Wednesday, April 24, 2024
Homeតារាខ្មែរនាយចឺម ៖ស្ដាយក្រោយឬអត់?

នាយចឺម ៖ស្ដាយក្រោយឬអត់?

ភ្នំពេញ៖នាយចឺម បានចែកផ្លូគ្នាជាមួយសង្សារទី៣ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ជិត១ឆ្នាំទៅ​ហើយ​ដែលទាំង​លោក​មេសា និងនាងហ្វា ហ្វា បានព្យាយាមបិតបាំងរៀងៗខ្លួនពីមូលហេតុ​នៃការប្រេះឆាស្នេហ៍កណ្ដាលផ្លូវនេះ។អ្វីដែលលោកមេសា ធ្វើឲ្យអតីតសង្សាររបស់ខ្លួន​ស្រ​ឡាំង​កាំងនោះគឺនាយថ្លែងថាសង្សារពីមុនៗរបស់នាយ ចូល​មកដើម្បីតែផលប្រយោជន៍​ពីខ្លួន មិនដូចសង្សារថ្មីនាងសេង សុខគីម នោះទេដែលស្រលាញ់​នាយដោយស្មោះ​ស​។

  ក្នុងជំនួបជាមួយនាងហ្វា ហ្វា កន្លងមកស្រីស្អាតរូបនេះថានាងមិនទុកនាយចឺម ជាគូប​ដិ​​បក្ស​​​ក្រោយក្លាយ​ទៅជា​អ្នកដ៍ទៃនោះទេ ហើយបើនាយចឺម ហៅថតMVនាងនឹងទៅថត​សម្ដែង​​ដូចដើម។ដោយឡែកនាយចឺម វិញថាឲ្យ​តែមានបទណាសាកសមស្រីយី សម្ដែង​នាយនឹង​ហៅ​​​ថតភ្លាម។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់​នៅពេលដែល​នាយ​ចឺម កំពុងតែ​ល្អូក​ល្អើនស្នេហ៍​ជាមួយសង្សារទី៤ជាអ្នកមេម៉ាយកូន១សាច់សខ្ចីដូចម៉ែសំឡីស្រាប់តែនាងហ្វា ហ្វា លែង​ទុក​បេះ​ដូងឲ្យនៅទំនេរទៀតហើយពោលគឺនាងបានភ្ជាប់​ស្នេហ៍ថ្មីជាមួយ​បុរសម្នាក់​ដែល​មាន​កម្ពស់​​ខ្ពស់​ជាងនាយចឺម ហើយប្រុសនោះសន្យារក្សារស្នេហាជាមួយស្រីយី ចាប់ពីពេល​នេះ​តទៅ។

ការបង្ហាញស្នេហ៍ថ្មីរបស់ស្រីយី នៅពេលនេះជាសញ្ញាមួយតបទៅនាយចឺម ថា​នាង​មិនខ្វះប្រុស​រងចាំត្រងស្នេហ៍​និងព្យាបាលរបួសបេះដូងឲ្យបានជាសះស្បើយវិញឡើយ ពោល​គឺគ្រាន់តែឆ្លើយថាOk រកបានថ្មីភ្លាម។ ដោយ​ឡែក​នាយចឺម វិញមុននេះគាំងចម្លើយ​នៅពេល​ដែលត្រូវFan ម្នាក់បានសួរត្រង់ៗថាម៉េចបាននាយល្បីប៉ុណ្ណឹងដែរ បែជាមកយក​ប្រ​ពន្ធមេម៉ាយ​នោះ ?លោកមេសា បានបង្វឹលសំណួរទៅឲ្យនាងសុខគីម ឆ្លើយជំនួស​នាយតប​ទៅ​ម្ចាស់​សំ​ណួរវិញ។ចំណែកFan របស់នាងហ្វា ហ្វា វិញបានចូលទៅខមិន ពេលឃើញស្រី​យី រកបាន​សង្សារ​ថ្មី​​នោះ​ថា​ម៉េចហើយនាយចឺម ស្ដាយក្រោយអត់?គិតអី?ចោលក្រមុំ ទៅយក​មេ​ម៉ាយ? យ៉ាងណាជុំវិញរឿងនាយ​ចឺម ប្រេះ​ឆា​ស្នេហ៍នាងហ្វា ហ្វា នេះលោកមេសា ធ្លាប់​ប្រាប់​អ្នក​យក​ព័ត​មាន​យើងតាមទូរស័ព្ទថានាយក៍មិនចង់បែក​ពីស្រីយី ដែរតែធ្វើម៉េចបើមិនអាច​កាន់​ដៃគ្នាតទៅមុខ​​ទៀតបាន​គឺមានតែដើរផ្លូវរៀងៗខ្លួនទៅចុះ។នាយចឺម ប្រ​កាន់​ទស្សនៈថាត្រឹម​ជា​​សង្សារ​​​អាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ព្រោះសូម្បីតែខ្លះជាប្ដីប្រពន្ធ​គ្នាផង​នៅ​តែបែក​គ្នា អីចឹងគ្មានអ្នកណាដឹងថានៅពេលខាងមុខមានរឿងអ្វីកើតឡើងនោះទេ៕

RELATED ARTICLES