Friday, April 26, 2024
Homeព័ត៌មានសិល្បៈនាយក្តឹប ប្រកាសលក់ផ្ទះសងបំណុលគេ

នាយក្តឹប ប្រកាសលក់ផ្ទះសងបំណុលគេ

ភ្នំពេញ ៖  តារាកំប្លែងល្បីក្នុងក្រុមនាយក្រឹម គឺនាយក្តឹប បានប្រកាសលក់ផ្ទះ ដើម្បីយកលុយសងបំណុលគេ ដោយសារគាត់ធ្លាក់ខ្លួនឈឺ ស្លាប់មួយចំហៀងខ្លួន មិនអាចចេញទៅសម្តែងដើម្បីរកកម្រៃចិញ្ចឹមគ្រួសារបាន។

លោកអ៊ឹម ជីវ៉ា ជាតារាសម្តែង មួយរូប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ថា លោកបាននាំយកថវិកា ២លានរៀល ដែលជាអំណោយរបស់លោកស្រី ឆេង ស្រីនាង អគ្គនាយិកាក្រុមហ៊ុនម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែង នាយក្តឹប ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន ដល់គេហដ្ឋានតែម្តង។

លោកអ៊ឹម ជីវ៉ា បន្តថា ក្នុងឱកាសនោះ នាយក្តឹប និងគ្រួសារ និយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែ បងប្អូន ជួយទិញផ្ទះគាត់ផង ដើម្បីឲ្យគាត់បានលុយ មកសងបំណុលគេ បើមិនអ៊ីចឹងទេ គេមករឹបអូសផ្ទះលក់ឡាយឡុងហើយ ។

គួរបញ្ជាក់ថា ផ្ទះនាយក្តឹប ស្ថិតនៅខាងជើងវត្តខ្ទរ  ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

RELATED ARTICLES