Thursday, April 18, 2024
Homeព័ត៌មានសិល្បៈទូច ស៊ុននិច លក់អាវនិងកាបូប តាមអនឡាញ

ទូច ស៊ុននិច លក់អាវនិងកាបូប តាមអនឡាញ

ស.រ.អា ៖ អតីតតារាចម្រៀងល្បីឈ្មោះ កញ្ញាទូច ស៊ុននិច ដែលរងគ្រោះដោយការបាញ់ប្រហារ បណ្តាលឲ្យធ្លាក់ខ្លួនពិការភាពនោះ ខណ:ដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក នាងបានបន្ថែមអាជីពមួយទៀត គឺលក់

អាចយឺត និងកាបូបយួរដៃ ដែលមានឈ្មោះនាង តាមអនឡាញ ដោយទទួលបានការគាំទ្រពីបងប្អូនខ្មែរជាច្រើន ទើបនាងបានសម្តែងនូវអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលជួយទិញផលិតផលរបស់នាង។

កញ្ញាទូច ស៊ុននិច បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ថា «ជម្រាបសួរ លោកយាយលោកតា អ៊ំពូមាមីង បងៗ ប្អូនៗ និងក្មួយៗទាំងអស់ជាទីនឹករលឹក! នាងខ្ញុំសូមអរគុណ

ចំពោះទឹកចិត្តបងប្អូនទាំងអស់ដែលបានស្រលាញ់ចូលចិត្តនិងគាំទ្រសំនៀងចម្រៀងរបស់ខ្ញុំ តាំងពីដើមរហូតមក ហើយពេលនេះ នាងខ្ញុំក៏សូមអរគុណបន្ថែមទៀតផងដែរដល់បងប្អូនដែលបានជាវផលិតផលអាវយឺតរបស់នាងខ្ញុំ។

ចំពោះបងប្អូនអតិថិជនដែលចង់បានជាភាសាខ្មែរ ពេលនេះគឺមានសម្រាប់លក់ជូនបងប្អូនហើយ»។

គួរបញ្ជាក់ថា​ ផលិតផលអាវយឺតដែលមានឈ្មោះ «ទូច ស៊ុននិច» ទាំងភាសាបរទេស និងភាសាខ្មែរ មានទំហំ S, M,

L ត្រូវបានដាក់លក់ តម្លៃ ២៦,៩៩ដុល្លារ ក្នុងអាវ១ ។ ចំពោះកាបូបយួរដៃ ធ្វើពីក្រណាត់ ដែលមានឈ្មោះនាងដែរ ត្រូវបានដាក់លក់ តម្លៃ ១៨,៩៩ដុល្លារ ក្នុងកាបូប១ ៕

RELATED ARTICLES