ្នកស្មូតលេខ១ប្រចាំ​ខេត្តតា​កែវរូបនេះថា​បេះដូងនាងមិនទាន់មានអ្នកឃុំគ្រងឡើយ ហើយពេលនេះនាងផ្ដោតលើ​អាជីព​សិល្បៈច្រើនជាងគិតគូ​លើរឿង​ស្នេ​ហា។

 អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាទោះជាតន់ ច័ន្ទសីម៉ា និងព្រាប សុវត្ថិ អាយុខុសគ្នាច្រើនឆ្នាំក្ដី តែតារាទាំងពីរអាចចាប់ដៃគូគ្នាបានព្រោះថាតារាវ័យក្មេង​នាពេល​បច្ចុ​ប្បន្នពួកគេក៍មានសម្ថភាពខ្លាំងៗដែរ។ប៉ុន្ដែអតីតតារាហង្សមាសសង្កត់ថាការដែលព្រាប សុ​វត្ថិ ចាប់​ដៃ​គូជាមួយច័ន្ទសីម៉ា អ្នកដែលចំណេញពីការ​ច្រៀង​ឆ្លងឆ្លើយនេះគឺជាសីម៉ា ៕

RELATED ARTICLES