Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីប្រើអាវុធឡាស៊ែរក្នុងសង្គ្រាមអ៊ុយក្រែន

រុស្ស៊ីប្រើអាវុធឡាស៊ែរក្នុងសង្គ្រាមអ៊ុយក្រែន

កាលពីថ្ងៃពុធលោក Yury Borisovឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធាបាននិយាយថា ខ្លួនកំពុងប្រើប្រាស់អាវុធឡាស៊ែរដ៏មានឥទ្ធិពលជំនាន់ថ្មីនៅក្នុងសង្គ្រាមអ៊ុយក្រែនដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក(ដ្រូន)និងដាក់ពង្រាយអាវុធសម្ងាត់មួយចំនួនដើម្បីទប់ទល់នឹងការហូរចូលអាវុធរបស់លោកខាងលិច។

លោក Yury Borisov បានប្រាប់សន្និសីទនៅទីក្រុងមូស្គូថាអាវុធឡាស៊ែរជំនាន់ថ្មីមានឈ្មោះថាPeresvetកំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយហើយវាអាចធ្វើឲ្យផ្កាយរណបងងឹតមិនអាចចាប់បានដល់ចម្ងាយ១៥០០ គីឡូម៉ែត្រពីលើផែនដី។

លោក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ​ថា​ អាវុធឡាស៊ែរជំនាន់ថ្មី Peresvet ​អាចកម្ទេចយន្តហោះ​គ្មាន​មនុស្ស​បើក​បានក្នុងចម្ងាយ៥គីឡូម៉ែត្រ​ដោយប្រើរយៈពេលត្រឹមតែ៥ វិនាទី។ រ៉យទ័រមិនអាចបញ្ជាក់ដោយឯករាជ្យលើការធ្វើតេស្តនេះទេ។

សុន្ទរកថារបស់លោកបង្ហាញថាអាវុធឡាស៊ែរដ៏មានឥទ្ធិពលជំនាន់ថ្មីអាចធ្វើឱ្យផ្កាយរណបងងឹតភ្នែកនិងប្រព័ន្ធផ្សេងទៀតដែលសហរដ្ឋអាមេរិកប្រើដើម្បីតាមដានមីស៊ីលផ្លោងអន្តរទ្វីបរបស់រុស្ស៊ីឬយន្តហោះគ្មានមនុស្សបើកដែលប្រើដើម្បីកំណត់ទីតាំងកាំភ្លើងធំនៅក្នុងសង្គ្រាមអ៊ុយក្រែន។

អាវុធឡាស៊ែរជំនាន់ថ្មីរួមទាំងប្រព័ន្ធឡាស៊ែរចល័តត្រូវបានប្រកាសជាលើកដំបូងដោយប្រធានាធិបតីវ្ល៉ាឌីមៀរពូទីនកាលពីឆ្នាំ២០១៨ដែលទីក្រុងម៉ូស្គូបាននិយាយថារហូតមកដល់ពេលនេះវាមានភាពរីកចម្រើនអាចធ្វើអោយគន្លងផ្កាយរណបងងឹតនិងបំផ្លាញយន្តហោះគ្មានមនុស្សបើក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធទី១៨ឧសភា​២០២១។

លោកBorisovបាននិយាយថាវាត្រូវបានផ្គត់ផ្គង់យ៉ាងច្រើនដល់កងទ័ពអាកាសហើយវាអាចបិទបាំងប្រព័ន្ធឈ្លប​យកការណ៍ផ្កាយរណបទាំងអស់របស់សត្រូវនៅក្នុងគន្លងរហូតដល់ ១៥០០គីឡូម៉ែត្រដោយសារការ​ប្រើប្រាស់កាំរស្មីឡាស៊ែរ។

រុស្ស៊ីបន្តវាយប្រហារទីក្រុង Donetsk

ទីក្រុងBakhmutក្នុងតំបន់Donetskដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែនកំពុងទទួលរងការវាយ​ប្រហារកាន់តែខ្លាំងឡើងពីមីស៊ីលនិងកាំភ្លើងធំរបស់រុស្ស៊ី។នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។លោក Pavlo Kyrylenko ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk បាននិយាយ ថា មានការវាយប្រហារតាមអាកាសមួយផ្សេងទៀតលើទីក្រុង ដែលមនុស្សប្រហែល២ម៉ឺននាក់កំពុងរស់នៅ។

Kyrylenko និយាយថា អគារលំនៅដ្ឋានកម្ពស់ប្រាំជាន់ និងអគារការិយាល័យមួយត្រូវបានរងការវាយប្រហារ ហើយរហូតមកដល់ពេលនេះមនុស្ស6នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។

នាយករដ្ឋមន្ត្រី​អ៊ីតាលី​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅអ៊ុយក្រែន

សារព័ត៌មានរ៉យទ័ររាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghiបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ។

លោកបានប្រាប់ ព្រឹទ្ធសភារបស់ទីក្រុងរ៉ូម ថា បទឈប់បាញ់ ត្រូវតែសម្រេចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ការអត្ថាធិប្បាយរបស់Draghiបានកើតឡើងនៅពេលដែលគាត់បានបើកការជជែកដេញដោលអំពី​តួនាទីរបស់ប្រទេសអ៊ីតាលីក្នុងការគាំទ្រអ៊ុយក្រែន។

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ក៏​បាន​និយាយ​ដែរ​ថា វា​សំខាន់​ក្នុង​ការ​រក្សា​សម្ពាធ​លើ​រុស្ស៊ី​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចដើម្បីនាំទីក្រុង​ម៉ូស្គូ​មក​តុ​ចរចា៕

RELATED ARTICLES